ព័ត៌មានក្តៅតំបន់កាស្មៀ
ឥណ្ឌា៖ រដ្ឋាភិបាល ឥណ្ឌាបានថ្លែង ថាបម្រាមរបស់ប៉ាគីស្ថាន ចំពោះការមិន អនុញ្ញាតឲ្យចាក់ ផ្សាយកម្មវិធី ទូរទស្សន៍និងវិទ្យុរបស់ឥណ្ឌា គឺជារឿងអកុសល មួយហើយវា ត្រឹមតែបង្ហាញឲ្យ ឃើញពីការខ្វះភាព ជឿជាក់ខ្លួនឯងរបស់ រដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដ ផ្ទាល់តែម្តង។
អ្នកនាំពាក្យក្រសួង កិច្ចការបរទេស ឥណ្ឌាលោក Vikas Swarup បានថ្លែងកាល ពីថ្ងៃព្រហស្បត្តិ៍ថា វាគឺជាការបង្ហាញ ឲ្យឃើញពីកង្វះភាពជឿជាក់លើខ្លួន ឯងរបស់ភាគី ប៉ាគីស្ថាន។ ម្យ៉ាងវាគឺជាការវិឌ្ឍដ៏ អកុសលមួយផងដែរ។
ការលើកឡើងបែបនេះ បានធ្វើឡើង មួយថ្ងៃបន្ទាប់ពី រដ្ឋាភិបាល ប៉ាគីស្ថាន បានដាក់បម្រាម ហាមមិនឲ្យ មានការផ្សព្វផ្សាយ តាមរលកធាតុអាកាសនូវគ្រប់ ទូរទស្សន៍និងវិទ្យុទាំង អស់របស់ឥណ្ឌា និងបានធ្វើ ការព្រមានរឹត បន្តឹងសកម្មភាព ប្រឆាំងនិងការចំអក ឡកឡឺយអំពីបម្រាមនេះ។
មន្ត្រីនាំពាក្យរូបនោះ ថែមទាំងបាន គូសបញ្ជាក់ថាថ្វី បើមានក្រុមម្ចាស់ រោងបញ្ចាំងភាព យន្តឥណ្ឌាមួយ ចំនួនបានធ្វើ ការបដិសេធក្នុងការបញ្ចាំងខ្សែភាពយន្ត ដែលមានតួ សម្តែងជន ជាតិប៉ាគីស្ថាន យ៉ាងណាក្តីក៏ រដ្ឋាភិបាលមិនដាក់ ទោសទណ្ឌអ្វីឡើយដូចយ៉ាងការហាម មិនឲ្យសិល្បៈករប៉ាគីស្ថាន សម្តែងក្នុងប្រទេស ឥណ្ឌាជាដើម។
ប្រភពដដែលបានឲ្យដឹងទៀត ថាភាពតានតឹងកំពុង កើនឡើងរវាងឥណ្ឌា និងប៉ាគីស្ថានក្នុង រលកនៃការវាយ ប្រហារដោយភេរវកម្មបណ្តាលឲ្យ មានមនុស្សស្លាប់ នៅមូលដ្ឋានកងទ័ព ឥណ្ឌាក្នុងតំបន់ Uri របស់កាស្មៀដែលគ្រប់គ្រង ដោយឥណ្ឌាក្នុងនោះទាហាន១៩នាក់ត្រូវបានសម្លាប់។
ឥណ្ឌាបានរិះគន់ ប៉ាគីស្ថានចំពោះការ វាយប្រហារនេះ ក្រោយមកក៏ មានការអះអាង បដិសេធុំ ប្រទេសទាំងពីរ បានប្រកាន់ ជំហរទាមទារ កាស្មៀ ហើយក៏បាន ប្រយុទ្ធគ្នាក្នុង សង្គ្រាមទ្រង់ទ្រាយ ធំ៣លើកផងដែរ ក្នុងអំឡុងពេល៦៥ឆ្នាំមុន។