ភ្នំពេញៈក្នុងនាមជាមេពេលឃើញកូនចៅជួបទុក្ខលំបាកតែងតែជួដល់ពួកគេដើម្បីរកច្រកចេញ។សម្រាប់លោកគួច ខេវិន ធ្លាប់ជាអ្នកគ្រប់គ្រងដឹកនាំកម្មវិធីច្នើមម្នាក់ដែលគ្រប់គ្រងពិធីការិនីអ្នកនាងលី ច័ន្ទដាលីស ហៅអិនជី(NG )នៅទូរទស្សន៍អាស៊ីអាគ្នេហ៍៥ឆ្នាំ និងPNN ២ឆ្នាំនោះបានសម្ដែងការអាណិតដល់កូនចៅរបស់លោករូបនេះដែលខំសន្សំលុយល្អិតពីការលក់អ៊ឺវ៉ាន់តាមOnline មកបង់ផ្ទះវីឡាតម្លៃ៤០ម៉ឺនដុល្លារតែបង់លុយរួចអស់២ ឆ្នាំជាងហើយផ្ទះនៅមិនទាន់បាន។លោកខេវិន ចាត់ទុកថាវាជាតំណើរជីវិតរបស់មនុស្សគ្រប់រូប រមែងមានសេច ក្ដីសុខ និងទុក្ខកើតឡើងឬរលត់ទៅជៀសមិនផុតជូនក៍សប្បាយរីករាយ ជូនក៍ទុក្ខគ្រាំគ្រាផ្លាស់ប្ដូរវេន បន្ដគ្នាមិនចេះចប់មិនចេះហើយ ។នៅពេលដែលអិនជី កំពុងពិបាកចិត្តនេះដែរលោកខេវិន ថែមទាំងបានណាត់សុដាលីស និងស្វាមីរួមទាំងអ្នកនាងធីតា ដែលទើបអស់ការងារនៅPnn ក្រោយស្ថានីយ៍នេះប្រកាសបិទទ្វា ដើម្បីញាំអា ហាររួមគ្នាផងដែរ ទើបលោកបានដឹងថាអិនជី ប្រាថ្នាផ្ទះវីឡាស្កឹមស្កៃរាប់សិបម៉ឺនដុល្លារ ខំប្រមូលសព្វប្រមូលគ្រប់ ធ្វើការឥតឈប់រកលុយ បង្រ្គប់បង់ឲ្យម្ចាស់បុរី តែ២ឆ្នាំកន្លងហួសទៅហើយ ក្ដីប្រាថ្នារលាយឈឹង មិនដឹងរូបរាងវីឡាយ៉ាងម៉េច ។




គួរបញ្ជាក់ថាកាលពីថ្ងៃទី២៣ខែមេសា ឆ្នាំ២០២៦ អតីតពិធីការិនីអិនជី បានធ្វើការLive វីដេអូទាក់ទងរឿងនាងបានទិញផ្ទះនៅបុរីបុស្បា វីឡាហេរ៉ូ តម្លៃ៤០ម៉ឺនដុល្លារ ដែលគេស្គាល់ថាម្ចាស់គម្រោងជាអ្នកនាងនួន ស៊ុនណារី ហៅស្រអីអូន ។តាមព័តមានថាក្រោយពីស្វាមីស្រីអូន លោកឧកញ្ញ៉ាឈាង រ័ត្ន បានបញ្ចប់ជីវិតខ្លួនឯងដោយ ការចងករ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១២៣ អិនជី ក៍នៅតែបង់ផ្ទះនោះតាមកាលកំណត់យ៉ាងទៀងទត់ដដែ លរហូតរួចអស់ ប៉ុន្ដែជាង២ឆ្នាំមកនេះការសាងសង់ផ្ទះគឺនៅតែជាប់គាំងដដែលមិនដឹងពេលណារួច។អិនជី ថានាងមានការឈឺចាប់បំផុតព្រោះលុយ៤០ម៉ឺនដុល្លារនោះវាច្រើនណាស់ សម្រាប់រូបនាងដែលប្រឹងLive លក់អ៊ឺវ៉ាន់តាមOnline ទាំងយប់អាទ្រាធ ព្រមទាំងយកលុយប្ដីខ្លះ និងលុយចងការប្រាក់គេខ្លះដែរ ។នាងថាក្ដីប្រាថ្នាចង់បានផ្ទះវីឡាធំនៅស្រុកខ្មែរ សុខចិត្តវិលត្រឡប់ពីអាមេរិកមករស់នៅខ្មែរ វិញតែពេលនេះត្រូវជួបរឿងខកចិត្តបំផុត ហើយសំណូមពររបស់បាងចង់ឲ្យម្ចាស់បុរីបុស្បា ទិញផ្ទះវីឡានោះពីនាង ដើម្បីឲ្យនាងបានលុយត្រឡប់មកវិញ ព្រោះថាពេលនេះនាងឆ្អែតចិត្តពេកលែងចង់បានផ្ទះវីឡានោះទៀតហើយ ព្រោះថាមិនដឹងត្រូវចាំដល់ពេលណាទៀត ។


ក្រោយឃើញអិនជី Live វីដេអូទាំងឈឺចាប់បែបនេះម្ចាស់បុរីបុស្បា ស្រីអូន ដែលប្រើគណនេយ្យហ្វេសបុកឈ្មោះNuon Sunnary បានចូលទៅខម្មិនថា«អរគុណបងស្រីសម្រាប់ការយោកយល់រយៈពេលប៉ុន្មានឆ្នាំមកនេះ ដំណោះស្រាយពិតជាមានជូនបង»។ភ្លាមៗនោះអិនជី បានឆ្លើយតបទៅអ្នកស្រីនួន ស៊ុនណារី ថា«អរ គុណបង សម្រាប់ការឆ្លើយតបនិងដំណោះស្រាយជូនខ្ញុំ ។សូមអធ្យាស្រ័យការផុសមួយនេះប៉ះពាល់ដល់បង តែដោយសារពេលខ្ញុំទាក់ទងទៅក្រុមការងារនេះរយៈពេលយូហើយ ខាងបុរីគាត់មិនមានដំណោះស្រាយជូនខ្ញុំទេបង សូមបងយោគយល់ និងជួយទិញត្រឡប់បុរីបានទេបង ព្រោះខ្ញុំពិតជាត្រូវការលុយណាស់ អាចឲ្យខ្ញុំខាតបង់ខ្លះៗបាន អំឡុងពេលនេះខ្ញុំក៍បង់ខាតបាន អំឡុងពេលនេះ ខ្ញុំក៍បង់ខាតការប្រាក់ផងដែរ ខ្ញុំពិតជាមិនចង់មានបញ្ហាអីទេ សង្ឃឹមបងជួយយោគយល់និងអធ្យាស្រ័យ »។


ក្នុងពេលជាមួយគ្នានេះដែរលោកគួច ខេវិន មិនត្រឹមតែអាណិតតែលើអិនជី ទិញផ្ទះបង់លុយរួចមិនបានផ្ទះនោះទេ ប៉ុន្ដែគ្រប់គ្រងនិងផលិត វិធីជាន់ខ្ពស់ទូរទស្សន៍រូបនេះក៍ស្លុតចិត្តដែរចំពោះផងដែរ ចំពោះកូនចៅលោកម្នាក់ទៀតឈ្មោះធីតា ដែលធ្លាប់ជានាយិការដឹកនាំគ្រប់គ្រងកម្មវិធីទូរទស្សន៍ធំមួយ តែឥឡូវស្ថានីយ៍នោះប្រ កាសបិទទ្វារជាស្ថាពរ នាំឲ្យនាងត្រូវបាត់បង់ការងារ។តែលោកសង្ឃឹមថា«ក្រោយព្យុះភ្លៀង មេឃនឹងស្រឡះ»។ លោកខេវិន ក៍បានជូនពរប្អូនទាំងពីរ(អិនជី -ធីតា )ឲ្យឆាប់ផុតរលត់ សេចក្ដីទុក្ខក្នុងចិត្ត ហើយទទួលបាននូវសេចក្ដីរីករាយ ត្រឡប់មកវិញ មនុស្សល្អទេវតា ថែរក្សារចម្រុងចម្រើនជាមិនខាន ៕
