ភ្នំពេញ ៖ មេធាវីលោកកឹម សុខា បាន ហៅសហការីដែលជាអតីតថ្នាក់ដឹកនាំ នៃអតីត បក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ដែលបានសុំសិទ្ធិធ្វើនយោបាយឡើងវិញ និង ទៅបង្កើតបក្សថ្មីនោះ ថាជាអ្នកនយោបាយ អង្ករកំប៉ុង ដែលព្រោះតែសេចក្តីលោភលន់ លាភសក្ការៈ តណ្ហាដឹកមុខ វង្វេងវង្វាន់លែង ដឹងខុសត្រូវ មនសិការខ្លួនឯង មេបក្សខ្លួន និង ក្បត់ឆន្ទៈប្រជារាស្ត្រខ្មែរ ស្ទើរពាក់កណ្តាល នគរ ដែលគាំទ្រអតីតបក្សប្រឆាំង។ ជាពិសេស បានរិះគន់ចំៗទៅលើលោកប៉ុល ហំម អតីត អនុប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ដែលបានសុំសិទ្ធិនយោបាយ គ្រោងទៅដឹកនាំ គណបក្សដែលបង្កើតដោយលោកអ៊ូ ច័ន្ទរ័ត្ន នោះថា លោកប៉ុល ហំម “ដេកចាំ” លោកកឹម សុខា ឱ្យតំណែងមេបក្ស យូរពេក ចេញទៅ “ធ្វើចាំ“ (ធ្វើមេបក្សថ្មី)។
លោកចាន់ ចេន សហមេធាវីការពារក្តី ឱ្យលោកកឹម សុខា អតីតប្រធាននៃអតីត គណបក្សសង្គ្រោះជាតិ ក្នុងសំណុំរឿង “សន្ទិដ្ឋភាព ជាមួយបរទេស” នោះ បានសរសេរនៅក្នុងគណនី បណ្តាញសង្គមហ្វេសប៊ុក របស់លោក នៅថ្ងៃ ពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ ថា “ច្បាស់ ដូចថ្ងៃ គ្មានអ្វីដែលត្រូវសង្ស័យទៀតទេ”។
អតីតសហការីឯកឧត្តម កឹម សុខា ដែល បានសុំសិទ្ធិនយោបាយ ហើយបង្កើតបក្សថ្មី ពីមុនយើងនៅសង្ស័យខ្លះថា គាត់ធ្វើដើម្បី អ្នកណា? ដើម្បីអ្វី? ថ្មីៗនេះ អ្នកដែលបានទៅ បើកបក្សថ្មីនោះ បានធ្វើបទសម្ភាសជាមួយ វិទ្យុបារាំង ថាខ្លួននឹងជជែកជាមួយមន្ត្រីជាន់ ខ្ពស់ និងសមាជិកអតីតសង្គ្រោះជាតិ ក្នុងន័យ ប្រមែប្រមូល ឱ្យមកចូលរួមជាមួយក្រុមខ្លួន បន្តទៀត។ ការលើកឡើងបែបនេះ មានន័យ ថា គេធ្វើដើម្បីបំបែកបំបាក់អតីតសង្គ្រោះជាតិ ហើយ គ្មានអ្វីដែលយើងត្រូវសង្ស័យទៀតទេ។
អ្នកនយោបាយអង្ករកំប៉ុង ទាំងនោះ ដោយ សេចក្តីលោភលន់ លាភសក្ការៈ តណ្ហាដឹកមុខ ធ្វើឱ្យខ្លួនវង្វេងវង្វាន់ លែងដឹងខុសត្រូវ លែង ចេះខ្មាសអៀន ទោះបីត្រូវក្បត់នឹងមនសិការ ខ្លួនឯង ក្រុមខ្លួន មេខ្លួន ឆន្ទៈប្រជារាស្ត្រខ្មែរ ស្ទើរពាក់កណ្តាលនគរ ដែលបានតស៊ូលះបង់ គ្រប់បែបយ៉ាង ក្នុងការបោះឆ្នោត ផ្តល់សេចក្តី ទុកចិត្តឱ្យខ្លួន ក៏ពួកអ្នកនយោបាយអង្ករកំប៉ុង ទាំងអស់នោះ អាចធ្វើបានដែរ”។
លោកចាន់ ចេន បានសរសេរបន្ថែមថា “តើអ្នកណាជាអ្នក “ដេកចាំ” និង “ធ្វើចាំ”?
