Wednesday, July 9, 2025
Homeព័ត៌មានជាតិព្រះសង្ឃមួយអង្គ ប្រកាសផាកពិន័យ១០ម៉ឺនរៀល ចំពោះប្រជាពលរដ្ឋជាប់ខ្សែស្រឡាយចិន វៀតណាម យកអាសនៈចោលនៅតាមរបងវត្ត

ព្រះសង្ឃមួយអង្គ ប្រកាសផាកពិន័យ១០ម៉ឺនរៀល ចំពោះប្រជាពលរដ្ឋជាប់ខ្សែស្រឡាយចិន វៀតណាម យកអាសនៈចោលនៅតាមរបងវត្ត

ខណៈដែលពិធីចូលឆ្នាំចិន វៀតណាម ឈានជិតមកដល់ ប្រជាពលរដ្ឋជាប់ខ្សែស្រឡាយបានរៀបចំប្តូរអាសនៈថ្មី ហើយក៏មានបងប្អូនខ្លះយកអាសនៈចាស់ទៅទុកចោលរាយប៉ាយនៅក្បែររបងវត្ត ដែលធ្វើឲ្យបាត់បង់សោភណញឌភាពវត្ត ធ្វើឲ្យព្រះសង្ឃមួយអង្គផ្ទុះប្រតិកម្ម ហើយបានប្រកាសផាកពីន័យចំពោះបុគ្គលនោះទៀតផង។

ព្រះតេជគុណ យិន រតនសុធារី

ព្រះតេជគុណ យិន រតនសុធារី បានបង្ហោះសារកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ ថា “ថ្ងៃនេះអាត្មាភាពនៅក្នុងវត្តឫស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានរៀបចំបោះសម្អាតជំនាញផ្ទះ ឬរានទេវតា ចិន យួន នឹងយកទៅដុតចោល អាត្មាភាពសុំបិណ្ឌបាតអ្នកកាត់ខ្សែស្រឡាយចិន យួន កុំយកជំនាងផ្ទះចាស់ៗ ឬអាសន: បាយសី និងជើងធូប បានយកមកបោះចោលនៅក្នុងវត្តឫស្សីសាញ់ បន្តទៀត

ប្រសិនបើអាត្មាភាពបានឃើញញោមញាតិណាមួយហ៊ានយកជំនាងផ្ទះចាស់ៗ ឬអាសន: បាយសី រានទេវតា និងជើងធូប យកមកបោះចោលនៅក្នុងវត្តបន្តទៀត អាត្មាភាពត្រូវផាកពិន័យទឹកប្រាក់ពី ៨០០០០រៀល ទៅដល់១០០០០០រៀល សម្រាប់យកមកទិញភេសជ្ជៈប្រគេនដល់ព្រះសង្ឃសម្រាប់ធ្វើការងារនៅក្នុងវត្ត។

សូមពុទ្ធបបរិស័ទឡាយកុំចាត់ទុកវត្តអារាមជាទីធុងសំរាមរបស់អស់លោកអ្នក!
សូមពុទ្ធបរិស័ទគ្រប់រូបត្រូវតែចាត់វត្តអារាមជាទីសួនច្បារ និងជាទីសក្ការ:បូជា គោរពប្រតិបត្តិ!”។

យ៉ាងណា គេសង្កេតឃើញថា ប្រជាពលរដ្ឋជាប់ខ្សែស្រឡាយចិន វៀតណាម មួយចំនួន បានយកអាសនៈ រានទេវតា ទៅដាក់ចោលរាយប៉ាយតាមរបងវត្ត បើទោះជាមានការហាមឃាត់យ៉ាងណាក៏ដោយ៕

RELATED ARTICLES