Saturday, November 23, 2024
Homeតារាខ្មែរឈិន សុធារី ៖ស្នេហាលែងមានឧប​ស័ក្កក្រោយ​សង្សារលែងប្រពន្ធដាច់៥ខែ

ឈិន សុធារី ៖ស្នេហាលែងមានឧប​ស័ក្កក្រោយ​សង្សារលែងប្រពន្ធដាច់៥ខែ

  ភ្នំពេញ៖អ្នកមេម៉ាយកូន២ឈិន សុធារី បានប៉ៈស្នេហ៍ពោះម៉ាយកូន២លោកកែវ ពិសិដ្ឋ ពេលនេះគូស្នេហ៍​មិនទាន់​ដឹកដៃគ្នា​ចូលរោងការនេះបានលេចមុខធ្វើជំនួញកាន់តែធំព្រោះសង្សារថ្មីរបស់សុធារី ជាអ្នកជំនាញ​អចលនទ្រព្យរកស៊ី​លក់ដីឡូតិ៍​និង​សង់ផ្ទះលក់។បើទោះជាមិនទាន់ស្ងាត់កូវីដក្ដីតែសុធារី និងគូស្នេហ៍នៅតែបុកធ្វើជំនួញបន្ទាប់ពីនាងបានបើកហាងCosmetic បានដូចបំណងកាលពីខែមុន។

អ្វីដែលធ្វើឲ្យសុធារី ញញឹមបឹទមាត់មិនជិតនោះគឺចំណងស្នេហា​ថ្មីរបស់នាងលែងមានឧប​ស័ក្កទៀតហើយក្រោយពីលោកកែវ ពិសិដ្ឋ បានឡើងតុលាការជាលើកទី២លែងលះប្រពន្ធដើម​ដែលមានឈ្មោះអាខោនហ្វេស​បុកថាSomrith Ya Nut ដាច់ ទៅ ហើយកាលពីថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២១ ខណៈដែលកូន២ទាំងបានអតីត​ភរិយាជាអ្នកគ្រប់គ្រង​តែលោកពិសិដ្ឋ ផ្ដល់ការ ទំនុក បម្រុងកូនទៅតាមការយល់ព្រមពីភរិយាចាស់។

ដោយឡែកអ្នកនាងឈិន សុធារី វិញក៍បាន​ចែកផ្លូវគ្នាជាមួយលោកសុវណ្ណ មករា ផងដែរហើយកូនភ្លោះ ប្រុសស្រី ដែលមានអាយុជាង៤ឆ្នាំនោះបានទៅលើនាងសុធារី មើលថែរ តែលោកមករា មានសិទ្ធិជួបកូនៗគ្រប់ពេល។

 ទោះជាឈិន សុធារី មិនទាន់មានដំណឹងរៀបការជាមួយលោកកែវ ពិសិដ្ឋ មែនតែនាងនិងគូស្នេហ៍កាន់តែលូកដៃចូលជ្រៅ​ក្នុងការធ្វើជំនួញហើយអ្នកសិល្បៈខ្លះបានហៅនាងថាជាជំទាវទៀតផងព្រោះសម្អាងថាគូស្នេហ៍ថ្មីរបស់នាងមានឋានៈជាឯកឧត្តម។ក្រោយភ្ជាប់ស្នេហ៍ថ្មីនេះដែរគេឃើញសុធារី ជិះរថយន្ដទំនើបៗព្រមទាំងត្រូវកូនចៅលោកពិសិដ្ឋ ហៅនាងថាជា”មេស្រីៗ”ទៀតផង។

  ឈិន សុធារី បានរៀបការជាមួយលោកសុវណ្ណ មករា កាលពីថ្ងៃទី២២ខែតុលាឆ្នាំ២០១៥ តែក្រោយទទួលបានកូនភ្លោះ​ពួកគេ​ក៍ចែក​ផ្លូវគ្នា។អំឡុងពេលដែលសុធារី មានម្ចាស់ចិត្តថ្មីនេះលោកសុវណ្ណ មករា ក៍មិនទុកជីវិតឲ្យនៅពោះម៉ាយ​ដែរពោលគឺរក​បាន​ម្ចាស់​​ចិត្តថ្មីស្អំរបួសបេះដូងទៅហើយ។មហាជនរងចាំមើថាតើអ្នកនាងឈិន សុធារី និងអតីតប្ដីសុវណ្ណ មករា ម្នាក់ណា​នឹងដឹកដៃម្ចាស់បេះដូងថ្មីចូលរោងការមុន?

RELATED ARTICLES