• លោកកឹម សុខា ដែលជាសកម្មជន និងជាអ្នកនយោបាយ បានក្លាយជាមេដឹកនាំ កំពូលមួយរូប កម្រិតជាតិ នៅកម្ពុជា និងមាន ការទទួលស្គាល់ជាអន្តរជាតិ ពេលនេះ គឺដោយ-សារគាត់មានទស្សនវិស័យច្បាស់លាស់ គោល- ជំហររឹងមាំ ការលះបង់ខ្ពស់ និងសកម្មភាព មោះមុត។ ជាក់ស្តែង ទោះបីត្រូវបានគេចោទ និងបិទសិទ្ធិនយោបាយក្តី ក៏គាត់នៅតែធ្វើសកម្ម- ភាពដែលអាចធ្វើបាន ច្រើនជាងអ្នកមានសិទ្ធិ សេរីភាពពេញលេញខ្លះផង ដូចជាសកម្មភាព មនុស្សធម៌ សាសនា ចុះជួបសួរសុខទុក្ខប្រជា- ពលរដ្ឋខ្មែរ និងទំនាក់ទំនងអន្តរជាតិ ជាដើម។ គាត់មិនមែនជាមេដឹកនាំ ដែលដេកចាំស៊ីកេរ គេឱ្យ ឬបន្តមរតកពីឪពុកម្តាយ ឬបរទេសណា លើកបន្តុបនោះទេ។
• ក៏ប៉ុន្តែ មានសហការីខ្លះរបស់លោក កឹម សុខា ដែលធ្លាប់ទទួលបានតំណែងពីគាត់ ស្នើដាក់ឱ្យបានធ្វើជាប្រធានគណៈកម្មាធិការ នៃរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះ ជាតិទៀតនោះ នៅតែមិនស្កប់ស្កល់។ ជាពិសេស នៅពេលដែលគេដកតំណែង និងគេចាប់លោក កឹម សុខា បុគ្គលសហការីនោះ តែងតែ ”ដេក ចាំ” ស្រមៃបានស្នងតំណែងរបស់លោកកឹម សុខា។ ដោយដេកចាំយូរពេក លោកកឹម សុខា អត់តំណែងចែកឱ្យ សហការីរូបនោះក៏រត់ចោល លោកកឹម សុខា ឈប់ដេកចាំ ទៅធ្វើបក្សថ្មី “ធ្វើចាំ” វិញ ដើម្បីឱ្យគេលើកតំណែងឱ្យធ្វើជា ប្រធានបក្ស និងជាតំណែងអ្វីខ្លះ ផ្តាំចាស់នៅ ពេលខាងមុខ”។
បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើ នេះ លោកចាន់ ចេន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ថា គឺជា រឿងអគុណធម៌ចំពោះមេកោយរបស់ខ្លួន និង អគុណធម៌ជាមួយម្ចាស់ឆ្នោត សម្រាប់អ្នកដែល សុំសិទ្ធិធ្វើនយោបាយ ទៅបង្កើតបក្សថ្មី ហើយ ក៏ជាការបំបែកអតីតសង្គ្រោះជាតិ ដោយច្បាស់ ក្រឡែត។
