Sunday, November 24, 2024
Homeសិច និងស្នេហាទៅជួប​ឪពុក ម្តាយមិត្តស្រី ​គួរធ្វើដូចម្តេច?

ទៅជួប​ឪពុក ម្តាយមិត្តស្រី ​គួរធ្វើដូចម្តេច?

យុវវ័យ១៨+

ការទៅជួបជាមួយឪពុកម្ដាយការស្រី ដើម្បីបញ្ជាក់ថា យើងពិតជាស្រលាញ់នាង នឹងចង់រៀបការជានាងប្រាកដមែន ។ តែការណាត់ជួបនេះផងដែរ ក៏អាចជាការលំបាកមួយផងដែរ ។ នគរធំ សូមណែនាំឲ្យលោកអ្នក អំពីវិធីសាស្រ្ដខ្លះៗ ដែលអាចជួយអ្នកបាន ថាតើត្រូវធ្វើដូចម្ដេច ???

  1. ធ្វើកិច្ចការផ្ទះ របស់អ្នកឲ្យ រួចរាល់។ មនុស្សស្រីគ្រប់ រូបគឺខុសប្លែកពី គ្នាហេតុដូច្នេះ ឪពុកម្តាយ របស់ពួកគេ ក៏មានចរិក លក្ខណៈខុសគ្នាដែរ ជាមួយ និងការអ្វី ដែលចម្លែក ដែលមិន បានរំពឹងទុក។ ដូច្នេះប្រសិន ជាអ្នកមិន បានពិគ្រោះ យោបល់ជា មុនជាមួយមិត្ត ស្រីអ្នកអំពី អ្វីដែលឪពុកម្តាយ របស់នាងចូល ចិត្តទេនោះវា ប្រាកដជាមិន សូវល្អឡើយ។
  2. ស្លៀកពាក់ឲ្យបានសមរម្យ។ ការតុបតែងខ្លួនឬស្លៀក ពាក់ គឺលៃលក យ៉ាងណាឲ្យបាន សមរម្យ ដែលឆ្លុះបញ្ចាំងពី សេចក្តីថ្លៃថ្នូរល្អរបស់អ្នកឬសុភាពបុរស មិនត្រូវលេងស្ទីល ឡូយឆាយពន់ពេកនោះឡើយ។
  3. មកដល់ទីតាំង  ណាត់ជួបគាត់ ឬផ្ទះរបស់គាត់ឲ្យ ទាន់ពេលវេលា។ ចំពោះចំណុចនេះអ្នក គួរតែយក ចិត្តទុកបន្តិចព្រោះកុំឲ្យខកខាន យឺតពេលវេលា រហូតធ្វើឲ្យពួក គាត់ទាំងពីរចាំ មើលផ្លូវអ្នកឲ្យសោះ។
  4. ចូរមានទំនុកចិត្តឬ ជឿជាក់នៅពេ លអ្នកជួបពួកគាត់។ ពោលគឺអ្នក ត្រូវលើកដៃសំពះ ជំរាបសួរពួក គាត់ឲ្យបាន ត្រឹមត្រូវ តាមសីលធម៌នៃការ គោរពចាស់ទុំ។
  5. សន្ទនាជាមួយ ពួកគាត់ទាំងពីរ ដោយការប្រើ ពាក្យពេចន៍ល្អៗ ទៀងត្រង់ប្រកប ដោយសុជីវធម៌ គោរពចាស់ទុំ។
  6. បញ្ចុះ បញ្ចូលប្រាប់ ទៅមិត្តស្រីអ្នក ឲ្យលើករឿង ល្អអំពីអ្នកមក ធ្វើជាប្រធានប ទតូចមួយក្នុងការ ជជែកលេងជាមួយគាត់។
  7. ចូរត្រៀមសំណួរ និងចម្លើយមុន នឹងទៅជួបមុខ ពួកគាត់ទាំងពីរ។
  8. និយាយពាក្យ ជំរាបលាសិន ហើយនិងលើក ដៃសំពះសម្តែង ការគួរសមចំពោះ គាត់ទាំងពីរ នៅពេលអ្នកដល់ពេលវេលាមួយសម ស្របថានឹងត្រឡប់ ទៅផ្ទះវិញហើយ នោះ លើសពីនេះក៏ត្រូវ ផ្តល់ស្នាមញញឹម ដាក់ពួកគាត់ផង ដែរមុនចេញទៅ។
  9. កុំព្យាយាមមើល ត្រឡប់ក្រោយឲ្យសោះ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES