ភ្នំពេញ ៖ លោកហ៊ុន ម៉ាណែត កូនប្រុស ច្បងសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី31 ខែតុលា ឆ្នាំ2016 )នារំលឹក ឡើងវិញអំពីអនុស្សាវរីយ៍ ទីលានវាយលុក ឧបសគ្គចំពុះទុងដែលជាទីលានហ្វឹកហាត់ក្បួន យោធា ដែលមានលក្ខណ³លំបាកសម្រាប់អ្នក ដែលត្រូវឆ្លងកាត់ទាំងកម្លាំងកាយ និងស្មារតី។
យោងតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ឱ្យដឹង កាលពីព្រឹក ថ្ងៃទី31 ខែតុលា ឆ្នាំ2016 ថា “អនុស្សាវរីយ៍ទីលានវាយលុកឧបសគ្គចំពុះទុង ជាទីលាន ឧបសគ្គមួយ ដែលរៀបចំឡើងដោយមានលក្ខណះ លំបាក សម្រាប់អ្នកដែលត្រូវឆ្លងកាត់ ទាំងកម្លាំង កាយ និងស្មារតី។ យោធិនទាំងអស់ ត្រូវឆ្លង កាត់ឧបសគ្គជាច្រើនបន្តបន្ទាប់គ្នា ដូចជាប្រឡាយ ភក់ទួល បន្លាលួស ជាមួយគ្រាប់ផ្សែង ស្នូរកាំភ្លើង និងគ្រាប់បែក៘ យោធិនម្នាក់ៗ គ្មាន គ្រាប់ និងគ្មានសល់អ្វីក្រៅតែពីចំពុះទុងមួយ ដែលអាចប្រើប្រាស់ដើម្បីឆ្លងកាត់ឧបសគ្គនេះ។
ដើម្បីបញ្ចប់ទីលាននេះ ដោយជោគជ័យ យោធិនម្នាក់ត្រូវមានការអំណត់ តស៊ូ និងពុះពារទៅមុខជានិច្ច ហើយត្រូវបញ្ចប់ដោយស្នាម ញញឹម ទោះជាហត់នឿយខ្លាំងយ៉ាងណា ឬក៏ ប្រឡាក់ភក់មើលមិនយល់យ៉ាងណាក៏ដោយ។ នេះ ជាមេរៀនមួយសំខាន់សំរាប់ជីវិតរស់នៅ របស់យើង។ រីករាយសប្តាហ៍ថ្មី មិត្តទាំងអស់ គ្នា”។
គួររំព្ញកថា លោកហ៊ុន ម៉ាណែត ទើបនឹង បញ្ចប់ដំណើរទស្សនកិច្ចរយ³ពេល13ថ្ងៃ នៅ លើទឹកដីប្រទេសអូស្ត្រាលី និងប្រទេសញូវហ្សេឡេន កាលពីពេលថ្មីៗនេះ។ ទស្សនកិច្ច ដែលមានទាំងការស្វាគមន៍និងបាតុកម្មប្រឆាំង តែយ៉ាងណាក្តី លោកហ៊ុន ម៉ាណែត បានបញ្ជាក់ ថា ដំណើរទស្សនកិច្ចរបស់លោក បញ្ចប់ទៅ ដោយជោគជ័យដោយសម្រេចបាននូវអ្វីដែល ជាការនាំយកនូវព័ត៌មានជាក់លាក់អំពីប្រទេស កម្ពុជា ដើម្បីជម្រាបជូនដល់ពលរដ្ឋខ្មែរ ដែល រស់នៅឯនាយសមុទ្របានយល់ដឹងពីការពិត៕