លោកមេធាវី ចាន់ ចេន បានមានប្រសាសន៍ ថា “ខ្ញុំមិនមានពាក្យពេចន៍អ្វីហួសពីហ្នឹងទេ ដូច អ្វីដែលខ្ញុំបានសរសេរ នៅក្នុងបណ្តាញសង្គម របស់ខ្ញុំ រួចហើយ ប៉ុន្តែជាការយល់ឃើញ ជា ទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំទេ ហើយគិតថា ឃើញ ថា ទី១ វាជាអំពើមួយអគុណធម៌ណាស់ ដែល អតីតសហការីរបស់កូនក្តីខ្ញុំបាទ ដែលស្ថានភាព កូនក្តីខ្ញុំកំពុងតែមានក្តីក្តាំនៅតុលាការ ហើយ កន្លងមក យើងសង្កេតឃើញថា ពួកគាត់ដូចជា មិនបានធ្វើអ្វី ជូនទៅដល់កូនក្តីយើងខ្ញុំទេ ពេល ដែលកូនក្តីខ្ញុំបាទ ដែលជាតំណាងឱ្យឆន្ទៈប្រជា- ពលរដ្ឋខ្មែរ ពាក់កណ្តាលនគរ ដែលមានការ ចោទប្រកាន់តាមផ្លូវតុលាការ អាហ្នឹងគាត់នៅ ស្ងៀម ទី១។ ទី២ទៀត តាមពិត វាជាសិទ្ធិ របស់គាត់ពិតមែន តែវាអគុណធម៌ចំពោះមេ- កោយរបស់ខ្លួន អគុណធម៌ជាមួយម្ចាស់ឆ្នោត ដែលពួកគាត់សម្រេចចិត្តដើរចេញ ដែលងាក ចេញពីឆន្ទៈប្រជាពលរដ្ឋហ្នឹង”។
លោកចាន់ ចេន បន្តថា “ជាយោបល់របស់ ខ្ញុំបន្ថែមទៀតថា អ្វីដែលអ្នកនយោបាយទៅ បើកបក្សថ្មីហ្នឹង គឺជាការបំបែកអតីតសង្គ្រោះ- ជាតិ ដោយច្បាស់ក្រឡែត មានន័យថា គាត់ មិនមែនប្រៀបដូចជាមេដែកដ៏ធំ ដើម្បីស្រូប ឱ្យមកមូលទេ គឺគាត់បានធ្វើសកម្មភាពហ្នឹង គឺបំបែកអតីតសង្គ្រោះជាតិ ហើយ។ អានេះ គឺជាមតិផ្ទាល់ខ្លួនរបស់ខ្ញុំទេ ហើយមួយទៀត ខ្ញុំចង់ជម្រាបថា ឆន្ទៈប្រជាពលរដ្ឋខ្មែរ ដែលធ្លាប់ គាំទ្រ ដែលធ្លាប់បោះឆ្នោតឱ្យអតីតសង្គ្រោះ-ជាតិ ហ្នឹង ស្ទើរតែពាក់កណ្តាលនគរ គឺគាត់ មិនគាំទ្រអ្នកនយោបាយណា ដែលដើរចេញពី ឆន្ទៈរបស់ប្រជាពលរដ្ឋទេ អាហ្នឹងរឿងទី១។ ទី២ទៀត ចំពោះអ្នកដែលទៅបើកគណបក្សថ្មី ហ្នឹង មានន័យថា គឺជាការដើរចេញ ឬក៏ក្បត់ ឆន្ទៈប្រជារាស្ត្រ មួយទៀតគឺជាការទាញប្រជា- ធិបតេយ្យ ដើរថយក្រោយទៅវិញទេ”។
