ភ្នំពេញ ៖ ក្នុងឈុតប៊ីគីនី ពណ៌ក្រហម ស្រីស្អាត សឹម ស្រីនិច្ច បញ្ចេញសម្រស់កាន់តែត្រដែត ដូចជាឲ្យគេឃើញស្បែកសាច់សខ្ចី ដើមទ្រូងទាំងគូមូលក្លុំ ពិសេសម្រស់គូឲ្យក្នាញ់ក្បាលពោះរាបស្មើ ហើយនៅលើរន្ធផ្ចិត មានពាក់ក្រវិលត្បូងពេជ្រទៀតផង។ យ៉ាងណា ការស្អាតទាំងព្រមបែបនេះ មិនមែនស្រីនិច្ច សុទ្ធតែបានវាដោយល្អពីធម្មជាតិទាំងស្រុងទេ ព្រោះកាលពីថ្ងៃទី២២ មេសា ឆ្នាំ២០២៦ នាងថា ទាំងដើមដៃ ក្បាលពោះ និងសាច់ដុំ ត្រូវលោកដុកទ័រម្នាក់ ជួយអន្ដរាគមន៍បូមខ្លាញ់ឲ្យ ទើបធ្វើឲ្យអស់ការបារម្ភខ្លាចដុះក្បាលពោះ លែងស្អាត។

គួរបញ្ជាក់ថា សឹម ស្រីនិច្ច ជាតារាដែលពូកែតែងខ្លួនបានល្អ ត្រូវទៅតាមពេលវេលា ដោយស្លៀកសម័យក៏ស្អាត បុរាណក៏ស្អាត ។ អ្វីដែលធ្វើឲ្យប្រុសៗជាច្រើន បះសក់ច្រូងនោះមានពេលខ្លះ នាងទៅដើរលេងមាត់សមុទ្រ ស្រីនិច្ច លេងឈុតប៊ីគីនី ដោយមិនខ្វល់ពីប្រុសសម្លឹងមើលនាងចង់ឈាមច្រមុះនោះឡើយ ។ អ្នកខ្លះបានគាំទ្រស្រីនិច្ច ថាបើស្អាតនិងមានរបស់ល្អបែបនេះ គួរតែបង្ហាញឲ្យគេឃើញខ្លះអ៊ីចឹងហើយ!

ទោះបីជាសឹម ស្រីនិច្ច ជាមុខសញ្ញានៃការតាមស្នេហាពីប្រុសអភិជនទាំងឡាយ ប៉ុន្ដែគួរឲ្យស្ដាយ កាលពីទី១៧ ខែតុលា ឆ្នាំ២០២៥ នាងបែរជាប្រកាសជាសាធារណៈថា មិនយកប្ដីទៅវិញ ទើបធ្វើឲ្យប្រុសៗទាំងឡាយ ស្ឡាំងកាំង គ្មានវាចានឹងថ្លែងតែម្ដង ។ ចំណែកកាលពីដើមខែមករា ឆ្នាំ២០២៦ ស្រីនិច្ច ថែមទាំងបានបង្ហូរទឹកនេត្រាលើបណ្ដាញសង្គម តែម្នាក់ឯងទៀតផង ព្រោះនាងមានអារម្មណ៍ថា ខ្លួនឯកោ ហើយថានាងជានារីដែលរឹងប៉ឹងពេក ទើបបានក្លាយទៅជាបែបនេះ ។ អ្វីដែលកាន់តែចម្លែក ស្រីនិច្ច ដែលតែងតែបង្ហាញភាពស្អិតល្មូតជាមួយប្រុសរូបសង្ហា ពិធីករ សុខ សាន់នី ដូចគូសង្សារនោះ កាលពីដើមឆ្នាំ២០២៦ នោះ នាងប្រកាសថា លោកសាន់នី គ្រាន់តែជាដៃគូហាត់ប្រាណរបស់នាងម្នាក់ប៉ុណ្ណោះ ។ ដំណឹងនេះ គួរតែជារឿងរីករាយសម្រាប់បុរសទាំងឡាយដែលអាចសុំស្នេហាស្រីនិច្ច បានដោយសារតែលោកពិធីករសង្ហា មិនមែនជាអនាគតស្វាមីនាង ដូចគេធ្លាប់សង្ស័យ។ ប៉ុន្ដែដឹងអី ស្រីនិច្ច បែរជាបិទបេះដូង ដោយថា នឹងមិនយកប្ដី ជារៀងរហូតទៅវិញ។ បញ្ហានេះ ធ្វើឲ្យអ្នកខ្លះយល់ថាស្រីនិច្ច នៅមិនទាន់ព្យាបាលរបួសបេះដូង ជាសះស្បើយនៅឡើយ ក្រោយចែកផ្លូវជាមួយអតីតសង្សារ អ្នករកស៊ីអចលនទ្រព្យម្នាក់ កាលពីឆ្នាំ២០២២ ។

