Thursday, July 10, 2025
Homeតារាខ្មែរលោកខេម ហ៊ានបង្ហាញមុខ តែចិត្តមិនទាន់ចង់ធ្វើឆាប់ៗ

លោកខេម ហ៊ានបង្ហាញមុខ តែចិត្តមិនទាន់ចង់ធ្វើឆាប់ៗ

ចំណងស្នេហាឆ្លងទ្វីបរវាងតារាចម្រៀងខេម និងអ្នកនាងស្រីកា បានបើកជាចំហ ទើបតែជាង២ខែទេ បើទោះជាពួកគេស្រលាញ់គ្នាជាង៤ឆ្នាំ ហើយរយៈពេលចុងក្រោយនេះ ខេម ហ៊ានទាំងដឹកដៃប្រពន្ធឡើងរាំស្លូវនៅចំពោះមុខសិល្បករជាច្រើនរូប ទើបធ្វើឲ្យអ្នករួមអាជីពកាន់តែជំរុញឲ្យខេម ឆាប់គិតគូរឿងរៀបការក្ដី តែខេម នៅតែចិត្តមិនទាន់ចង់។

តារាចម្រៀងសំនៀងស្អករូបនេះ នៅតែស្ទាក់ស្ទើក្នុងចិត្ត ព្រោះតែខ្លាចរៀបការទៅ ធ្វើឲ្យកេរ្ដិ៍ឈ្មោះប្រែប្រួល ហើយប្រឈមធ្លាក់កូដ។ ប៉ុន្តែសម្រាប់អ្នកនាងកា វិញ គឺពិតជាចង់រៀបការខ្លាំងណាស់ ដើម្បីកុំឲ្យនារីដទៃច្រឡំថា ខេម នៅកំលោះ ឬតាមសុំស្នេហ៍ខេម ទៀត។

ខេម ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា លោកអាចនឹងរៀបចំមង្គលការនៅចន្លោះពី២ទៅ៣ឆ្នាំទៀត គឺមិនទុកពេលយូរជាងនេះទេ ព្រោះថា ពេលនេះលោកក៏មានអាយុច្រើនដែរហើយ។ លោកថា មិនបារម្ភការមានប្រពន្ធទៅ ខ្លាចធ្លាក់កូដនោះទេ តែចង់ធ្វើពិធីមង្គលការនៅពេលវេលាដែលសមស្របមួយ។

គួរបញ្ជាក់ថា ខេម ក្រោយចេញពីថោន ចូល Galaxy នេះ ហាក់ស្ងប់ស្ងាត់បន្ដិចនៅរយៈពេលចុងក្រោយនេះ ខណៈដែលព្រាប សុវត្ថិ និងតន់ ច័ន្ទសីម៉ា ស្ទុះឡើង។

ទោះជាយ៉ាងណា អ្នកជំនាញសិល្បៈបានលើកឡើងថា ខេម នៅតែជាតារាលេចធ្លោរបស់ Galaxy ដោយគ្មានតារាណាអាចដណ្ដើមតំណែងបានទេ តាមរយៈការច្រៀងស្ទីលសំនៀងស្អករបស់លោក។

ប៉ុន្ដែខេម ធ្លាប់និយាយថា អាជីពសិល្បៈមិនទៀងទាត់ទេ ហេតុនេះហើយបានជាលោកងាកមកបើកភោជនីយដ្ឋានមួយ ដើម្បីបានប្រាក់ចំណូលជាប្រចាំថ្ងៃ ពេលដែលោកចាស់ទៅ។ លោកថា ទោះជាមានគូស្នេហ៍ជាអាណិកជនមកពីបារាំង មែន ប៉ុន្ដែនៅថ្ងៃអនាគត លោកនិងម្ចាស់ស្នេហ៍ ចង់រស់នៅស្រុកខ្មែរ ច្រើនជាងទៅនៅស្រុកគេ៕

RELATED ARTICLES