Saturday, November 23, 2024
Homeព័ត៌មានជាតិក្រុមហ៊ុនលីប្រេស្ស (LIBRESSE®) បានធ្វើ ការបរិច្ចាគបន្ទប់ទឹកអនាម័យដល់ សាលា មួយកន្លែងក្នុងខេត្តកំពង់ចាម

ក្រុមហ៊ុនលីប្រេស្ស (LIBRESSE®) បានធ្វើ ការបរិច្ចាគបន្ទប់ទឹកអនាម័យដល់ សាលា មួយកន្លែងក្នុងខេត្តកំពង់ចាម

កំពង់ចាម៖ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១៖Libresse® ដែលជាម៉ាកយីហោថែរក្សាសុខភាពស្ត្រីឈានមុខគេលើពិភពលោក បានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង្កើនលទ្ធភាពទទួលបានអនាម័យឱ្យបានប្រសើរជាងមុន ដោយថ្ងៃនេះបាន​បរិ​ច្ចាគបន្ទប់ទឹកអនាម័យចំនួន២ខ្នង ដែលរួមមាន៥បន្ទប់ជូនដល់វិទ្យាល័យ នរោត្តម រណឫទ្ធិ គន្ធាបុប្ផា ដែលជាសាលារៀន​មួយនៅទីជនបទក្នុងខេត្តកំពង់ចាម ដើម្បីជួយធានាឱ្យបាននូវតម្រូវការអនាម័យមូលដ្ឋានរបស់សិស្សានុសិស្ស។

សកម្មភាពនេះគឺស្របគ្នាជាមួយនឹងគោលដៅរបស់ក្រុមហ៊ុន ក្នុងការដោះស្រាយបញ្ហាគម្លាតនៃការអប់រំ និងអនាម័យ ជាពិសេសសំរាប់សិស្សស្រីៗ តាមរយៈកម្មវិធីផ្សព្វផ្សាយនេះទៅកាន់សាលា​រៀនសាធារណៈដែលត្រូវបានជ្រើស​រើស​នៅក្នុងប្រទេស។   ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១០ ដែលបង្កើតបានជាតំបន់អាស៊ីអាគ្នេយ៍​ប្រទេស​កម្ពុជានៅតែបន្តដំណើរឆ្ពោះទៅមុខជានិច្ចដើម្បីក្លាយខ្លួនទៅជាប្រទេសដែលមានការអភិវឌ្ឍន៏។ យោងតាមទិន្នន័យពី World Bank Open Data បានឱ្យដឹងថាសហគមន៍ជនបទមានចំនួន ៧៧ភាគរយ នៃប្រជាជនកម្ពុជាសរុបប្រមាណ ១៦លាននាក់។ ប្រជាជនកម្ពុជាជាច្រើនកំពុងរស់នៅតាមតំបន់ជនបទ ជាពិសេសពលរដ្ឋដែលជាស្ត្រីភេទ ពួកគាត់កំពុងមាន​ការពិបាកក្នុង​ការដោះស្រាយបញ្ហាប្រឈមក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយមានកង្វះខាតពីការទទួលបានអនាម័យគ្រប់គ្រាន់ កង្វះខាត​បន្ទប់ទឹកអនាម័យ និងកង្វះផលិតផលអនាម័យផ្ទាល់ខ្លួន។ វិទ្យាល័យ នរោត្តម រណឬទ្ធិ គន្ធបុប្ផា មិនអាចមើលរំលង​ចំពោះ​ស្ថាន​​ភាពនេះបានទេ ដោយសារតែនៅក្នុងនោះសិស្សភាគច្រើនគឺជាក្មេងស្រី ដែលមិនមានបង្គន់អនាម័យប្រើប្រាស់គ្រប់គ្រាន់ ហើយមានជីវភាពលំបាកលំបិន។ យើងគួរតែយល់ថា ក្មេងស្រីវ័យក្មេងទាំងនេះកំពុង​ស្ថិតនៅក្នុងដំណាក់កាល​នៃការពេញវ័យ​របស់ពួកគេ ដូច្នេះការមានបង្គន់អនាម័យដែលសាងសង់បាន​ល្អគឺជាកត្តាចាំបាច់សម្រាប់ពួក​គេក្នុងការថែរក្សា​អនាម័យ​ផ្ទាល់​ខ្លួន​ ជាពិសេសក្នុងអំឡុងពេលមានរដូវ។ នៅពេលដែលសាលាមាននូវបរិក្ខារអនាម័យទាំងនោះបានគ្រប់គ្រាន់ គឺនឹងធ្វើឱ្យ​សិស្សស្រីៗ​ទាំងនោះទទួលបាននូវផាសុកភាព ទំនុកចិត្ត និងអាចឱ្យពួកគេផ្តោត​អារម្មណ៍លើការសិក្សា​បានយ៉ាងល្អថែមទៀត​ផង។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សិស្សស្រីៗក្នុងការទទួលបាននូវបន្ទប់ទឹកស្អាត និងមានអនាម័យត្រឹមត្រូវ ព្រោះពួកគេត្រូវយកចិត្តទុកដាក់បន្ថែមទៀតទៅលើសុខភាពនិងអនាម័យ។

