អតីតតារាចម្រៀងសាន់ដេនាងសេន យូរី បានចូលជ្រកនៅទ្រនុំថ្មីហង្សមាសជាង៧ខែមកហើយដែលទាំងការតែងខ្លួននិងបញ្ចេកទេសច្រៀងសម្ដែងគឺមានភាពប្រែប្រួលច្រើនពីផលិតកម្មចាស់។ការទៅដល់ហង្សមាសរបស់យូរី នេះពិតជាដូចអ្នកជំនាញសិល្បៈសន្និដ្ឋានមែនព្រោះនាងបានជំនួសតំណែងនាងទេព បូព្រឹក្ស យ៉ាងពិតប្រាកដហើយអតីតតារាចម្រៀងហង្សមាសរូបនោះពិបាកស្ដារមុខទៀតផងព្រោះពេលនេះស្ងប់ស្ងាត់កាន់តែខ្លាំងបើទោះជាយូរី ធ្លាប់អះអាងថារវាងស្ទីលនាងនិងបូព្រឹក្ស មិនជាន់គ្នាក្ដី។អ្វីដែលគូរឲ្យចាប់អារម្មណ៍នោះនាងយូរី ក៍កាន់តែមានស្បែកសខ្ចីរលើបរលោងម៉ដខៃទៅៗផងដែរទើបធ្វើឲ្យប្រុសៗកាន់តែច្រើនគ្រឺតក្នាញ់នាងកាន់តែខ្លាំង។
ប៉ុន្ដែគូរឲ្យស្ដាយព្រោះស្រីស្រស់យូរី មិនទុកបេះដូងឲ្យនៅទំនេរឡើយព្រោះថាពេលនេះនាងកាន់តែ មានភាពស្និត ស្នេហ៍ជាមួយលោកថៅជា នី ដូចប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មី។យ៉ាងណាចម្លើយដែលយូរី តបទៅ អ្នកសារព័ត គឺនាងនៅតែប្រកាន់ជំហថាទំនាក់ទំនងរវាងនាងនិងលោកជា នី ដូចជាប្អូនស្រីនិងបងប្រុសគ្មានអ្វីពិសេសលើសនេះឡើយ។
អំឡុងពេលដែលយូរី និងលោកថៅកែពោះម៉ាយជា នី កាន់តែយល់ចិត្តគ្នានេះដែរអ្នកទាំង២ថែមទាំងមានគម្រោងរកស៊ីធំជាមួយគ្នាទៀតផង ខណៈដែលនៅដើមឆ្នាំ២០២១នេះយូរី គ្រោងសម្ពោធហាងរក្សារសម្រស់មួយដែលចំណាយទុនរាប់ម៉ឺនដុល្លារនៅក្បែរផ្សារស្ទឹងមានជ័យថ្មី។
តែគូរឲ្យស្ដាយព្រោះពេលនេះយូរី ត្រូវជាប់គាំងគម្រោងធ្វើជាថៅកែស្រីព្រោះតែកូវីដកំពុងតែវាយលុកខ្លាំងបែបនេះទើប នាងបង្ខំចិត្តផ្អឹបគម្រោងរកស៊ីធំនេះសិន។ប៉ុន្ដែនៅពេលដែលស្ងាត់កូវីដយូរី នឹងរៀបផែនការណ៍រកស៊ីនោះ ឲ្យតំណើរការ ជាមិនខានព្រោះនាងមានការលើកទឹកចិត្តពីលោកថៅកែនៅក្រោយខ្នងគ្រប់ពេលវេលា។យូរី ធ្លាប់និយាយថា អាជីពសិល្បៈ មិនទៀងទាត់ទេ ហេតុនេះហើយត្រូវតែមានមុខរបរអ្វីមួយសម្រាប់ពេលចាស់ទៅច្រៀងលែងកើត។តែគម្រោងរៀបការ វិញ នាងថាមិនទាន់គិតគូឆាប់ៗឡើយ៕