កំពង់ចាម៖ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១៖Libresse® ដែលជាម៉ាកយីហោថែរក្សាសុខភាពស្ត្រីឈានមុខគេលើពិភពលោក បានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង្កើនលទ្ធភាពទទួលបានអនាម័យឱ្យបានប្រសើរជាងមុន ដោយថ្ងៃនេះបានបរិច្ចាគបន្ទប់ទឹកអនាម័យចំនួន២ខ្នង ដែលរួមមាន៥បន្ទប់ជូនដល់វិទ្យាល័យ នរោត្តម រណឫទ្ធិ គន្ធាបុប្ផា ដែលជាសាលារៀនមួយនៅទីជនបទក្នុងខេត្តកំពង់ចាម ដើម្បីជួយធានាឱ្យបាននូវតម្រូវការអនាម័យមូលដ្ឋានរបស់សិស្សានុសិស្ស។
សកម្មភាពនេះគឺស្របគ្នាជាមួយនឹងគោលដៅរបស់ក្រុមហ៊ុន ក្នុងការដោះស្រាយបញ្ហាគម្លាតនៃការអប់រំ និងអនាម័យ ជាពិសេសសំរាប់សិស្សស្រីៗ តាមរយៈកម្មវិធីផ្សព្វផ្សាយនេះទៅកាន់សាលារៀនសាធារណៈដែលត្រូវបានជ្រើសរើសនៅក្នុងប្រទេស។ ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១០ ដែលបង្កើតបានជាតំបន់អាស៊ីអាគ្នេយ៍ប្រទេសកម្ពុជានៅតែបន្តដំណើរឆ្ពោះទៅមុខជានិច្ចដើម្បីក្លាយខ្លួនទៅជាប្រទេសដែលមានការអភិវឌ្ឍន៏។ យោងតាមទិន្នន័យពី World Bank Open Data បានឱ្យដឹងថាសហគមន៍ជនបទមានចំនួន ៧៧ភាគរយ នៃប្រជាជនកម្ពុជាសរុបប្រមាណ ១៦លាននាក់។ ប្រជាជនកម្ពុជាជាច្រើនកំពុងរស់នៅតាមតំបន់ជនបទ ជាពិសេសពលរដ្ឋដែលជាស្ត្រីភេទ ពួកគាត់កំពុងមានការពិបាកក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយមានកង្វះខាតពីការទទួលបានអនាម័យគ្រប់គ្រាន់ កង្វះខាតបន្ទប់ទឹកអនាម័យ និងកង្វះផលិតផលអនាម័យផ្ទាល់ខ្លួន។ វិទ្យាល័យ នរោត្តម រណឬទ្ធិ គន្ធបុប្ផា មិនអាចមើលរំលងចំពោះស្ថានភាពនេះបានទេ ដោយសារតែនៅក្នុងនោះសិស្សភាគច្រើនគឺជាក្មេងស្រី ដែលមិនមានបង្គន់អនាម័យប្រើប្រាស់គ្រប់គ្រាន់ ហើយមានជីវភាពលំបាកលំបិន។ យើងគួរតែយល់ថា ក្មេងស្រីវ័យក្មេងទាំងនេះកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការពេញវ័យរបស់ពួកគេ ដូច្នេះការមានបង្គន់អនាម័យដែលសាងសង់បានល្អគឺជាកត្តាចាំបាច់សម្រាប់ពួកគេក្នុងការថែរក្សាអនាម័យផ្ទាល់ខ្លួន ជាពិសេសក្នុងអំឡុងពេលមានរដូវ។ នៅពេលដែលសាលាមាននូវបរិក្ខារអនាម័យទាំងនោះបានគ្រប់គ្រាន់ គឺនឹងធ្វើឱ្យសិស្សស្រីៗទាំងនោះទទួលបាននូវផាសុកភាព ទំនុកចិត្ត និងអាចឱ្យពួកគេផ្តោតអារម្មណ៍លើការសិក្សាបានយ៉ាងល្អថែមទៀតផង។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សិស្សស្រីៗក្នុងការទទួលបាននូវបន្ទប់ទឹកស្អាត និងមានអនាម័យត្រឹមត្រូវ ព្រោះពួកគេត្រូវយកចិត្តទុកដាក់បន្ថែមទៀតទៅលើសុខភាពនិងអនាម័យ។
