Monday, November 18, 2024
Homeព័ត៌មានជាតិលោក​​ញឹក ប៊ុន​​ឆៃ បើក​​ទ្វារ​​បក្ស​​រង់​ចាំ​ ព្រះ​​អង្គ​​ម្ចាស់​​ស៊ី​​សុវត្ថិ ធម្មិ​​កោ

លោក​​ញឹក ប៊ុន​​ឆៃ បើក​​ទ្វារ​​បក្ស​​រង់​ចាំ​ ព្រះ​​អង្គ​​ម្ចាស់​​ស៊ី​​សុវត្ថិ ធម្មិ​​កោ

ភ្នំពេញ ៖ ប្រធានគណបក្សខ្មែររួបរួមជាតិ លោកញឹក ប៊ុនឆៃ បានប្រកាសថា គណបក្ស របស់លោកនឹងបើកទ្វាររង់ចាំស្វាគមន៍ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មកចូលរួមជីវភាពនយោបាយ ជាមួយ ក្រោយពេលឮព្រះអង្គប្រកាសថា ព្រះអង្គ នឹងចាកចេញពីគណបក្សសង្គ្រោះជាតិ បើសិន គណបក្សប្រឆាំងនេះ មិនមានការកែទម្រង់ ផ្ទៃក្នុងបក្ស។

លោកញឹក ប៊ុនឆៃ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ក្នុងនាមជាអ្នកនយោបាយម្នាក់ លោកទទួលស្គាល់ និងកោតសរសើរព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ថា ជាមានសមត្ថភាពខ្ពស់នៅ ក្នុងសែរាជវង្ស។ ក្នុងន័យនេះហើយ ទើបលោក សុំប្រកាសថា បើព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ  ចង់ចូលរួមជីវភាពនយោបាយជាមួយគណបក្សខ្មែររួបរួមជាតិ ដែលមានលោកជា ប្រធាន គឺលោកបើកទ្វាររង់ចាំព្រះអង្គជានិច្ច។

sisokvat

លោកញឹក ប៊ុនឆៃ បញ្ជាក់ថា គណបក្ស របស់លោកបើកចំហទាំងអស់មិនថា តែព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ជាសែរាជវង្ស ឬមិន មែននោះទេ គឺបើកទូលាយ សម្រាប់អ្នកចង់ ចូលរួម ព្រោះគណបក្សមានគោលការណ៍បង្រួបបង្រួមខ្មែរ។ ដូច្នេះមិនប្រកាន់ថាជានរណាទេ ឱ្យ តែមានចិត្តចង់រួបរួមជាមួយគ្នាគណបក្សស្វាគមន៍ ទាំងអស់។

ការបញ្ជាក់ដូចនេះ បានធ្វើឡើងក្រោយ ពេលដែលមុននេះ នៅក្នុងឱកាសប្រារឰពីធី អបអរសាទរខួប25ឆ្នាំ នៃកិច្ចព្រមព្រៀង ទីក្រុង ប៉ារីស នៅថ្ងៃ23 ខែតុលា ឆ្នាំ2016 លោក ញឹក ប៊ុនឆៃ បានបង្ហើបថា មានគណបក្សយ៉ាង តិចចំនួន5 នឹងមករួបរួមបញ្ចូលគ្នាជាមួយគណបក្សខ្មែរ រួបរួមជាតិ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី28 តុលា ឆ្នាំ 2016 ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ប្រធាន ក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តព្រះ សីហនុ បានសរសេរនៅលើគណនីហ្វេសប៊ុក របស់ព្រះអង្គថា “ឆ្នាំមុន ខ្ញុំបានប្រកាសថា ខ្ញុំ តាំងខ្លួនជាអ្នកប្រឆាំង ក្នុងបក្សប្រឆាំង ដើម្បី ស្វែងរកការកែទម្រង់ផ្ទៃក្នុងបក្ស។ ថ្ងៃនេះ ខ្ញុំ សូមប្រកាសជាឱឡារិកថា បើសិនបើគ្មានការ កែទម្រង់ទេ ខ្ញុំពុំអាចយកព្រះកិត្តិនាម និងព្រះកិត្តិយសរបស់ព្រះរាជវង្ស ដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិ យកមកបំផ្លាញក្នុងការបម្រើ ការភូតភរ បោកបញ្ឆោតប្រជាពលរដ្ឋតទៅទៀតបានឡើយ”។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានសរសេរ  បន្ថែមក្នុងទំព័រហ្វេសប៊ុករបស់ព្រះអង្គ កាលពីថ្ងៃ ទី29 ខែតុលា ឆ្នាំ2016 ថា “សម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយ។ យើងរួមគ្នា កសាងសាមគ្គីភាពជាតិ។ ពាក្យទាំងអស់នេះ ហើយ ដែលជាការភូតភរ បោកបញ្ឆោតប្រជាពលរដ្ឋ ព្រោះជាការជាក់ស្តែង គឺរៀបចំវាយ ប្រហារគ្នាជាប្រព័ន្ធ…”។

ទោះបីយ៉ាងណា ជុំវិញបញ្ហានេះ មិនអាច ទាក់ទងសុំការបញ្ជាក់ឆ្លើយតបពីព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោ បានទេ កាលពីម្សិលមិញ ប៉ុន្តែ ក្នុងបទសម្ភាសន៍ជាមួយ “នគឬធំ” កាលពីថ្ងៃទី 30 ខែតុលា ឆ្នាំ2016 ព្រះអង្គមានបន្ទូលថា បើលាឈប់ពីគណបក្សសង្គ្រោះជាតិ ព្រះអង្គមិន ចូលគណបក្សនយោបាយណាទៀត ឬក៏បង្កើត គណបក្សថ្មីដឹកនាំដោយខ្លួនឯងទេ គឺព្រះអង្គនឹង សម្រាកពីជីវិតនយោបាយតែម្តង៕

ដោយ កុលបុត្រ

RELATED ARTICLES