លោកចាន់ ចេន បន្តទៀតថា “ក្នុងចំណុច នេះ កន្លងមក អ្នកនយោបាយខ្លះ ដោយបាន ទទួលការគាំទ្រពីឯកឧត្តមកឹម សុខា ដែលជា មេហ្នឹង គឺតែងតែផ្អែមល្ហែម លុតក្រាបជាមួយ ហើយដល់ពេលស្ថានភាពលោកកឹម សុខា អត់ មានអ្វីឱ្យ គាត់យកលេសថា លោកប្រធាន កឹម សុខា គាត់អត់បានធ្វើអី ប៉ុន្តែចង់ជម្រាប ប្រាប់ថា អ្នកដែលសុំសិទ្ធិនយោបាយ តើខ្លួន បានធ្វើសកម្មភាពមួយចំណិត ដូចលោកកឹម សុខា ទេ? ពីព្រោះលោកកឹម សុខា ថ្វីត្បិត តែគាត់ ជាប់បម្រាមតាមផ្លូវតុលាការមែន ប៉ុន្តែ អ្វីដែលអាចធ្វើបាន អ្វីដែលមិនអាចធ្វើបាន គឺ គាត់ដឹង ប៉ុន្តែកន្លងមក គាត់ប្រឹងប្រែងណាស់ គឺថាគ្មានឥស្សរជនណា ដែលបានលះបង់ពេល វេលា លះបង់សេចក្តីសុខផ្ទាល់ខ្លួន ហើយនិង ទ្រព្យធន ដូចលោកកឹម សុខា ទេ ៘ និង ៘ ជាក់ស្តែង ពេលដែលប្រជាពលរដ្ឋខ្មែរ ជួបនឹងគ្រោះទឹកជំនន់ ជួបគ្រោះរាំងស្ងួត ឬក៏ មានបាក់អគារនៅក្រុងព្រះសីហនុ ឬក៏ការបាក់ ស្រុតអគារនៅក្រុងកែប គឺលោកកឹម សុខា តែងតែស្វះស្វែងរកលទ្ធភាព ដើម្បីជួយដល់ ប្រជាពលរដ្ឋ ហ្នឹងទី១។ ទី២ទៀត លោកកឹម សុខា ខែខ្លះ គឺគាត់ដើរនៅតាមបណ្តាមូលដ្ឋាន រហូតដល់ ២០ខេត្ត នៅក្នុងរយៈពេលខ្លី ក៏គាត់ អាចធ្វើបានដែរ ដើម្បីជួយដល់សុខទុក្ខប្រជា-ពលរដ្ឋ ហើយជាក់ស្តែង ថ្មីៗនេះ យើងឃើញ ហើយ ក្នុងស្ថានភាពដែលប្រទេសជាតិយើង ទទួលរងគ្រោះដោយកូវីដ-១៩ ដោយសារ កូវីដ-១៩ វ៉ៃលុកហ្នឹង គឺកឹម សុខា តែងតែ កៀងគរ តែងតែប្រមែប្រមូលនូវសប្បុរសជន ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋយើង ដែល ជួបបញ្ហាខ្វះខាតស្បៀង ៘និង៘ ហ្នឹង ឯង។ អ៊ីចឹងឆ្លុះបញ្ចាំងមកវិញ គឺថាអ្នកដែល ថាហ្នឹង គឺគាត់អត់មានបានធ្វើអីបានមួយចំណិត ដូចកូនក្តីរបស់យើងខ្ញុំទេ”។
ទោះបីយ៉ាងណា លោកអ៊ូ ច័ន្ទរ័ត្ន អតីត តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាអតីត សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃអតីត គណបក្សសង្គ្រោះជាតិ ដែលទទួលបាននីតិ-សម្បទានយោបាយរួចហើយ និងជាស្ថាបនិក គណបក្សកែទម្រង់កម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ថា អ្នកដែលលើកតម្កើងខ្លួនឯងហួសហេតុ ហើយ ហៅគេជាអ្នកនយោបាយអង្ករកំប៉ុង ឬប្រមាថ កាតទាន បន្ទាបបន្ថោកអ្នកដទៃនោះ វាជារឿង មួយដែលធ្វើឱ្យមានភាពអាម៉ាស់ ទៅថ្ងៃក្រោយ ទៅវិញទេ ព្រោះសម្រាប់អ្នកដែលចេញមកស្នើ សិទ្ធិ ដោយសារមានការព្រួយបារម្ភពីការធ្លាក់ ចុះនៃប្រជាធិបតេយ្យដល់កម្រិតទាប។ ដូច្នេះ មានតែកសាងប្រជាធិបតេយ្យឡើងវិញ ដោយ ដៃពលរដ្ឋខ្មែរផ្ទាល់ ដោយអំណាចពលរដ្ឋខ្មែរ ទេ ទើបអាចស្តារលទ្ធិប្រជាធិបតេយ្យឱ្យរឹងមាំ បាន។
លោកអ៊ូ ច័ន្ទរ័ត្ន បានមានប្រសាសន៍ថា “ខ្ញុំមើលទៅការលើកតម្កើងខ្លួនឯងហួសហេតុ វាជារឿងមួយ ដែលធ្វើឱ្យមានភាពអាម៉ាស់ទៅ ថ្ងៃក្រោយ ខ្មែរយើងថា អួតអាង អំនួតហ្នឹង វាតែងតែបាក់អំនួត នៅថ្ងៃណាមួយមិនខាន ទេ ហើយការប្រមាថកាតទានដល់អ្នកដទៃ បន្ទាបបន្ថោកអ្នកដទៃ មានតែខ្លួននិងក្រុមខ្លួន ហ្នឹង ក៏ជារឿងអាម៉ាស់ដែរ ហើយជាសីលធម៌ ជាទូទៅ មនុស្សមិនគួរធ្វើបែបហ្នឹងទេ ប្រមាថ អ្នកដទៃជាសាធារណៈអី ក្នុងនាមជាអ្នកនយោ- បាយចាស់ទុំ ជាអ្នកនយោបាយពិតប្រាកដនោះ។ បើសិនត្រឹមសកម្មជន ត្រឹមអី លោកធ្វើអីក៏ធ្វើ ទៅ ព្រោះជួនកាលទៅក៏លោកមិនដឹងរឿង ពិតប្រាកដនៅក្នុងផ្ទៃក្នុងរបៀបម៉េច ហើយ ជាទស្សនៈនយោបាយ ការសម្រេចចិត្តរបស់ អ្នកនយោបាយ យើងគួរតែគោរពទៅ ព្រោះ មិនមានបុគ្គលណាម្នាក់អះអាងថា ខ្លួនត្រូវ មួយរយភាគរយទេ សុទ្ធតែចេញមកពីការពិត ចេញមកពីទស្សនៈរៀងខ្លួននោះ។ ដូច្នេះខ្ញុំមិន ចង់ឆ្លើយតបអីនឹងគាត់ទេ អ្នកដែលអង្ករកំប៉ុង ឬអង្ករតៅ អង្ករបាយអីហ្នឹង ខ្ញុំមិនសូវចាប់ អារម្មណ៍ទេ តែអ្នកណាធ្វើអីសម្រាប់ជាតិ វា ជារឿងល្អហើយ ឱ្យតែច្បាស់លាស់ ហើយ ស្មោះត្រង់ចំពោះពលរដ្ឋ ចំពោះជាតិខ្លួនទៅ ហើយអ្នកដែលអង្ករកំប៉ុងហ្នឹង មែនទែនទៅ អ្នកខ្លះក៏ដឹងដែរ ខ្លួនឯងយ៉ាងម៉េចអីយ៉ាងម៉េច ហ្នឹង អ្នកខ្លះក៏ខ្ញុំមើលឃើញបែបហ្នឹងដែរ ប៉ុន្តែ ខ្ញុំមិនចង់បញ្ចោញមតិជាសាធារណៈទេ វាប៉ះ-ពាល់ដល់កិត្តិយសបុគ្គល អ្នកនយោបាយមួយៗ នោះ។ អ្នកខ្លះហ្នឹង