Friday, January 16, 2026
Homeតារាខ្មែរយូរី មិនត្រឹមពូកែច្រៀងរាំ រឿងមួយនេះ ក៏ពូកែ Drama ដែរ

យូរី មិនត្រឹមពូកែច្រៀងរាំ រឿងមួយនេះ ក៏ពូកែ Drama ដែរ

តារាចម្រៀងសេន យូរី នៅតែបញ្ចេញសារជាបន្ដបន្ទាប់ថា ពេលនេះបេះដូងនាងនៅទំនេរ ឬរកគូមិនទាន់បាន គ្មានសង្សារដូចគេ ជាដើម។ ការថ្លែងបែបនេះរបស់យូរី ធ្វើឲ្យមានអ្នកខ្លះលើកឡើងថា យូរី ពូកែ Drama និងខ្លះទៀតថា នាងធ្វើឲ្យប្រុសៗលង់ស្នេហ៍ទាំងមិនដឹងខ្លួន។

ការសំអាងងបែបនេះ ដោយសារតែរឿងស្នេហាយូរី ជាមួយលោកថៅកែជា នី ល្បីសុសសាយទាំងនៅក្នុងរង្វង់អ្នកសិល្បៈ និងស្រទាប់មហាជន ជាង១ឆ្នាំមកនេះ។ ប៉ុន្ដែយូរី នៅតែមិនព្រមសារភាពស្នេហ៍ឡើយ ដោយនាងអះអាងថា ចាត់ទុកលោកថៅកែជាបងប្រុស ខណៈដែលលោកថៅកែវិញថា ដោយសារតែចិត្តលោក និងយូរី ត្រូវគ្នា ទើបអាចដើរចូលគ្នាបាន…។

ថ្វីត្បិតតែទាំងយូរី និងលោកថៅកែ នៅតែមិនព្រមលាតត្រដាងស្នេហ៍ក្ដី តែអ្នកខ្លះបានហៅយូរី ថាជាថៅកែស្រីៗទៅហើយ ដោយសំអាងថា លោកជា នី ជាថៅកែប្រុស តែយូរី មិនខ្វល់ការដែលគេចាត់ទុកនាងជាអនាគតភរិយារបស់លោកនី ឡើយ ដោយថ្មីៗនេះ នាងបានប្រាប់អ្នកកាសែតថា មូលហេតុដែលនាងចូលចិត្តដើរចូលលោកថៅកែ ព្រោះបុរសនោះជាអ្នកជំនួញ ហើយនៅពេលខាងមុខនេះ នាងត្រូវការរកស៊ី ហេតុនេះហើយត្រូវតែមានលោកថៅកែជួយប្រឹក្សាផ្ដល់យោបល់ឲ្យ ដោយមិនអាចខ្វះបានទេ។

យូរី ថា នៅដើមឆ្នាំ២០២១ នេះ នាងនឹងបើកហាងរក្សាសម្រស់មួយ ដោយប្រើទុនមធ្យម។

យូរី កាន់តែមានស្បែកសាច់សខ្ចីទៅៗ នៅរយៈពេលចុងក្រោយនេះ ទើបធ្វើឲ្យប្រុសៗសម្បូរទ្រព្យនៅតែឆ្វែលស្នេហ៍ស្រីស្អាតរូបនេះ បើទោះជាព័ត៌មានស្នេហានាងជាមួយលោកជា នី ល្បីមិនចាញ់អាជីពចម្រៀងនាងក្ដី។

យូរី ថា នាងបានត្រៀមបទចម្រៀងជាច្រើននៅហង្សមាស តែនាងគ្មានបំណងប្រកួតប្រជែងជាមួយតារាណាម្នាក់ឡើយ គឺប្រឹងតែខ្លួនឯងប៉ុណ្ណោះ។ នាងថា ការទៅហង្សមាស ធ្វើឲ្យនាងបានផ្លាស់ប្ដូរស្ទីលច្រៀង សម្ដែង និងក្បាច់រាំខុសពីឆ្នាំមុនៗ៕

RELATED ARTICLES