ភ្នំពេញ៖គូស្នេហ៍តារាល្បីល្បាញ១គូអ្នកនាងគង់ សុជាតិ-ជា វិបុល ដែលប្រកាសចង់បានកូនភ្លោះតាំងពីដើមឆ្នាំ២០១៨ នោះពេលនេះបានពន្យាពេលអស់ជាង៣ឆ្នាំទៅហើយតែនៅមិនទាន់បានលទ្ធផលតាមផែនការណ៍ឡើយ។អ្នកនាងសុជាតិ ធ្លាប់និយាយថាស្វាមីរបស់នាងលោកវិបុល ពិតជាចង់បានកូនភ្លោះប្រុសបន្ទាប់ពីទទួលបានចំណងដៃកូនស្រីម្នាក់ឈ្មោះជា សុជាតិនារី ហៅដូរី អាយុជាង៤ឆ្នាំ។
ទោះជាយ៉ាងណាអ្នកនាងសុជាតិ ថាមិនមែនឲ្យតែប្ដីចង់បានអ្វីអ្នកនាងអាចបំពេញបំណងជូនស្វាមីបានគ្រប់យ៉ាង នោះ ទេព្រោះរឿងនេះនៅលើការពិនិត្យសុខភាពសិនបើពេទ្យថាអាចយកបានទើបហ៊ានពពោះ តែបើពេទ្យថាមិនបានអ្នក នាង មិនអាចប្រឆាំងពេទ្យឡើយដោយសារថាពេលនេះអាយុនាងក៍កាន់តែច្រើនដែរហើយ។
ប្រសិនបើអ្នកនាងគង់ សុជាតិ មិនអាចពពោះកូនភ្លោះបានតាមសំណើរស្វាមីនោះទេ ក៍បច្ចុប្បន្ននាងមានកូនសរុបចំនួន៣នាក់ទៅហើយគឺកូន២នាក់(ស្រី១)នៅពេលដែលនាងចាប់ដៃជាមួយអតីតស្វាមីលោកម៉ៅ សាលភាព ដែលកូនប្រុសច្បងនាងបានភ្ជាប់ពាក្យតាំងពីថ្ងៃទី២១ខែតុលាឆ្នាំ២០២០ ជាមួយកញ្ញាឆន ពុទ្ធាវីន ប៉ុន្ដែត្រូវពន្យាពេលរៀបការព្រោះតែកូវីដ។
អ្វីដែលអ្នកនាងគង់ សុជាតិ កាន់តែមានភាពកក់ក្ដៅនោះគឺលោកវិបុល បានដើរតួនាទីជាឪពុករបស់កូនៗប្ដីមុននាង ដូចជាកូនបង្កើតរបស់លោកដែរ។អ្នកនាងសុជាតិ ថាប្រសិនបើនាងមិនអាចពពោះកូនភ្លោះឲ្យស្វាមីនោះទេក៍នាង ជឿរ ថាប្ដីមិនប្រកាន់ខឹងដែរព្រោះកូនទាំងអស់មានដល់ទៅ៣នាក់ហើយ។
គង់ សុជាតិ បានរៀបការជាមួយលោកជា វិបុល កាលពីថ្ងៃទី៩ខែវិច្ឆិការឆ្នាំ២០១៣ បន្ទាប់ពីនាងបានចែកផ្លូវគ្នាជាមួយលោកម៉ៅ សាលភាព ឆ្នាំ២០១២។ចំណងស្នេហាជាង៧ឆ្នាំនេះសុជាតិ ស្ទើតែមិនអាចរក្សារចំណងស្នេហាឲ្យគង់វង្សបានព្រោះតែកាលពីពាក់កណ្ដាលឆ្នាំ២០២០ ស្វាមីនាងលោកវិបុល បានប៉ៈស្នេហ៍ដ៍រសើបជាមួយអ្នកនាងចាន់ កែវនិមល ធ្វើឲ្យផ្អើលពេញផ្ទៃប្រទេស ខណៈសុជាតិ ឈឺចាប់ពេករហូតត្រូវដឹកចូលពេទ្យសង្គ្រោះបន្ទាប់ទាំងយប់ទៀតផង។
ប៉ុន្ដែពេលនេះស្នេហាសុជាតិ-វិបុល វិលត្រឡប់មករកភាពស្រស់ថ្លាឡើងវិញ ហើយអ្នកទាំង២ព្យាយាមរឹតចំណងស្នេហា ឲ្យ រឹងមាំបន្ទាប់ពី”ក្រោយភ្លៀង មេឃស្រឡះ”។មហាជនរងចាំមើលថាតើសុជាតិ នឹងធ្វើឲ្យប្ដីលែង ងាករេចិត្តជាលើក ទី២បាន ដែរឬអត់?