លើកប៊ីចេង ដាក់ស្ករ លើក ស្ករ ដាក់អំបិល អីអ៊ីចឹងទៅ ដដែលៗ អាហ្នឹង ហើយដែលនយោបាយអង្ករកំប៉ុងនោះ។ សម្រាប់ អ្នកដែលចេញមកស្នើសិទ្ធិ ដើម្បីគិតគូរបញ្ហា ប្រជាធិបតេយ្យអីនេះ វាជាការព្រួយបារម្ភ សម្រាប់អ្នកនយោបាយ ដែលយើងមើលឃើញ ថា វាអាចធ្លាក់ចុះកាន់តែខ្លាំងទៅៗ ព្រោះមក ដល់ពេលនេះ កម្រិតប្រជាធិបតេយ្យហ្នឹង សឹង តែវាដល់កម្រិតទាបបំផុតហើយ ហើយមធ្យោ- បាយក្នុងការដោះស្រាយហ្នឹង វាអត់មាន រយៈ- ពេល៣ឆ្នាំជាងមកនេះ ទាំងសហគមន៍អន្តរ-ជាតិ ទាំងដំណោះស្រាយថ្នាក់ជាតិហ្នឹង វាអត់ ឃើញអីទៅមុខ អ៊ីចឹងហើយបានយើងយល់ ថា មានតែកសាងប្រជាធិបតេយ្យហ្នឹងឡើង វិញ ដោយដៃពលរដ្ឋខ្មែរផ្ទាល់ទេ ដោយអំណាច ពលរដ្ឋខ្មែរហ្នឹង ទើបយើងអាចស្តារលទ្ធិប្រជា-ធិបតេយ្យហ្នឹងរឹងមាំបាន”។
ជាមួយនេះ លោកប៉ុល ហំម អតីតអនុ-ប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ បាន បញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា លោកមិនដែលមានគំនិត ដេកចាំធ្វើប្រធានបក្ស ពីលោកកឹម សុខា នោះទេ។
លោកប៉ុល ហំម បានមានប្រសាសន៍ថា “ខ្ញុំមិនដឹងថា គាត់ចង់និយាយឱ្យអ្នកណាទេ ខ្ញុំមិនអួតថា ខ្ញុំហ្នឹងជាអង្ករបាវអីទេ គេថាអី ស្រេចគេឱ្យតម្លៃទៅ យើងមិនអាចឱ្យតម្លៃខ្លួន ឯងបានទេ ក៏ប៉ុន្តែបើមានការចោទប្រកាន់ខ្ញុំ រង់ចាំតំណែងមេបក្សលោកកឹម សុខា ខុសធំ ហើយ។ ចុះបើខ្ញុំចង់បានតំណែងមេបក្សនោះ កាលកឹម សុខា ត្រូវគេចាប់យកទៅដាក់ត្រពាំងផ្លុង ខ្ញុំមេបក្សហើយ ខ្ញុំអនុប្រធាន ខ្ញុំចាស់ជាងគេ ត្រូវបានមកខ្ញុំ ប៉ុន្តែមិនមែនជាបំណងប្រាថ្នាខ្ញុំ ទេ បើខ្ញុំចង់ស្រវាយកអាហ្នឹង ខ្ញុំចាប់ជាប់ ខ្ញុំរកវិធីយ៉ាងម៉េចដើម្បីឱ្យគណបក្ស រស់តទៅ ទៀតហើយ ខ្ញុំធ្វើប្រធានបក្សហើយ ប៉ុន្តែខ្ញុំ មិនចង់ធ្វើអ៊ីចឹងទេ ព្រោះគណបក្សសង្គ្រោះ-ជាតិ នេះ ថ្វីត្បិតតែខ្ញុំជាស្ថាបនិកមួយដែរ ដែល បង្កើតគណបក្ស មុនដំបូងនោះ លោកកឹម សុខា អត់ទាន់ចេញទេ លោកសម រង្ស៊ី គាត់ នៅក្រៅ គាត់ធ្វើប្រធាន ហើយខ្ញុំប្រធានបណ្តោះ- អាសន្ន ស្តីទី ហើយខ្ញុំធ្វើហ្នឹង ខ្ញុំបាននិយាយ ហើយ ខ្ញុំមិនមែនទៅធ្វើខ្លួនឯងឯណា ព្រោះ ស្មារតីបង្កើតដោយគណបក្សសិទ្ធិមនុស្ស និង គណបក្សសម រង្ស៊ី កាលណោះ ហើយលោក កឹម សុខា ចេញមកធ្វើអនុប្រធានហើយតើ ហើយខ្ញុំមិនដែលទៅទាមទារថា ឥឡូវនេះ ទាល់តែឱ្យខ្ញុំធ្វើនេះ បានខ្ញុំធ្វើ ខ្ញុំមិនដែលមាន គំនិតអ៊ីចឹងទេ”។
លោកប៉ុល ហំម មានប្រសាសន៍បន្តថា “បើខ្ញុំចង់ធ្វើប្រធានបក្ស មុនសិទ្ធិមនុស្សហ្នឹង ខ្ញុំបង្កើតបានតើ គណបក្សនោះ ព្រោះខ្ញុំតស៊ូជិត ៥០ឆ្នាំហើយ ដែលអ្នកណាមិនស្គាល់ខ្ញុំ? បើខ្ញុំ លោភលន់ ចាំដល់លោកកឹម សុខា ជាប់គុក បានខ្ញុំមកធ្វើប្រធានបក្ស យូរណាស់ ម៉េចក៏ខ្ញុំ មិនធ្វើទៅ? ខ្ញុំមិនដែលគិតឃើញទៅចង់ធ្វើ ប្រធានបក្ស ហើយឥឡូវនេះ ខ្ញុំមានទៅបង្កើត បក្សឯណាខ្លួនឯង? ខ្ញុំគ្រាន់តែគាំទ្រប្អូនៗឱ្យធ្វើ ទៅ ឥឡូវនេះខ្ញុំកំពុងតែជំរុញប្អូនៗឱ្យធ្វើ…។ គេមិនដឹងថា ទៅធ្វើក្នុងគណបក្សកែទម្រង់ ក្នុងតួនាទីអី ខ្ញុំមិនដឹងទេ តែគេចេះតែនិយាយ តៗគ្នាថា ខ្ញុំចេញទៅធ្វើប្រធាន ខ្ញុំទៅតែងតាំង ខ្លួនឯងធ្វើប្រធានអ្ហែ៎? បើថា សមាជគេលើក ខ្ញុំ ក៏ខ្ញុំនឹងពិចារណាដែរ ហើយបើសិនណាជា ខ្ញុំធ្វើ ក៏មិនបានយូរដែរ ខ្ញុំប្រាប់ហើយថា បើ ប្អូនៗចង់ឱ្យខ្ញុំធ្វើប្រធាន អាហ្នឹងចាំដល់ពេល សមាជទៅ ខ្ញុំត្រូវត្រៀមលក្ខណៈ។ តានេះមិន អាយុវែងប៉ុន្មានទេ ៧៤-៧៥ហើយ អស់ច្រើន ឱ្យប្អូនៗឱ្យត្រូវគ្នាទៅ អ្នកធ្វើប្រធាន អ្នកណា ធ្វើអីធ្វើទៅ ហើយខ្ញុំអង្គុយសប្បាយ ចូលនិវត្តន៍ ទៅ ខ្ញុំឃើញថា ខ្ញុំបានបំពេញករណីយកិច្ចហើយ ខ្ញុំមិននៅស្ងៀមទេ ខ្ញុំលើកទឹកចិត្តឱ្យប្អូនៗ ធ្វើ នៅក្នុងក្របខ័ណ្ឌរដ្ឋធម្មនញ្ញ នៃច្បាប់ កុំទៅ ចង់តតាំងបង្ហូរឈាមស្អីទៀត ខ្ញុំចូលរួមឆ្អែត ហើយ តាំងពី៧៩ ដល់ឆ្នាំ៩១…””៕ កុលបុត្រ