Saturday, November 23, 2024
Homeតារាខ្មែរគង់ សុជាតិ ៖ពន្យាពេលពពោះកូនភ្លោះ៣ឆ្នាំ

គង់ សុជាតិ ៖ពន្យាពេលពពោះកូនភ្លោះ៣ឆ្នាំ

  ភ្នំពេញ៖គូស្នេហ៍តារាល្បីល្បាញ១គូអ្នកនាងគង់ សុជាតិ-ជា វិបុល ដែលប្រកាសចង់បានកូនភ្លោះតាំងពីដើមឆ្នាំ២០១៨ នោះ​ពេលនេះបានពន្យាពេលអស់ជាង៣ឆ្នាំទៅហើយតែនៅមិនទាន់បានលទ្ធផលតាមផែនការណ៍ឡើយ។អ្នកនាងសុជាតិ ធ្លាប់​និយាយថាស្វាមីរបស់នាងលោកវិបុល ពិតជាចង់បានកូនភ្លោះប្រុសបន្ទាប់ពីទទួលបានចំណងដៃកូនស្រីម្នាក់ឈ្មោះជា សុជាតិ​នារី ហៅដូរី អាយុជាង៤ឆ្នាំ។

ទោះជាយ៉ាងណាអ្នកនាងសុជាតិ ថាមិនមែនឲ្យតែប្ដីចង់​បានអ្វីអ្នកនាងអាចបំពេញ​បំណងជូន​ស្វា​មី​បាន​គ្រប់យ៉ាង នោះ ទេព្រោះរឿងនេះនៅលើការពិនិត្យសុខភាពសិនបើពេទ្យថាអាចយកបានទើបហ៊ានពពោះ តែបើពេទ្យ​ថា​មិនបានអ្នក នាង មិនអាចប្រឆាំងពេទ្យឡើយដោយសារថាពេលនេះអាយុនាងក៍កាន់តែច្រើនដែរហើយ។

 ប្រសិនបើអ្នកនាងគង់ សុជាតិ មិនអាចពពោះកូនភ្លោះបានតាមសំណើរស្វាមីនោះទេ ក៍បច្ចុប្បន្ននាងមានកូនសរុបចំនួន៣នាក់​ទៅហើយគឺកូន២នាក់(ស្រី១)នៅពេលដែលនាងចាប់ដៃជាមួយអតីតស្វាមីលោកម៉ៅ សាលភាព ដែលកូនប្រុសច្បងនាង​បាន​ភ្ជាប់​​ពាក្យតាំងពីថ្ងៃទី២១ខែតុលាឆ្នាំ២០២០ ជាមួយកញ្ញាឆន ពុទ្ធាវីន ប៉ុន្ដែត្រូវពន្យាពេលរៀបការព្រោះតែកូវីដ។

អ្វីដែលអ្នក​នាង​គង់ សុជាតិ កាន់តែមានភាពកក់ក្ដៅនោះគឺលោកវិបុល បានដើរតួនាទីជាឪពុករបស់កូនៗប្ដីមុននាង ដូចជាកូនបង្កើត​របស់​លោក​ដែរ។អ្នកនាងសុជាតិ ថាប្រសិនបើនាងមិនអាចពពោះកូនភ្លោះឲ្យស្វាមីនោះ​ទេក៍នាង ជឿរ ថាប្ដីមិនប្រកាន់​ខឹងដែរព្រោះ​កូន​ទាំងអស់មានដល់ទៅ៣នាក់ហើយ។

  គង់ សុជាតិ បានរៀបការជាមួយលោកជា វិបុល កាលពីថ្ងៃទី៩ខែវិច្ឆិការឆ្នាំ២០១៣ បន្ទាប់ពីនាងបានចែក​ផ្លូវគ្នាជាមួយ​លោក​ម៉ៅ សាលភាព ឆ្នាំ២០១២។ចំណងស្នេហាជាង៧ឆ្នាំនេះសុជាតិ ស្ទើតែមិនអាចរក្សារចំណងស្នេហា​ឲ្យគង់វង្សបានព្រោះ​តែ​កាល​ពី​ពាក់កណ្ដាលឆ្នាំ២០២០ ស្វាមីនាងលោកវិបុល បានប៉ៈស្នេហ៍ដ៍រសើបជាមួយអ្នកនាងចាន់ កែវនិមល ធ្វើឲ្យផ្អើលពេញ​ផ្ទៃ​ប្រ​ទេស ខណៈសុជាតិ ឈឺចាប់ពេករហូតត្រូវដឹកចូលពេទ្យសង្គ្រោះបន្ទាប់ទាំងយប់ទៀតផង។

ប៉ុន្ដែពេលនេះស្នេហាសុជាតិ-វិបុល វិលត្រឡប់មករកភាពស្រស់ថ្លាឡើងវិញ ហើយអ្នកទាំង២ព្យាយាមរឹតចំណងស្នេហា ឲ្យ រឹងមាំបន្ទាប់ពី”ក្រោយភ្លៀង មេឃ​ស្រ​ឡះ”​។មហាជនរងចាំមើលថាតើសុជាតិ នឹងធ្វើឲ្យប្ដីលែង ងាករេចិត្តជាលើក ទី២បាន ដែរឬអត់?

RELATED ARTICLES