តាមរយៈការអប់រំ និងបំនិនជីវិត ស្ត្រីវ័យក្មេងទាំងនេះគួរតែត្រូវបានរៀបចំខ្លួនឱ្យបានរួចរាល់ដើម្បីឈានទៅចាប់យកសក្តា នុពលពេញលេញរបស់ខ្លួន ទាំងផ្នែកសិក្សាអប់រំ និងរឿងផ្ទាល់ខ្លួន។ លីប្រេស្ស (Libresse®) បាននឹងកំពុងលើកកម្ពស់ គុណ ភាពជីវិតរស់នៅរបស់ស្ត្រីនៅទូទាំងប្រទេសកម្ពុជា និងកំពុងខិតខំផ្តល់ទំនុកចិត្តដល់ស្ត្រីនៅក្នុងសង្គម និងក្នុងជីវិតផ្ទាល់ ខ្លួន របស់ពួកគេ។ តាមរយៈការតស៊ូមតិរបស់ពួកគេ និងការផ្តល់ធនធានផ្សេងៗទៀត លីប្រេស្ស (Libresse®) ជួយស្ត្រីវ័យ ក្មេង ឱ្យយល់ដឹងពីរូបរាងកាយរបស់ពួកគេឱ្យបានកាន់តែច្បាស់ និងមានទំនុកចិត្តលើខ្លួនឯង។ តាមរយៈការបន្តនូវ ចក្ខុវិស័យ របស់ពួកគេក្នុងការលើកកម្ពស់សុខុមាលភាព តាមរយៈដំណោះស្រាយផ្នែកអនាម័យ និងសុខភាព ឥទ្ធិពលរបស់លីប្រេស្ស (Libresse®) ទៅលើសិស្សានុសិស្ស នឹងធ្វើឱ្យមានភាពខុសប្លែកលក្ខណៈវិជ្ជមាននៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ក្នុងនាមជាគម្រោងដំបូងបង្អស់ក្នុងចំណោមគម្រោងអនាម័យផ្សេងៗទៀត លីប្រេស្ស (Libresse®) បានធ្វើការប្តេជ្ញាចិត្ត និងរៀបចំផ្តល់នូវបន្ទប់ទឹកអនាម័យ ជាមួយគ្រឿងបរិក្ខារអនាម័យដល់ស្រ្តីវ័យក្មេង ដែលកំពុងជួបកង្វះខាតជូនដល់ សា លារៀនដែលខ្លួនបានជ្រើសរើស ហើយអាចធ្វើឱ្យពួកគេរស់នៅប្រកបដោយសុវត្ថិភាព និងទទួលបានសុខភាព ល្អប្រសើរ ជាងមុន ដូច្នេះពួកគេអាចផ្តោតលើអ្វីដែលសំខាន់បំផុតសម្រាប់ខ្លួន ជាក់ស្តែងគឺការអប់រំ។
លីប្រេស្ស (Libresse®) ត្រូវបានទទួលស្គាល់តាមរយៈ“ ពានរង្វាន់ “Gender-responsive Marketplace Award” ដែលត្រូវបានប្រគល់ដោយសម្ព័ន្ធក្រុមហ៊ុន វីនដា នៅតំបន់អាស៊ីអាគ្នេយ៍ (ប្រចាំនៅប្រទេសម៉ាឡេស៊ី) -ដោយមានលីប្រេស្ស (Libresse®) ជាម៉ាកយីហោសម្ព័ន្ធរបស់ខ្លួន ដោយសារតែមានការគាំទ្រយ៉ាងពេញទំហឹងក្នុងការពង្រឹងអំណាចស្ត្រី តាមរយៈការចូលរួមរបស់សង្គម និងមានវិធីសាស្រ្តដែលជាលក្ខណៈជាប្រព័ន្ធ។ ដោយសារតែស្ថានភាព ជម្ងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា គម្រោងនៃការរៀបចំពិធីប្រគល់បន្ទប់ទឹកអនាម័យត្រូវបានកែសម្រួលឡើងវិញ ដើម្បីគោរពឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលនៃកម្ពុជា ដែលហាមមិនឱ្យមានការជួបជុំក្នុងសហគមន៍។
លោកនាយកសាលាបានយល់ព្រមទទួលនូវបន្ទប់ទឹក រួមទាំងកញ្ចប់សំឡីអនាម័យគំរូ ក៏ដូចជាកូនសៀវភៅអប់រំដែលនិយាយពីការមករដូវ ហើយក៏បានថ្លែងសុន្ទរកថាអំពីការទទួលស្គាល់នូវអំណោយទាំងនោះ ដោយបានថតជាខ្សែវីដេអូដើម្បីផ្ញើទៅកាន់ក្រុមហ៊ុនលីប្រេស្ស (Libresse®) ផងដែរ។ លោកស្រី Su Ting Nee ជាប្រធានសម្ព័ន្ធក្រុមហ៊ុន វីនដា ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍បានមានប្រសាសន៍ថា“ នេះគឺជាមធ្យោបាយដ៏មានឥទ្ធិពលមួយដែលក្រុមហ៊ុន លីប្រេស្ស (Libresse®) អាចឈានទៅដល់ការកាត់បន្ថយហានិភ័យក្នុងការបោះបង់ចោលការសិក្សារបស់ស្ត្រីវ័យក្មេងទាំងឡាយ។ គាត់ក៏បានបន្តទៀតថា “គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើងឆ្ពោះទៅរកការអនុវត្តចំពោះ បរិស្ថាន សង្គម និងអភិបាលកិច្ចដែលប្រកបដោយចីរភាព។ ពួកយើងចង់ចូលរួមចំណែកជាវិជ្ជមានចំពោះតម្រូវការក្នុងសង្គម ការរស់នៅដែលប្រកបដោយសុខភាពល្អ និងអាចលើកកម្ពស់អនាម័យ និងសុខុមាលភាពដល់មនុស្សគ្រប់វ័យ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ជំហានដ៏តូចដែលបានមកពីលីប្រេស្ស (Libresse)នេះ នឹងអាចជួយបង្កើន និងលើកកម្ពស់ដល់គុណភាពនិងកម្រិតអនាម័យសម្រាប់ជាផលប្រយោជន៍ជូនដល់សិស្សានុសិស្សទាំងឡាយ។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ លីប្រេស្ស (Libresse) នឹងបន្តបង្កើតនូវគំនិតផ្តួចផ្តើមជាច្រើនផ្សេងទៀត ក្នុងគោលបំណងលើកកម្ពស់គុណភាពជីវិតរស់នៅរបស់ស្ត្រីនៅទូទាំងប្រទេសកម្ពុជា។
លោក ប៉ុច ពន្លក ជានាយកសាលានៃវិទ្យាល័យ នរោត្តម រណឬទ្ធិ គន្ធាបុប្ផា បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្ព័ន្ធក្រុមហ៊ុន វីនដា ដោយបញ្ជាក់ថា“ បង្គន់អនាម័យដែលបានសាងសង់រួចរាល់នេះមានបន្ទប់ទឹកអនាម័យចំនួន២ខ្នង ដែលមួយខ្នងមាន៣បន្ទប់សម្រាប់ក្មេងស្រី និងមួយខ្នងទៀតមាន២បន្ទប់សម្រាប់ក្មេងប្រុស ដែលរួមមានអាងលាងដៃដ៏វែង នេះគឺជាជំនួយដ៏ធំធេងជួយឱ្យសកម្មភាពប្រចាំថ្ងៃនៅក្នុងសាលារបស់យើងមានភាពរលូន។ ពួកយើងសូមកោតសរសើរចំពោះផាសុខភាពដែលនាំមកជូនសិស្សានុសិស្សក្នុងសាលាររបស់យើង។ ”គាត់បានបន្ថែមទៀតថា“ គំនិតផ្តួចផ្តើមបែបនេះដែលបានមកពីសម្ព័ន្ធក្រុមហ៊ុន វីនដា (Libresse®) វាពិតជាគួរឱ្យកត់សម្គាល់សម្រាប់ធ្វើជាគំរូល្អដល់សិស្សានុសិស្សរបស់យើងឱ្យបានដឹងពីរបៀបដែលអាជីវកម្មអាចផ្តល់ជូននូវផលប្រយោជន៍មកកាន់សហគមន៍វិញ” ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ក្រុមហ៊ុន ធូ វេ ភីអ ឯ.ក អាសយដ្ឋានៈ ជាន់ទី ២ អគារលេខប្រាំ ផ្លូវលេខ ២៨២ សង្កាត់បឹងកេងកង ១ ភ្នំពេញ ប្រទេសកម្ពុជា hello@twowaypr.com www.twowaypr.com