Monday, December 23, 2024
Homeព័ត៌មានជាតិឆ្នាំថ្មី ពន្ធថ្មី ក្រុមហ៊ុន Ford បញ្ចុះតម្លៃរហូតដល់ ៤០០០ដុល្លារ

ឆ្នាំថ្មី ពន្ធថ្មី ក្រុមហ៊ុន Ford បញ្ចុះតម្លៃរហូតដល់ ៤០០០ដុល្លារ

ដោយយោងតាមអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញមួយចំនួនរបស់រដ្ឋាភិបាលកម្ពុជា និងសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា យើងសង្កេតឃើញថាមានក្រុមហ៊ុនរថយន្តមួយចំនួនបានអនុវត្តតាមអនុក្រឹត្យខាងលើដោយបានបញ្ចុះតម្លៃទៅលើរថយន្តរបស់ខ្លួន។

ទន្ទឹមជាមួយគ្នានេះដែរ ក្រុមហ៊ុន អ​ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទដែលជាម៉ាកយីហោរថយន្តឈានមុខគេក្នុងទីផ្សារប្រទេសកម្ពុជាបានសម្រេចអនុវត្តទៅតាមអនុក្រឹត្យលេខ ១៨ អនក្រ.បក របស់រាជរដ្ឋាភិបាលដោយបានធ្វើការប្រកាសបញ្ចុះតម្លៃទៅលើរថយន្ត Ford ជាច្រើនម៉ូឌែលរួមមាន៖

ចំពោះម៉ូឌែល 2021

  • Ford EcoSport ឆ្នាំ2021 តម្លៃចាស់ $29,900 មកត្រឹម $27,900
  • Ford Territory ឆ្នាំ2021 តម្លៃចាស់ $49,900 មកត្រឹម $46,900
  • Ford Everest Trend ឆ្នាំ2021 តម្លៃចាស់ $59,500 មកត្រឹម $57,500
  • Ford Everest 2.0L Bi-Turbo ឆ្នាំ2021 តម្លៃចាស់ $71,000 មកត្រឹម $68,500

ចំពោះម៉ូឌែល 2020

  • Ford EcoSport ឆ្នាំ 2020 តម្លៃចាស់ $29,900 មកត្រឹម $26,000
  • Ford Everest Trend ឆ្នាំ2020 តម្លៃចាស់ $59,500 មកត្រឹម $55,500
  • Ford Everest 2.0L Bi-Turbo ឆ្នាំ 2020 តម្លៃចាស់ $71,000 មកត្រឹម $67,000

ចឹងដឹងព័ត៍មាន និងប្រូម៉ូសិនថ្មីៗពីក្រុមហ៊ុន Ford សូមចុចតំណរភ្ជាប់ (Link) Telegram Channel https://t.me/FordCambodia នេះទាំងអស់គ្នា។

តាមរយៈការបញ្ចុះតម្លៃរថយន្តថ្មីនេះ ជឿជាក់ថាកំណើននៃការប្រើប្រាស់រថយន្តថ្មីនៅក្នុងប្រទេសកម្ពុជានឹងមានការកើនឡើងនាពេលខាងមុខ បងប្អូនមួយចំនួននឹងងាកពីការប្រើប្រាស់រថយន្តជជុះមួយទឹកពីស្រុកគេ មកប្រើប្រាស់រថយន្តថ្មីរបស់ក្រុមហ៊ុនដោយសារតែមានគុណប្រយោជន៍ជាច្រើន និងតម្លៃធូរថ្លៃជាងមុនច្រើនដោយគម្លាតនៃការបញ្ចុះតម្លៃគឺចាប់ពីចន្លោះ $2,000 ទៅ $4,000 ដុល្លាទៅតាមម៉ូឌែលនីមួយៗដែលនេះជាប្រយោជន៍ដល់អ្នកប្រើប្រាស់ផ្ទាល់តែម្តង ក៏ដូចជាការលើកទឹកចិត្តដល់ប្រជាជនខ្មែរឲ្យងាកមកប្រើប្រាស់នូវរថយន្តថ្មីផងដែរ។ ជាក់ស្តែងមានរថយន្ត Ford មួយម៉ូឌែលដែលមានតម្លៃប្រហាក់ប្រហែលទៅនឹងរថយន្តជជុះខ្លាំងមែនទែននោះគឺរថយន្ត Ford EcoSport ដែលសម្រាប់តម្លៃថ្មីនៃរថយន្ត Ford EcoSport ឆ្នាំ 2020 គឺត្រឹមតែ $26,000 តែប៉ុណ្ណោះ រីឯតម្លៃថ្មីនៃរថយន្ត Ford EcoSport ឆ្នាំ 2021 គឺត្រឹមតែ $27,900 តែប៉ុណ្ណោះ។ តម្លៃត្រឹម 2ម៉ឺនជាងតែបងប្អូនអាចទិញរថយន្តថ្មីដែលមានការធានាត្រឹមត្រូវពីក្រុមហ៊ុនរយៈពេល 3ឆ្នាំ ឬ100,000គីឡូម៉ែត្រដែលផ្តល់ជូននូវទំនុកចិត្ត សុវត្ថិភាព ផាសុកភាព សេចក្តីសុខផ្លូវចិត្ត និងអារម្មណ៍ស្រស់ស្រាយក្នុងពេលបើកបរ។

ផ្ទុយទៅវិញយើងសង្កេតឃើញថារថយន្តជជុះមួយទឹកពីស្រុកគេគឺគ្មានប្រវត្តិច្បាស់លាស់ និងគ្មានការធានាត្រឹមត្រូវដែលជាហេតុធ្វើឲ្យការប្រើប្រាស់របស់លោកអ្នកមិនសូវមានទំនុកចិត្ត ហើយបងប្អូនអាចនឹងជួបបញ្ហាជាច្រើនដូចជា៖ ការទិញប៉ះចំរថយន្តបុកប៉ះ ការសោ្ងប្តូរពណ៍ ការកាត់ត។ល។

ដូច្នេះបងប្អូនគួរតែងាកមកប្រើប្រាស់រថយន្តថ្មីដើម្បីផ្តល់នូវទំនុកចិត្តក្នុងការបើកបរ លើសពីនេះទៅទៀតរាល់ការទិញរថយន្ត Ford ពីក្រុមហ៊ុនលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍បន្ថែមដែលរួមមាន៖

  • ការធានាផ្ទាល់ពីរោងចក្ររយះពេល 3ឆ្នាំ ឬ 100,000គីឡូម៉ែត្រ
  • សេវាថែទំារថយន្តរយៈពេល 1ឆ្នាំ ឬ 20,000គីឡូម៉ែត្រ
  • ជាពិសេសមានសេវាជួសជុលរថយន្តចល័ត២៤ម៉ោងទូទាំងប្រទេស
  • សេវាយករថយន្តចាស់មកផ្លាស់ប្តូររថយន្តថ្មី (Trade-In Service)
  • សេវាបង់រំលស់គ្រប់ខេត្តក្រុងប្រកបដោយទំនុកចិត្ត
  • កាន់តែពិសេសលើសពីក្រុមហ៊ុនដ៏ទៃនោះគឺការរៀបចំនូវដំណើរកំសាន្តជួនដល់អតិថិជន Ford ។

សម្រាប់ព័ត៍មានបន្ថែមសូមអញ្ជើញទៅកាន់អគារតាំងបង្ហាញរថយន្ត Ford ដែលមានទីតាំងដូចជា៖

  • អគារតាំងបង្ហាញសាខាផ្លូវព្រះមុនីវង្សដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 023 214 214
  • អគារតាំងបង្ហាញសាខាទឹកថ្លាដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 023 890 880   
  • អគារតាំងបង្ហាញសាខាទួលសង្កែដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 990 800 | 087 990 800
  • អគារតាំងបង្ហាញសាខាខេត្តសៀមរាបដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 063 766 661។
RELATED ARTICLES