Saturday, November 23, 2024
Homeតារាខ្មែរអឿន ស្រីមុំ៖ ថា”មានអ្វីមិនស្មើមានធ័ម”

អឿន ស្រីមុំ៖ ថា”មានអ្វីមិនស្មើមានធ័ម”

ភ្នំពេញ៖តារាចម្រៀងអឿន ស្រីមុំ តែងតែបង្ហាញខ្លួននៅវត្តនិគ្រោធវ័នហៅវត្តគល់ទទឹងស្ទើតែរៀង​រាល់ថ្ងៃ​សីលដើម្បី​យកចង្ហាន់​ទៅប្រគេនព្រះសង្ឃនិងផ្កាឈូកថ្ពាយព្រះ។

កាលពីព្រឹកថ្ងៃទី២ខែកក្កដា នេះដែរនាងក៍បានទៅវត្តអារ៉ាម​ដ៍​សាកសិទ្ធិមួយនេះទៀតដែរជាមួយការបញ្ចេញសារបង្ហាញ ថានាងជាអ្នកកាន់សាសនាដ៍ខ្ជាប់ខ្ជួនម្នាក់ថា”ថ្ងៃសីល មានអ្វីមិនស្មើមានធ័ម ល្អអ្វីមិនស្មើល្អចិត្តបុណ្យ ចូល ចិត្តជ្រះថ្លាក្នុង ការ បំពេញបុណ្យកន្លងមក សូមបានជាបច្ច័យ ផុតទុក្ខទាំងពួងផងចុះ សូមអនុមោទនា”។

ក្រៅពីទៅវត្តនៅថ្ងៃសីលអឿន ស្រីមុំ ក៍តែងតែបង្ហាញរូបភាពដែលនាងទៅធ្វើសមាធិ​ជាមួយដូនជីមួយចំនួនទៀត​នៅតាមទីអា​រ៉ាមផងដែរ ដើម្បីឲ្យអារម្មណ៍នាងស្ងប់ ខណៈដែលការច្រៀងសម្ដែងរបស់នាងនៅតែតាមឆាកទូរទស្សន៍​នៅបន្ដសកម្ម​ភាព​ធម្មតា​។

គេកត់សម្គាល់ថាការងាកមកគោរពព្រះពុទ្ធសាសនាកាន់តែជ្រៅហើយយកផ្លូវធ័មដាក់ខ្លួនរបស់ស្រីមុំ នេះកើតឡើង​នៅពេលដែលនាងបានប៉ៈស្នេហាមិនសមប្រកបជាច្រើនលើកច្រើនសារមកហើយដូចជាស្រីមុំ បានចែកផ្លូវគ្នាជាមួយអតីត​ស្វា​មីតន្រ្ដីករលោកកែវ សុខា ក្រោយពីពួកគេបានចាប់ដៃគ្នាជាង១០ឆ្នាំ ហើយនាងថែមទាំងប្រេះឆា​ជាមួយគូស្នេហ៍ថ្មីជា​អ្នករត់តាក់​​ស៊ីនៅបារាំងទៀត​ទើបធ្វើឲ្យស្រីមុំ គិតថាលើលោកនេះគ្មានអ្វីថិតថេរឡើយគឺមានតែផ្លូវធ័មមួយទេ ដែលធ្វើឲ្យនាងបាន​ស្ងប់​ចិត្ត។​

ក្នុងបទសម្ភាសន៍ផ្ទាល់កន្លងមកអ្នកមេម៉ាយរូបស្រស់នេះបានសច្ចារ្យថាចាប់ពីពេលនេះតទៅនាងលែងយកប្ដីអស់១ជីវិតតែម្ដង។នាងថាស៊ូរស់នៅម្នាក់ឯងប្រសើរជាងជីវិតមានគូដែលមិនអាចរក្សារចំណងស្នេហាបាន។

គេសង្កេតឃើញថាតាំង​ពីអ្នក​នាង​​ស្រីមុំ តាំងចិត្តបែបនេះមកនាងពិតជាលែងអើពើរចំពោះសំណើរ​សុំស្នេហាពី សំណាក់ ប្រុសៗ​ទាំងឡាយទៀតហើយបើ​ទោះជាពេលនេះ​មានទាំងបុរសក្នុងស្រុក និងអាណិកជននៅបរទេសព្យា យាមចង់ចូល ខ្លួន មក ស្អំរបួសបេះដូងនាងក្ដី ក៍តា​រាចម្រៀងដែលគ្មានកូន១គ្រាប់ជាប់ខ្លួននេះលែងចាប់ អារម្មណ៍ដែរព្រោះថាពេលនេះ បេះដូង របស់នាងបានបឹទប្រអប់ទៅហើយ៕

RELATED ARTICLES