Wednesday, November 27, 2024
Homeបច្ចេកវិទ្យាgoWave នាំមកជូនលោកអ្នកដោយ ធនាគារ អអេចប៊ីខេមបូឌា ដើម្បីកែលម្អ ចំណេះដឹង ផ្នែកហិរញ្ញវត្ថុ ក្នុងចំណោម យុវជនខ្មែរ តាមរយៈ ដំណោះស្រាយ តាមប្រព័ន្ធ...

goWave នាំមកជូនលោកអ្នកដោយ ធនាគារ អអេចប៊ីខេមបូឌា ដើម្បីកែលម្អ ចំណេះដឹង ផ្នែកហិរញ្ញវត្ថុ ក្នុងចំណោម យុវជនខ្មែរ តាមរយៈ ដំណោះស្រាយ តាមប្រព័ន្ធ ឌីជីថល

ភ្នំពេញ ៖ ធនាគារ អ អេច ប៊ី ខេមបូឌា សូមណែនាំ កម្មវិធី goWave by RHB – ជាប្រព័ន្ធ មាតិកាកម្មវិធីផ្សព្វផ្សាយ តាមប្រព័ន្ធ ឌីជីថលគ្រប់ជ្រុងជ្រោយ ដែលបានបង្កើតឡើង ដើម្បីលើកកម្ពស់បន្ថែមទៀត នូវចំណេះដឹង ផ្នែកហិរញ្ញវត្ថុ ក្នុងចំណោមយុវជន កម្ពុជា តាមរយៈអត្ថបទខ្លីៗ ដ៏មាន អត្ថប្រយោជន៍ វីដេអូ ខាប់ស៊ុល ហើយ ឧបរកណ៍ ហិរញ្ញវត្ថុ ទៀតសោត មានការរីក សាយភាយ ទៅក្នុងបណ្តុំព័ត៌មានឌីជីថល ដូចជា តាមរយៈ គេហទំព័ររបស់ខ្លួនក៏ដូចជាតាម ប្រព័ន្ធកម្មវិធី បណ្តាញសង្គម ផ្សេងៗ ផងដែរ ។

“កម្មវិធី goWaveby RHB ធ្វើការ ណែនាំ សម្របសម្រួល និង ផ្តល់អំណាចដល់យុវជនកម្ពុជា ឆ្ពោះទៅរកការសម្រេចបានគោលដៅហិរញ្ញវត្ថុ របស់ពួកគេ ។ គំនិត ផ្តួចផ្តើមនេះកំពុងត្រូវបានរៀបចំឡើងជាបីដំណាក់កាល – ចាប់ផ្តើមជាមួយនឹង គេហទំព័រ កម្មវិធី goWave by RHB។ បន្ទាប់មកនឹងមានកម្មវិធី goWave Lite Mobile App ដែលផ្តល់នូវ ការរួម បញ្ចូល ប្រព័ន្ធ ធនាគារ ដែលបានកែលម្អ ហើយ នៅទីបំផុត មានការផ្តល់ជូន ផលិតផល ធនាគារមួយឈុត ពេញ ដោយ បំពេញ ទាំងស្រុង នូវ សេវាកម្ម គ្រប់ជ្រុង ជ្រោយ របស់ យើង ដែល ផ្តល់ជូនសម្រាប់ប្រជាជនកម្ពុជា វ័យក្មេង” នេះ បើតាមការលើកឡើង របស់លោក Wong Kee Poh នាយក ប្រតិបត្តិ /អគ្គនាយក របស់ ធនាគារ អ អេច ប៊ី ខេមបូឌា ។ 

