ទីបំផុតក្លឹបបិសាចក្រហមMan Utd បរាជ័យជាលើកទី ២ ក្នុងការតាមប្រមាញ់កីឡាករ ខ្សែប្រយុទ្ធ Jadon Sancho ពីក្លឹបបាល់ទាត់អាល្លឺម៉ង់ Dortmund។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតអង់គ្លេស The Guardian កាលពីថ្ងៃសុក្រទី ១១ មិថុនា ២០២១។
ប្រភពខាងលើនេះបានអោយដឹងទៀតថា មូលហេតុដែលនាំអោយក្លឹបManUtd បរាជ័យ គឺដោយសារ ក្លឹបDortmund បានដាក់តម្លៃខ្លួនកីឡាកររូបនេះខ្ពស់ពេកគឺ ជាង ១០៩លានដុល្លារ ខណៈក្លឹបបិសាចក្រហម Man Utd ហ៊ានអោយតម្លៃត្រឹមតែ ជាង ៩៥លានដុល្លារ។
ក្លឹបDortmud ទំនងជាមិនចង់បាត់បង់កីឡាកររូបនេះទេ ខណៈដែលក្លឹបChelsea ទំ នងជាទិញកីឡាករErling Haaland ដូច្នេះហើយបានជាក្លឹបនេះកំណត់តម្លៃខ្លួនខ្ពស់បែបនេះ។
តាមពិតទៅ Man Utd បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Sancho រួចហើយ។ក្លឹបនេះបានត្រៀមប្រគល់កិច្ចសន្យា ៥ ឆ្នាំជាមួយនឹងប្រាក់ឈ្នួលប្រចាំសប្តាហ៍ជាង ៤៩ម៉ឺនដុល្លារ ក្នុងមួយសប្តាហ៍។
លោក Ole Gunnar Solskjærចង់កែលំអឱកាសរបស់គាត់ក្នុងការឈ្នះពាន ប្រឺមីញេលីក ជាមួយនឹងការចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាបស្តាំ ប៉ុន្តែក្លឹបDortmund មិនចង់លក់កីឡាករ Sancho ក្នុងតម្លៃទាបជាងកាលពីរដូវក្តៅមុននោះទេ៕