Friday, September 20, 2024
Homeតារាខ្មែរយូរី ពន្យាពេលធ្វើថៅកែស្រី

យូរី ពន្យាពេលធ្វើថៅកែស្រី

         

 អតីតតារាចម្រៀងសាន់ដេនាងសេន យូរី បានចូលជ្រកនៅទ្រនុំថ្មីហង្សមាសជាង៧ខែមកហើយដែលទាំង​ការតែងខ្លួន​និងបញ្ចេកទេសច្រៀងសម្ដែងគឺមានភាពប្រែប្រួលច្រើនពីផលិតកម្មចាស់។ការទៅដល់ហង្សមាសរបស់យូរី នេះពិត​ជា​ដូចអ្នកជំនាញសិល្បៈសន្និដ្ឋានមែនព្រោះនាងបានជំនួសតំណែងនាងទេព បូព្រឹក្ស យ៉ាងពិតប្រាកដហើយអតីតតារាចម្រៀង​ហង្សមាសរូបនោះពិបាកស្ដារមុខទៀតផងព្រោះពេលនេះស្ងប់ស្ងាត់កាន់តែខ្លាំងបើទោះជាយូរី ធ្លាប់អះអាងថារវាងស្ទីលនាង​និង​បូព្រឹក្ស មិនជាន់គ្នាក្ដី។អ្វីដែលគូរឲ្យចាប់អារម្មណ៍នោះនាងយូរី ក៍កាន់តែមានស្បែកសខ្ចីរលើបរលោងម៉ដខៃទៅៗ​ផងដែរ​ទើប​ធ្វើឲ្យប្រុសៗ​កាន់តែច្រើនគ្រឺតក្នាញ់នាងកាន់តែខ្លាំង។

ប៉ុន្ដែគូរឲ្យស្ដាយព្រោះស្រីស្រស់យូរី មិនទុកបេះដូងឲ្យនៅ​ទំនេរ​ឡើយ​​ព្រោះថាពេលនេះនាងកាន់តែ មានភាពស្និត ស្នេហ៍ជាមួយលោកថៅជា នី ដូចប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មី។យ៉ាងណាចម្លើយដែលយូរី តបទៅ អ្នកសារព័ត គឺនាងនៅតែប្រកាន់ជំហថាទំនាក់ទំនងរវាងនាងនិងលោកជា នី ​ដូចជា​ប្អូន​ស្រីនិងបងប្រុសគ្មានអ្វីពិសេសលើសនេះឡើយ។

អំឡុងពេលដែលយូរី និងលោកថៅកែពោះម៉ាយជា នី កាន់តែយល់ចិត្តគ្នានេះដែរអ្នកទាំង២​ថែមទាំងមានគម្រោង​រកស៊ីធំ​ជាមួយគ្នាទៀតផង ខណៈដែលនៅដើមឆ្នាំ២០២១នេះយូរី គ្រោងសម្ពោធហាងរក្សារសម្រស់មួយដែល​ចំណាយទុន​រាប់ម៉ឺន​ដុល្លារ​​នៅ​ក្បែរផ្សារស្ទឹងមានជ័យថ្មី។

តែគូរឲ្យស្ដាយព្រោះពេលនេះយូរី ត្រូវជាប់គាំងគម្រោងធ្វើជាថៅកែស្រីព្រោះ​តែកូវីដ​កំពុងតែ​​វាយលុកខ្លាំងបែបនេះទើប នាងបង្ខំចិត្តផ្អឹបគម្រោងរកស៊ីធំនេះសិន។ប៉ុន្ដែនៅពេលដែលស្ងាត់កូវីដយូរី នឹងរៀប​ផែន​ការណ៍រកស៊ីនោះ ឲ្យតំណើរការ ជាមិនខានព្រោះនាងមានការលើកទឹកចិត្តពីលោកថៅកែនៅក្រោយខ្នងគ្រប់ពេលវេលា។យូរី ធ្លាប់និយាយថា អាជីពសិល្បៈ មិនទៀងទាត់ទេ ហេតុនេះហើយត្រូវតែមានមុខរបរអ្វី​មួយសម្រាប់ពេលចាស់ទៅ​ច្រៀងលែង​កើត​។​តែគម្រោងរៀបការ វិញ នាងថាមិនទាន់គិតគូឆាប់ៗឡើយ៕

RELATED ARTICLES