អតីតតារាសម្តែង វ៉ាង ស្រីណូ បានជួបទុក្ខ ឪពុកជាទីស្រលាញ់បានទទួលមរណភាពកាលពីយប់មិញនេះ។ ដំណឹងនេះ បានធ្វើឲ្យមិត្តរួមអាជីព និងក្រុមអ្នកគាំទ្របានសម្តែងការសោកស្តាយយ៉ាងខ្លាំង។
វ៉ាង ស្រីណូ បានបង្ហោះសារកាលពីមុននេះថា “សូមជំរាបជូនពុកម៉ែបងប្អូនទាំងអស់ អោយបានដឹងថាពេលនេះ នាងខ្ញុំ វ៉ាង ស្រីណូ និងក្រុមគ្រួសារកំពុងតែជួបទុក្ខធ្ងន់ គឺលោកប៉ាជាទីស្រលាញ់របស់ពួកខ្ញុំ លោកបានចែកឋានហើយ ម្សិលមិញ (ម៉ោង9:55នាទី )
_លោកប៉ា មនុស្សល្អរបស់កូនៗ សូមប៉ាទៅកាន់សុគតិភព
_កូនស្រលាញ់ប៉ា ប៉ាគឺជាវិរបុរសនៅក្នុងបេះដូងកូន ជារៀងរហូត”។
បន្ទាប់ពីបង្ហោះសាររួច គេឃើញមានអ្នកសិល្បៈជាច្រើនបានចូលComment ចូលរួមសោកស្តាយ ហើយបានលើកទឹកចិត្តវ៉ាង ស្រីណូ ឲ្យរឹងមាំនិងព្យាយាមកាត់ចិត្ត។
គួរបញ្ជាក់ថា វ៉ាង ស្រីណូ បានផ្អាកការងារសិល្បៈមួយរយៈធំមកហើយ ដោយនាងបានងាកទៅរកស៊ីលក់ផលិតផលតាមអនឡាញ និងរកស៊ីលក់អចលនទ្រព្យផងដែរ។ យូរៗម្តង គេបានឃើញស្រីណូ ចូលរួមកម្មវិធីអ្នកសិល្បៈ ដោយបានពាក់គ្រឿងអលង្ការជ្រែកខ្លួន ដែលមើលទៅជីវភាពរបស់នាងធូរធារខ្លាំងមែនទែន៕