ក្នុងមុខងារជាមជ្ឈមណ្ឌល ហិរញ្ញវត្ថុ ផ្ទាល់ខ្លួន គ្រប់យ៉ាងក្នុងប្រព័ន្ធតែ មួយ កម្មវិធី goWave by RHB អនុញ្ញាតឲ្យអ្នកប្រើប្រាស់ មានទំនាក់ទំនងជាមួយកម្មវិធី chatbot ស្វ័យប្រវត្តិ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដោយផ្តល់ ឲ្យពួកគេនូវព័ត៌មានថ្មីៗបំផុតនៅលើគេហទំព័របណ្តាញសង្គមឌីជីថល និងការណែនាំអំពីអំណាន ដែលពាក់ព័ន្ធ ។ លើសពីនោះទៅទៀត សិក្ខាសាលាតាមប្រព័ន្ធអ៊ីនធឺណិត ក៏អាចត្រូវបានរៀបចំធ្វើឡើង ដោយអ្នកដឹកនាំគោលគំនិតគន្លឹះក្នុងបណ្តាញសង្គម ដើម្បីពិភាក្សាអំពី ប្រធានបទ ហិរញ្ញវត្ថុ ដ៏គួរឲ្យចាប់អារម្មណ៍ និងមានប្រយោជន៍ ។

លោកWong បានបន្ថែមថា “គំនិតផ្តួចផ្តើមនេះ លើកឡើង អំពីទស្សនៈ យល់ឃើញ រយៈពេលវែង ឆ្ពោះ ទៅ រក ការរៀប ចំ យុវជន ជំនាន់ថ្មី ដោយផ្តល់ ឲ្យពួកគេ នូវ ការអប់រំ មធ្យោបាយ និង ដំណោះស្រាយ ដែល ចាំបាច់ ដើម្បី ឲ្យពួកគេ ធ្វើការ សម្រេច ចិត្ត ផ្នែកហិរញ្ញវត្ថុ នៅក្នុង ជីវិត មនុស្សពេញវ័យ របស់ពួកគេ ”។

ក្នុង ចំណោម លក្ខណៈពិសេស និង ប្រធាន បទជាច្រើន ដែលមាន ផ្តល់ជូន តាមរយៈកម្មវិធី goWave by RHB រួមមាន៖ ហិរញ្ញវត្ថុ (Finance 101) ការសន្សំ និង ថវិកា (Save and Budget) បែបផែន ជីវិត រស់នៅ (Lifestyle) កម្ចី (Borrow) ការវិនិយោគ (Invest) ក៏ដូចជា មធ្យោបាយ នានា ដើម្បី ជួយអ្នក នៅក្នុង ការរៀបចំ ផែនការ ហិរញ្ញវត្ថុ របស់អ្នក ។

តាមរយៈការ បើកសម្ពោធក្នុង កម្មវិធីបណ្តាញសារ ព័ត៌មានសង្គម តាមអ៊ីនធឺណិតពិសេស តែ មួយគ្មានពីរ កម្មវិធី goWave by RHB គឺជាប្រព័ន្ធកម្មវិធី សហគមន៍ ឌីជីថល ដែល គូសបញ្ជាក់ ពី ការប្តេជ្ញាចិត្ត របស់ធនាគារ អ អេច ប៊ី ខេមបូឌា នៅក្នុង ការជំរុញកិច្ចខិតខំប្រឹងប្រែង នៅក្នុង ផ្នែកឌីជីថលនីយកម្ម ក្នុងក្របខណ្ឌ វិស័យឧស្សាហកម្ម ហិរញ្ញវត្ថុ នៅក្នុង ប្រទេស ។

សូមបញ្ជាក់ថាកម្មវិធីនេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២ខែមិថុនាឆ្នាំ២០២១ ហើយអ្នកចូលរួមទាំងអស់ស្ថិតក្នុងការទទួលខុសត្រូវដោយការពាក់ម៉ាសក៍ និងរក្សារគម្លាតពីគ្នាផងដែរ៕

សម្រាប់ ព័ត៌មានបន្ថែមស្តីពីកម្មវិធី goWave by RHB សូម ចូលទៅកាន់ ៖ http://www.gowave.rhbgroup.co m.khទាក់ទង ៖ អ្នកទទួលបន្ទុក ៖ Imran Mahmud

ទូរសព្ទ ៖ +855 15799754

អ៊ីម៉ែល ៖ imran.mahmud@rhbgroup.com

https://www.facebook.com/goWavebyRHB

RELATED ARTICLES