Wednesday, July 9, 2025
Homeព័ត៌មានជាតិមុនមកភ្នំពេញ បង្ហោះម៉ូតូ ទុកអនុស្សាវរីយ៍ឲ្យសមត្ថកិច្ចព្រៃវែង

មុនមកភ្នំពេញ បង្ហោះម៉ូតូ ទុកអនុស្សាវរីយ៍ឲ្យសមត្ថកិច្ចព្រៃវែង

ខេត្តព្រៃវែង ៖ ក្រុមក្មេងទំនើងចំនួន៥នាក់ ដែលមានអាយុចាប់ពី១៣ឆ្នាំដល់១៧ឆ្នាំនោះ ត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុកពារាំង ចាប់ឃាត់ខ្លួនយកទៅអប់រំ បន្ទាប់ពីពួកគេជិះម៉ូតូ៣គ្រឿង ធ្វើសកម្មភាពបង្ហោះយ៉ាងអនាធិបតេយ្យតាមផ្លូវបង្កការ ភ័យខ្លាចដល់អ្នកដំណើរ។

ការស្ទាក់ឃាត់ខ្លួនក្រុមក្មេងទំនើងបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យនេះ ធ្វើឡើងកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

ប្រភពសមត្ថកិច្ចឱ្យដ្ងឹងថា ក្រុមក្មេងទំនើងបង្ហោះម៉ូតូ ដែលត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួននេះ រួមមាន ៖

ទី១-ឈ្មោះ វាសនា យូហាន ភេទ ប្រុស អាយុ១៣ឆ្នាំ នៅក្នុងភូមិ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទី២-ឈ្មោះ ស៊ុន សុវណ្ណរិទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅ ភូមិ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទី៣-ឈ្មោះ បញ្ញា រិទ្ធ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិ៣ សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
ទី៤-ឈ្មោះ គីម សុខហ៊ាង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ សំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានី-ភ្នំពេញ
ទី៥-ឈ្មោះ យី ជីវ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិចតុមុខ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចឱ្យដឹងដែរថា ក្រុមក្មេងទាំងនេះបានមកចូលរួមក្នុងកម្មវិធីមង្គលការបង ប្អូននៅភូមិត្រគៀត ឃុំរកា ស្រុកពារាំង ដោយជិះម៉ូតូចំនួន០៣គ្រឿង។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំពួកគេទៅធ្វើការសាកសួរនៅអធិការដ្ឋាន ដោយធ្វើកិច្ចសន្យាអប់រំ ឱ្យយប់ប្រព្រឹត្តអំពើបែបនេះបន្តទៀត ហើយថតរូបទុក រួចទើបអនុញ្ញាតវិលត្រឡប់ទៅវិញ៕

RELATED ARTICLES