សឹម ស្រីនិច្ច ស្ថិតក្នុងចំណោមតារាសម្ដែងលេចធ្លោ នារយៈពេលចុងក្រោយនេះ ព្រោះប្រឡូកក្នុងអាជីពសម្ដែង ជិត១០ឆ្នាំ ថតជាតួឯក បានជាង ៥០រឿង ។ ប៉ុន្ដែរឿង «អប្សរាមហាអង្គរ» ដែលស្រីនិច្ច លេងជាតួដល់ទៅ ៣ផ្សេងគ្នា ក្នុង១រឿង ដឹកនាំសម្ដែងដោយលោកហ្វៃ សំអាង នោះ នៅមិនទាន់ដាក់បញ្ចាំងទេ តែនាងមានការរំពឹងខ្ពស់ចំពោះភាពយន្ដមួយនេះព្រោះមុនថត ត្រូវសម្រកទម្ងន់ ហាត់រាំរបាំបុរាណ ទៅតាមអ្នកដឹកនាំរឿងចង់បាន ពិសេសនាងក៏បានសម្ដែងប៉ះរៀមច្បងក្នុងដួងចិត្ត តាំងពីខ្លួននៅតូច ដល់ទៅ៣ដួង គឺលោក ទេព រិនដារ៉ូ, លោកស្រី អម្ពរ ទេវី និងលោកស្រី នារីរ័ត្ន គន្ធា ទៀតផង។

Fan កត់សម្គាល់ដែរថា អំឡុងពេលដែលសឹម ស្រីនិច្ច កាន់តែប្រឹងថែសម្រស់ ពិសេសក្បាលពោះ ឲ្យរាបស្មើ មិនឲ្យមានខ្លាញ់នោះ ទំនាក់ទំនងនាង ជាមួយលោកសុខ សាន់នី ហាក់សោះកក្រោះជាងមុន លែងបណ្ដើរគ្នាដើរលេងតែពីរនាក់ ទៅក្រៅស្រុកទៀតហើយ តែពេលខ្លះ គេបែរជាឃើញលោកពិធីករ ទៅដើរលេងនៅប្រ ទេសចិន តែម្នាក់ឯង ។ តារាស្និទ្ធស្រីនិច្ច ចង់ឃើញនាងលុបចោលការតាំងចិត្តថា មិនយកស្វាមី ជារៀងរហូតនោះវិញ ព្រោះបើនៅតែរក្សាជំហរបែបនេះទៀត ច្បាស់ណាស់ថា នាងនឹងប្រើជីវិតឯកោ ជារៀងរហូត ជាមិនខាន។ អ្វីដែលគួរឲ្យបារម្ភជាងនេះ នៅពេលដែលស្រីស្អាតដូចនាង មិនព្រមយកប្តី ច្បាស់ជានឹងធ្វើឲ្យក្រុមស្រីស្រលាញ់ស្រី (Lesbian) តាមរំខាននាងមិនបានដេកពួន ច្រើនជាងប្រុសទៅទៀត ៕