ភ្នំពេញ៖តារាចម្រៀងអឿន ស្រីមុំ តែងតែបង្ហាញខ្លួននៅវត្តនិគ្រោធវ័នហៅវត្តគល់ទទឹងស្ទើតែរៀងរាល់ថ្ងៃសីលដើម្បីយកចង្ហាន់ទៅប្រគេនព្រះសង្ឃនិងផ្កាឈូកថ្ពាយព្រះ។
កាលពីព្រឹកថ្ងៃទី២ខែកក្កដា នេះដែរនាងក៍បានទៅវត្តអារ៉ាមដ៍សាកសិទ្ធិមួយនេះទៀតដែរជាមួយការបញ្ចេញសារបង្ហាញ ថានាងជាអ្នកកាន់សាសនាដ៍ខ្ជាប់ខ្ជួនម្នាក់ថា”ថ្ងៃសីល មានអ្វីមិនស្មើមានធ័ម ល្អអ្វីមិនស្មើល្អចិត្តបុណ្យ ចូល ចិត្តជ្រះថ្លាក្នុង ការ បំពេញបុណ្យកន្លងមក សូមបានជាបច្ច័យ ផុតទុក្ខទាំងពួងផងចុះ សូមអនុមោទនា”។
ក្រៅពីទៅវត្តនៅថ្ងៃសីលអឿន ស្រីមុំ ក៍តែងតែបង្ហាញរូបភាពដែលនាងទៅធ្វើសមាធិជាមួយដូនជីមួយចំនួនទៀតនៅតាមទីអារ៉ាមផងដែរ ដើម្បីឲ្យអារម្មណ៍នាងស្ងប់ ខណៈដែលការច្រៀងសម្ដែងរបស់នាងនៅតែតាមឆាកទូរទស្សន៍នៅបន្ដសកម្មភាពធម្មតា។
គេកត់សម្គាល់ថាការងាកមកគោរពព្រះពុទ្ធសាសនាកាន់តែជ្រៅហើយយកផ្លូវធ័មដាក់ខ្លួនរបស់ស្រីមុំ នេះកើតឡើងនៅពេលដែលនាងបានប៉ៈស្នេហាមិនសមប្រកបជាច្រើនលើកច្រើនសារមកហើយដូចជាស្រីមុំ បានចែកផ្លូវគ្នាជាមួយអតីតស្វាមីតន្រ្ដីករលោកកែវ សុខា ក្រោយពីពួកគេបានចាប់ដៃគ្នាជាង១០ឆ្នាំ ហើយនាងថែមទាំងប្រេះឆាជាមួយគូស្នេហ៍ថ្មីជាអ្នករត់តាក់ស៊ីនៅបារាំងទៀតទើបធ្វើឲ្យស្រីមុំ គិតថាលើលោកនេះគ្មានអ្វីថិតថេរឡើយគឺមានតែផ្លូវធ័មមួយទេ ដែលធ្វើឲ្យនាងបានស្ងប់ចិត្ត។
ក្នុងបទសម្ភាសន៍ផ្ទាល់កន្លងមកអ្នកមេម៉ាយរូបស្រស់នេះបានសច្ចារ្យថាចាប់ពីពេលនេះតទៅនាងលែងយកប្ដីអស់១ជីវិតតែម្ដង។នាងថាស៊ូរស់នៅម្នាក់ឯងប្រសើរជាងជីវិតមានគូដែលមិនអាចរក្សារចំណងស្នេហាបាន។
គេសង្កេតឃើញថាតាំងពីអ្នកនាងស្រីមុំ តាំងចិត្តបែបនេះមកនាងពិតជាលែងអើពើរចំពោះសំណើរសុំស្នេហាពី សំណាក់ ប្រុសៗទាំងឡាយទៀតហើយបើទោះជាពេលនេះមានទាំងបុរសក្នុងស្រុក និងអាណិកជននៅបរទេសព្យា យាមចង់ចូល ខ្លួន មក ស្អំរបួសបេះដូងនាងក្ដី ក៍តារាចម្រៀងដែលគ្មានកូន១គ្រាប់ជាប់ខ្លួននេះលែងចាប់ អារម្មណ៍ដែរព្រោះថាពេលនេះ បេះដូង របស់នាងបានបឹទប្រអប់ទៅហើយ៕