តាមរយៈការអប់រំ និងបំនិនជីវិត ស្ត្រីវ័យក្មេង​ទាំង​នេះ​​គួរតែត្រូវបានរៀបចំខ្លួនឱ្យបានរួចរាល់ដើម្បីឈានទៅចាប់យកសក្តា នុពលពេញលេញរបស់ខ្លួន ទាំងផ្នែកសិក្សាអប់រំ និងរឿងផ្ទាល់ខ្លួន។ លីប្រេស្ស (Libresse®) បាននឹងកំពុងលើកកម្ពស់ គុណ ភាពជីវិតរស់នៅរបស់ស្ត្រីនៅទូទាំងប្រទេសកម្ពុជា និងកំពុងខិតខំផ្តល់ទំនុកចិត្តដល់ស្ត្រីនៅក្នុងសង្គម និងក្នុងជីវិតផ្ទាល់ ខ្លួន របស់ពួកគេ។ តាមរយៈការតស៊ូមតិរបស់ពួកគេ និងការផ្តល់ធនធានផ្សេងៗទៀត លីប្រេស្ស (Libresse®) ជួយស្ត្រីវ័យ ក្មេង ឱ្យយល់ដឹងពីរូបរាងកាយ​របស់ពួកគេឱ្យបានកាន់​តែច្បាស់ និងមានទំនុកចិត្តលើខ្លួនឯង។   តាមរយៈការបន្តនូវ ចក្ខុវិស័យ របស់ពួកគេក្នុងការលើកកម្ពស់សុខុមាលភាព តាមរយៈដំណោះស្រាយផ្នែកអនាម័យ និងសុខភាព ឥទ្ធិពលរបស់លីប្រេស្ស (Libresse®) ទៅលើសិស្សានុសិស្ស នឹង​ធ្វើឱ្យមានភាពខុសប្លែកលក្ខណៈវិជ្ជមាននៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ក្នុងនាមជាគម្រោងដំបូងបង្អស់​ក្នុងចំណោម​គម្រោងអនាម័យផ្សេងៗទៀត លីប្រេស្ស (Libresse®) បានធ្វើការប្តេជ្ញាចិត្ត និងរៀបចំផ្តល់នូវបន្ទប់ទឹកអនាម័យ ជាមួយ​គ្រឿងបរិក្ខារអនាម័យដល់ស្រ្តីវ័យក្មេង ដែលកំពុងជួបកង្វះខាតជូនដល់ សា លារៀនដែលខ្លួនបានជ្រើសរើស ហើយអាច​ធ្វើឱ្យពួកគេរស់នៅប្រកបដោយសុវត្ថិភាព និងទទួលបានសុខភាព ល្អប្រសើរ ជាងមុន ដូច្នេះពួកគេអាចផ្តោត​លើអ្វីដែល​សំខាន់បំផុតសម្រាប់ខ្លួន ជាក់ស្តែងគឺការអប់រំ។

លីប្រេស្ស (Libresse®)  ត្រូវបានទទួលស្គាល់តាមរយៈ“ ពានរង្វាន់ “Gender-responsive Marketplace Award” ដែលត្រូវបានប្រគល់ដោយសម្ព័ន្ធក្រុមហ៊ុន វីនដា នៅតំបន់អាស៊ីអាគ្នេយ៍ (ប្រចាំនៅ​ប្រទេស​ម៉ាឡេស៊ី) -ដោយមានលីប្រេស្ស (Libresse®)  ជាម៉ាកយីហោសម្ព័ន្ធរបស់ខ្លួន ដោយសារតែមានការគាំទ្រ​យ៉ាងពេញទំហឹង​ក្នុងការ​ពង្រឹងអំណាច​ស្ត្រី តាមរយៈការចូលរួមរបស់សង្គម និងមានវិធីសាស្រ្តដែលជាលក្ខណៈជាប្រព័ន្ធ។   ដោយសារតែស្ថាន​ភាព ជម្ងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា គម្រោងនៃការរៀប​ចំពិធីប្រគល់បន្ទប់ទឹកអនាម័យ​ត្រូវបានកែ​សម្រួល​ឡើងវិញ ដើម្បី​គោរ​ពឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលនៃកម្ពុជា ដែលហាមមិន​ឱ្យមានការជួប​ជុំក្នុងសហគមន៍។

