Tuesday, July 8, 2025
Homeព័ត៌មានជាតិស្តុកទាំងកេសៗបែបនេះ សមត្ថកិច្ចសង្ស័យមិនមានលិខិតអនុញ្ញាតត្រឹមត្រូវ

ស្តុកទាំងកេសៗបែបនេះ សមត្ថកិច្ចសង្ស័យមិនមានលិខិតអនុញ្ញាតត្រឹមត្រូវ

ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌទួលគោក បានចុះបង្ក្រាបផ្ទះស្តុកថ្នាំពេទ្យដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ៦៥៦ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ព្រោះសង្ស័យគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា និងលោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរងទទួល ផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងដោយមានការសម្របសម្រួលពីលោកសាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចូលរួមសហការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ដឹកនាំដោយលោក ហេង ម៉ាលី ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) រាជធានីភ្នំពេញ ព្រមទាំងមានការចូល រួមពីមន្ត្រីសុខាភិបាលរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកសួង រិទ្ធ អនុប្រធានការិយាល័យនិយ័តកម្មសុខាភិបាល នៃមន្ទីរសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងស្តុកថ្នាំពេទ្យសង្ស័យគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ។

ក្រោយបញ្ចប់ប្រតិបត្តិការ កម្លាំងជំនាញបាននាំខ្លួនបុរសម្ចាស់ទីតាំង២នាក់ ដើម្បីយកទៅបំភ្លឺនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដកហូតសម្ភារពាក់ព័ន្ធមួយចំនួន៕

RELATED ARTICLES