យុវវ័យ១៨+
ការទៅជួបជាមួយឪពុកម្ដាយការស្រី ដើម្បីបញ្ជាក់ថា យើងពិតជាស្រលាញ់នាង នឹងចង់រៀបការជានាងប្រាកដមែន ។ តែការណាត់ជួបនេះផងដែរ ក៏អាចជាការលំបាកមួយផងដែរ ។ នគរធំ សូមណែនាំឲ្យលោកអ្នក អំពីវិធីសាស្រ្ដខ្លះៗ ដែលអាចជួយអ្នកបាន ថាតើត្រូវធ្វើដូចម្ដេច ???
- ធ្វើកិច្ចការផ្ទះ របស់អ្នកឲ្យ រួចរាល់។ មនុស្សស្រីគ្រប់ រូបគឺខុសប្លែកពី គ្នាហេតុដូច្នេះ ឪពុកម្តាយ របស់ពួកគេ ក៏មានចរិក លក្ខណៈខុសគ្នាដែរ ជាមួយ និងការអ្វី ដែលចម្លែក ដែលមិន បានរំពឹងទុក។ ដូច្នេះប្រសិន ជាអ្នកមិន បានពិគ្រោះ យោបល់ជា មុនជាមួយមិត្ត ស្រីអ្នកអំពី អ្វីដែលឪពុកម្តាយ របស់នាងចូល ចិត្តទេនោះវា ប្រាកដជាមិន សូវល្អឡើយ។
- ស្លៀកពាក់ឲ្យបានសមរម្យ។ ការតុបតែងខ្លួនឬស្លៀក ពាក់ គឺលៃលក យ៉ាងណាឲ្យបាន សមរម្យ ដែលឆ្លុះបញ្ចាំងពី សេចក្តីថ្លៃថ្នូរល្អរបស់អ្នកឬសុភាពបុរស មិនត្រូវលេងស្ទីល ឡូយឆាយពន់ពេកនោះឡើយ។
- មកដល់ទីតាំង ណាត់ជួបគាត់ ឬផ្ទះរបស់គាត់ឲ្យ ទាន់ពេលវេលា។ ចំពោះចំណុចនេះអ្នក គួរតែយក ចិត្តទុកបន្តិចព្រោះកុំឲ្យខកខាន យឺតពេលវេលា រហូតធ្វើឲ្យពួក គាត់ទាំងពីរចាំ មើលផ្លូវអ្នកឲ្យសោះ។
- ចូរមានទំនុកចិត្តឬ ជឿជាក់នៅពេ លអ្នកជួបពួកគាត់។ ពោលគឺអ្នក ត្រូវលើកដៃសំពះ ជំរាបសួរពួក គាត់ឲ្យបាន ត្រឹមត្រូវ តាមសីលធម៌នៃការ គោរពចាស់ទុំ។
- សន្ទនាជាមួយ ពួកគាត់ទាំងពីរ ដោយការប្រើ ពាក្យពេចន៍ល្អៗ ទៀងត្រង់ប្រកប ដោយសុជីវធម៌ គោរពចាស់ទុំ។
- បញ្ចុះ បញ្ចូលប្រាប់ ទៅមិត្តស្រីអ្នក ឲ្យលើករឿង ល្អអំពីអ្នកមក ធ្វើជាប្រធានប ទតូចមួយក្នុងការ ជជែកលេងជាមួយគាត់។
- ចូរត្រៀមសំណួរ និងចម្លើយមុន នឹងទៅជួបមុខ ពួកគាត់ទាំងពីរ។
- និយាយពាក្យ ជំរាបលាសិន ហើយនិងលើក ដៃសំពះសម្តែង ការគួរសមចំពោះ គាត់ទាំងពីរ នៅពេលអ្នកដល់ពេលវេលាមួយសម ស្របថានឹងត្រឡប់ ទៅផ្ទះវិញហើយ នោះ លើសពីនេះក៏ត្រូវ ផ្តល់ស្នាមញញឹម ដាក់ពួកគាត់ផង ដែរមុនចេញទៅ។
- កុំព្យាយាមមើល ត្រឡប់ក្រោយឲ្យសោះ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា