Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិចិន​ជំរុញ ​ឲ្យ​ជប៉ុន​បញ្ឈប់ ការ​បង្កហេតុ​ឲ្យ ប្រទេសក្នុងតំបន់ឈ្លោះគ្នា​

ចិន​ជំរុញ ​ឲ្យ​ជប៉ុន​បញ្ឈប់ ការ​បង្កហេតុ​ឲ្យ ប្រទេសក្នុងតំបន់ឈ្លោះគ្នា​

ចិន៖ អ្នកនាំពាក្យក្រសួងកា របរទេសចិនកាល ពីថ្ងៃសុក្របាន ជំរុញឲ្យរដ្ឋា ភិបាលជប៉ុនបញ្ឈប់ នូវការញុះញង់ ឲ្យកើតមានជម្លោះ ក្នុងតំបន់ និងការដើរ តួនាទីកសាង ស្ថិរភាពនិង សន្តិភាពក្នុង តំបន់ជាដើម។

អ្នកនាំពាក្យ ក្រសួងការបរទេស ចិនលោកស្រី Hua Chunying បានធ្វើការ កត់សម្គាល់នៅពេល មានការចោទ សួរអំពីការធ្វើ អត្ថាធិប្បាយ លើរបាយការណ៍ នៃក្តីបារម្ភចំពោះ គោលជំហរ របស់ជប៉ុនលើ បញ្ហាសមុទ្រ ចិនខាងត្បូង។

ចិននិងហ្វីលីពីន បានព្រម ព្រៀងគ្នាកាលពីថ្ងៃ ព្រហស្បត្តិ៍ថា ទំនាក់ទំនងទ្វេភាគីនៃ ប្រទេសទាំង ពីរគួរតែមិនផ្តោត ការខ្វែងគំនិត គ្នាលើបញ្ហាសមុទ្រ ចិនខាងត្បូង ឡើយហើយងាក មកពង្រឹង កិច្ចសហប្រតិបត្តិការ បន្ថែមទៀត។

ចំណែកសារព័ត៌ មានក្យូដូជប៉ុន បានឲ្យដឹងថា ជប៉ុនជាមួយនិង សហរដ្ឋអាមេរិកបា នជំរុញឲ្យចិនគោរពតាមសេចក្តីបង្គា ប់តាម មូលដ្ឋានច្បាប់ ក្នុងតំបន់ហើយ ចៀសវាងការជ្រើស យកឥរិយាបថនៃ ការពោលអះអាង ដូចជាការ សាងសង់មណ្ឌលយោធា របស់ខ្លួនក្នុង សមុទ្រចិនខាង ត្បូងជាដើម។

លោកស្រី Hua បានថ្លែងថាការកត់ សម្គាល់របស់ ជប៉ុនបានបង្ហាញឲ្យ ឃើញពីការខ្វះ ការយល់ដឹង។

លោកស្រីបានបញ្ជាក់ ទៀតថាការ ធ្វើឲ្យប្រសើរឡើង និងការអភិវឌ្ឍ នៃទំនាក់ទំនងចិន និងហ្វីលីពីន ការត្រឡប់ទៅ ផ្តោតលើបញ្ហាសមុទ្រចិនខាងត្បូង ដោយដើរ លើផ្លូវដ៏ត្រឹមត្រូវ នៃការចរចា ទ្វេភាគីនិង ការពិគ្រោះគ្នា ដែល អនុលោមទៅតាមគោល ការណ៍សំខាន់ៗនិងប្រយោជន៍ទូទៅ របស់ប្រជាជន របស់ប្រទេសទាំងពីរ ក៏ដូចជាគុណ ប្រយោជន៍នៃ សន្តិភាពនិងស្ថិរភាព ក្នុងតំបន់ជាដើម។

លោកស្រីបានលើក ឡើងទៀតថារីឯ មនុស្សមួយចំនួនក្នុង ប្រទេសជប៉ុន តែងតែនិយាយអំពី ស្ថិរភាពនិងសន្តិ ភាពក្នុងតំបន់ ប៉ុន្តែនៅពេលទិសដៅនេះ ឈានមកដល់ ពួកគេបែរជាក្លាយ ជាខ្វះការអំណត់ និងគ្មានការអត់ធ្មត់តែម្តង។

 

RELATED ARTICLES