Thursday, November 28, 2024
Homeកីឡាអន្ដរជាតិឥន្ទ្រីដែកអាល្លឺម៉ង់ធ្លាប់ឈ្នះជើងឯកពានរង្វាន់យូរ៉ូច្រើនជាងគេ

ឥន្ទ្រីដែកអាល្លឺម៉ង់ធ្លាប់ឈ្នះជើងឯកពានរង្វាន់យូរ៉ូច្រើនជាងគេ

បាល់ទាត់យូរ៉ូបានបង្កើតឡើងតាំងពីឆ្នាំ ១៩៥៨ គិតមកទល់ពេលនោះ មានរយៈពេល៦៣ឆ្នាំហើយ។

ទោះបីមានប្រទេសជាច្រើនធ្លាប់បានឆ្លងកាត់សមរភូមិនេះ​  ក៏ប៉ុន្តែមានតែប្រទេស១០ប៉ុណ្ណោះ  ដែលធ្លាប់បានលើកពានរង្វាន់ដ៏ធំបំផុតនៅតំបន់អឺរុប។

ប្រទេសទាំង១០នោះរួមមាន អាល្លឺម៉ង់ អេស្ប៉ាញ បារាំង សហភាពសូវៀត អ៊ីតាលី ឆែក ព័រទុយហ្គាល់ ហុល្លង់ ដាណឺម៉ាក់ និងក្រិក ។ ដោយឡែក ប្រទេសយូហ្គស្លាវី(ឆែក)  និង បែលហ្ស៊ិក ធ្លាប់បានត្រឹមតែរងជើងឯកប៉ុណ្ណោះ។

ក្នុងចំណោម១០ ប្រទេស ខាងលើនេះ មានតែក្រុមជម្រើសជាតិប្រទេសអាល្លឺម៉ង់មួយប៉ណ្ណោះ (អាល្លឺម៉ង់ខាងលិចនិងខាងកើត) ដែលធ្លាប់លើកពានរង្វាន់នេះ ច្រើនជាងគេ។

 អាល្លឺម៉ង់ធ្លាប់ឈ្នះជើងឯកពានរង្វាន់យូរ៉ូ ចំនួន ៣លើ កគឺ ១៩៧២ ឈ្នះក្រុមជម្រើសជាតិអតីត សហភាពសូវៀតដោយលទ្ធផល៣-០ ។ ឆ្នាំ ១៩៨០ ឈ្នះក្រុមជម្រើសជាតិ បែលហ្ស៊ិក  ដោយលទ្ធផល ២-1 និង ឆ្នាំ១៩៩៦ ឈ្នះក្រុមជម្រើសជាតិ ឆែក  ដោយលទ្ធផល ២-១ ។ មិនតែប៉ុណ្ណោះ ក្រុមអាល្លឺម៉ង់ធ្លាប់ជាប់ចំណាត់ថ្នាក់លេខ២ចំនួន បីដងដែរគឺ ឆ្នាំ ១៩៧៦ ,១៩៩២ និង ២០០៨។

បន្ទាប់ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្រុម ជម្រើសជាតិគោជលអេស្ប៉ាញ ក៏ធ្លាប់ឈ្នះជើងឯកពានរង្វាន់នេះ ចំនួន ៣ដងដែរ គឺឆ្នាំ ១៩៦៤ ឈ្នះ ក្រុម ជម្រើសជាតិ អតីតសហភាពសូវៀត ដោយលទ្ធផល ២-១ ។ ឆ្នាំ ២០០៨ ឈ្នះក្រុមជម្រើសជាតិ អាល្លឺម៉ង់ ១-០ និង ចុងក្រោយឈ្នះក្រុមជម្រើសជាតិអ៊ីតាលីដោយលទ្ធផល២-១  ឆ្នាំ ២០១២។ អេស្ប៉ាញរងជើងឯកតែម្តងគត់គឺឆ្នាំ ១៩៨៤។

ក្រុមជម្រើសជាតិបារាំងធ្លាប់លើកពាននេះចំនួន ២ដងគឺឆ្នាំ ១៩៨៤ ឈ្នះក្រុមជម្រើសជាតិអេស្ប៉ាញ ២-០  និង ឆ្នាំ ២០០០ឈ្នះ ក្រុម អ៊ីតាលី ២-១  ។បារាំងថរងជើងឯកម្តងកាលពីឆ្នាំ ២០១៦ ៕

RELATED ARTICLES