នៅរដូវកូវីដនេះឱក សុគន្ធកញ្ញា ក៍ដូចជាតារាផ្សេងៗទៀតដែរគឺមិនសូវមានការងារសិល្បៈច្រើនទេ ដែលនេះជាឱកាសល្អធ្វើឲ្យនាងកាន់តែមានពេលវេលាច្រើនថែមទៀតក្នុងការឹតចំណងស្នេហាជាមួយប្ដីលោកអ៊ឹង សុខលី ដែលជាប្អូនថៅកែហង្សមាសលោកឧកញ៉ាអ៊ឹង ឆៃងួន ។ស្ទើតែជារៀងរាល់ថ្ងៃសុគន្ធកញ្ញា តែងតែបង្ហាញឲ្យគេឃើញនូវរូបភាពនាងញាំអាហារយ៉ាងរ៉ូមែនទិកជាមួយស្វាមីនិងកូនប្រុសដែលជីវិតបែបនេះគូស្នេហ៍ណាក៍ចង់បានដូចនាងដែរ។


មនុស្សជាច្រើនបានយល់ថាក្រោយសុគន្ធកញ្ញា ធ្វើខួបអាពាហ៍ពិពាហ៍គម្រប់២ឆ្នាំរួចកាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០២១នោះពេលនេះជីវិតនាងប្រៀបបានទៅដល់ត្រើយសុខសាន្ដត្រាន្ដទៅហើយព្រោះតែរស់នៅក្នុងជីវភាពហ៊ឺហាយ៉ាងស៊ីវីល័យមិនចាញ់តារានៅប្រទេសជិតខាងឡើយ។ចំណែកស្វាមីនាងលោកសុខលី វិញកាន់តែបង្ហាញពីការស្រលាញ់និងថ្នាក់ថ្នមនាងខ្លាំងលើសដើមបន្ទាប់ពីសុគន្ធកញ្ញា សម្រាលបានកូនប្រុស១មានវ័យជាង១ឆ្នាំ។


គូរបញ្ជាក់ថាឱក សុគន្ធកញ្ញា បានផ្អាកឡើងច្រៀងសម្ដែងលើឆាកតន្ត្រីហង្សមាសដែលគ្រប់គ្រងដោយប្ដីនាងនោះតាំងពីថ្ងៃទី៨ខែមីនា ក្រោយផ្ទុះតារាហង្សមាសជាច្រើនបានកើតជំងឺកូវីដជាបន្ដបន្ទាប់គ្នា ហើយនាងទើបតែចាប់ក្បាលមីក្រូឡើងច្រៀងវិញថ្ងៃទី៣០ខែឧសភា ជាមួយរូបរាងនៅតែមិនទាន់ស្រកគីឡូដូចដើមនោះទេ។


មជ្ឈដ្ឋានមហាជនមើលឃើញថាសុគន្ធកញ្ញា ក្រោយមានប្ដីនិងកូន១នេះនាងហាក់ចុះខ្សោយជាងមុនព្រោះគ្មានបទផ្ទុះខ្លាំងឡើយ។ទោះជាយ៉ាងណាស្វាមីតារាចម្រៀងល្បីរូបនេះបានត្រៀមជាស្រេចមិនបណ្ដោយឲ្យនាងធ្លាក់ចុះនោះទេតាមរយៈការប្រគល់តំណែងធំដល់ទៅ៤ផ្សេងគ្នាឲ្យនាងធ្វើជាគណៈកម្មារការនិងគ្រូបង្វឹកគឺThe Voice Cambodia ,The Voice Kids Cambodia ,Cambodian Got Talent និងX Factor Cambodia ។



ដោយឡែកតាមព័តមានពីអ្នកដឹកនាំសម្ដែងភាពយន្ដនៅហង្សមាសបានបង្ហើបឲ្យដឹងថាសុគន្ធកញ្ញា នឹងត្រៀមចាប់ដៃលោកខេម ប៊ុនថៃ ថតភាពយន្ដថ្មីឲ្យហង្សមាសផងដែរ បន្ទាប់ពីនាងបានអាកខានគ្រងតំណែងតួឯករឿង”ខ្ញុំមានញាណលើស”ដែលត្រូវជំនួសដោយសុខ ស្រីនាង ព្រោះតែពេលនោះនាងពោះធំ៕