លោកនាយកសាលាបានយល់ព្រមទទួលនូវបន្ទប់ទឹក រួមទាំងកញ្ចប់សំឡីអនាម័យគំរូ ក៏ដូចជាកូនសៀវភៅ​អប់រំដែលនិយាយ​ពីការមករដូវ ហើយក៏បានថ្លែងសុន្ទរកថាអំពីការទទួលស្គាល់នូវអំណោយទាំងនោះ ដោយបានថតជាខ្សែ​វីដេអូដើម្បីផ្ញើ​ទៅ​កាន់​​ក្រុមហ៊ុនលីប្រេស្ស (Libresse®) ផងដែរ។   លោកស្រី Su Ting Nee ជាប្រធាន​សម្ព័ន្ធក្រុមហ៊ុន វីនដា ប្រចាំនៅ​តំបន់​អាស៊ីអាគ្នេយ៍បានមានប្រសាសន៍ថា“ នេះគឺជាមធ្យោបាយដ៏មាន​ឥទ្ធិពលមួយដែល​ក្រុមហ៊ុន​ លីប្រេស្ស (Libresse®) អាចឈានទៅដល់ការកាត់បន្ថយហានិភ័យក្នុងការបោះបង់​ចោលការសិក្សារបស់​ស្ត្រី​វ័យក្មេងទាំងឡាយ។ គាត់​ក៏បាន​បន្តទៀតថា “គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើងឆ្ពោះទៅរកការអនុវត្តចំពោះ បរិស្ថាន សង្គម និងអភិបាលកិច្ចដែលប្រកបដោយចីរភាព។ ពួកយើងចង់ចូលរួមចំណែកជាវិជ្ជមានចំពោះតម្រូវការក្នុងសង្គម ការរស់​នៅដែលប្រកបដោយសុខភាពល្អ និងអាចលើកកម្ពស់អនាម័យ និងសុខុមាលភាពដល់មនុស្សគ្រប់វ័យ។ ខ្ញុំសង្ឃឹមយ៉ាង​មុតមាំថា ជំហានដ៏តូចដែលបានមកពីលីប្រេស្ស (Libresse)នេះ នឹងអាចជួយបង្កើន និងលើកកម្ពស់ដល់​គុណភាព​និង​កម្រិត​អនាម័យសម្រាប់ជាផលប្រយោជន៍ជូនដល់សិស្សានុសិស្សទាំងឡាយ។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ លីប្រេស្ស (Libresse) នឹងបន្តបង្កើតនូវគំនិតផ្តួចផ្តើមជាច្រើនផ្សេងទៀត ក្នុងគោលបំណងលើកកម្ពស់គុណភាព​ជីវិតរស់នៅរបស់​ស្ត្រី​នៅទូទាំងប្រទេសកម្ពុជា។

លោក ប៉ុច ពន្លក ជានាយកសាលានៃវិទ្យាល័យ នរោត្តម រណឬទ្ធិ គន្ធាបុប្ផា បានសម្តែងការ​ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្ព័ន្ធក្រុមហ៊ុន វីនដា ដោយបញ្ជាក់ថា“ បង្គន់អនាម័យដែលបានសាង​សង់រួចរាល់នេះ​មានបន្ទប់​ទឹកអនាម័យចំនួន២ខ្នង ដែលមួយខ្នងមាន៣បន្ទប់សម្រាប់ក្មេងស្រី និងមួយខ្នងទៀតមាន២បន្ទប់សម្រាប់ក្មេងប្រុស ដែលរួមមានអាងលាងដៃដ៏វែង នេះគឺជាជំនួយដ៏ធំធេងជួយឱ្យសកម្មភាពប្រចាំថ្ងៃនៅក្នុងសាលារបស់យើងមានភាពរលូន។ ពួកយើងសូមកោតសរសើរចំពោះផាសុខភាពដែលនាំមកជូនសិស្សានុសិស្សក្នុងសាលាររបស់យើង។ ”គាត់បានបន្ថែម​ទៀត​ថា“ គំនិតផ្តួចផ្តើមបែបនេះដែលបានមកពីសម្ព័ន្ធក្រុមហ៊ុន វីនដា (Libresse®) វាពិតជាគួរឱ្យកត់សម្គាល់​សម្រាប់​ធ្វើជា​គំរូ​ល្អដល់សិស្សានុសិស្សរបស់យើងឱ្យបានដឹងពីរបៀបដែលអាជីវកម្មអាចផ្តល់ជូននូវផលប្រយោជន៍មកកាន់សហគមន៍វិញ” ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ក្រុមហ៊ុន ធូ វេ ភីអ ឯ.ក អាសយដ្ឋានៈ ជាន់ទី ២ អគារលេខប្រាំ ផ្លូវលេខ ២៨២ សង្កាត់បឹងកេងកង ១ ភ្នំពេញ ប្រទេសកម្ពុជា hello@twowaypr.com www.twowaypr.com

RELATED ARTICLES