នៅតែ៤ឆ្នាំទៀតប៉ុណ្ណោះ គឺក្នុងឆ្នាំ ២០២០ កុងត្រារបស់កីឡាករសញ្ជាតិក្រូអាស៊ី Luka Modric ត្រូវអស់សុពលភាពជាមួយក្លឹប Real Madrid ហើយ តែទោះជាយ៉ាងណាក្តីកីឡាកររូបនៅតែបង្ហាញមហិច្ឆតាចង់បន្តរួមរស់ជាមួយក្លឹបនេះតទៅទៀតរហូតដល់ពេលវេលាចូលនិវត្តន៍។
នៅក្នុងកិច្ចសម្ភាសកាលពីពេលថ្មីៗនេះកីឡាករ Modric បាននិយាយថា៖” ទោះបីមិនមានកីឡាករច្រើននាក់ចូលនិវត្តន៍នទៅទីនេះ ប៉ុន្តែ ខ្ញុំអាច វាជាមហិច្ឆតារបស់ខ្ញុំ បើទោះជាអ្វីៗវាអាចប្រែប្រួលនៅនាទីចុងក្រោយក៏ដោយ’’។ លោកបានបន្តទៀតថា អីឡូវនេះ ខ្ញុំមិនទាន់បានគិតពីក្លឹបណាផ្សេងនៅឡើយទេ និយាយរួមខ្ញុំចង់ស្នាក់នៅទីនេះឲ្យបានយូរ តាមដែលអាចធ្វើទៅបាន។
គួររំឮកថា កីឡាករModric បានចូលមកលេងឲ្យក្លឹប Real Madrid កាលពីឆ្នាំ ២០១២ ក្រោយផ្លាស់មកពីក្លឹប Tottenham ។ នៅជាមួយក្លឹបនេះធ្លាប់ស៊ុតបាល់បាន៨គ្រាប់ក្នុង ការបង្ហាញវត្តមាន១១៩ប្រកួត។
ដោយ៖ ហេង ដេត