Thursday, September 19, 2024
Homeតារាខ្មែរហុក សារិតុលា៖ គ្រងមកុដMiss Wisdom 2021 ត្រៀមទៅប្រកួតនៅវៀតណាម

ហុក សារិតុលា៖ គ្រងមកុដMiss Wisdom 2021 ត្រៀមទៅប្រកួតនៅវៀតណាម

ភ្នំពេញ៖ឆ្លងកាត់ប្រកួតយ៉ាងស្វិតស្វាញអស់ជាច្រើនវគ្គនៅទីបំផុតកម្មវិធីប្រកួតបវរកញ្ញាឆ្លាតវៃឬMiss Wisdom 2021 បានរកឃើញ​ម្ចាស់​មកុដហើយដែលជ័យលាភីបានទៅលើបេក្ខនារីមកពីខេត្តបាត់ដំបង។

កញ្ញាឯកដែលទទួលបាន​ចំណាត់ថ្នាក់លេខ១នោះ​មានឈ្មោះថាកញ្ញាហុក សារិតុលា អាយុ១៩ឆ្នាំ,កម្ពស់១,៧០ម៉ែត្រ ទម្ងន់៤៩គីឡូ ,ទំហ៊ុំទាំង៣គឺ៣៤,២៤,៣៥។

នាងបានក្លាយ​ទៅ​ជា​ម្ចាស់​មកុដដោយសារតែភាពឆ្លាតវៃពូកែឆ្លើយសំណួរជាភាសាអង់គ្លេស មានភាពក្លាហាន រួមទាំងមានរូប​សម្រស់ដ៍ស្រស់​ស្អាតផងដែរ។

នាងបានខំប្រឹងប្រែងតាំងពីវគ្គដំបូងរហូតដល់តំណាក់កាលចុងបញ្ចប់ទើបធ្វើឲ្យនាងបានសម្រេចបំណងធំនេះ។

សូមបញ្ជាក់ថាកម្មវិធីMiss Wisdom 2021 ទទួលសិទ្ធិរៀបចំដោយផលិតកម្មមហាហង្សក្រោមការដឹកនាំរបស់លោកអ៊ិន សុភិន ដែលជាអ្នករៀបចំកម្មវិធីប្រកួតMiss Grand Cambodiaឆ្នាំ២០២០ កន្លងមកនេះ។

លោកសុភិន គ្រោងនឹងយកបេក្ខនារី​ឈ្នះមកុដ​នេះចេញទៅប្រកួតនៅប្រទេសវៀតណាមនាពេលខាងមុខនេះ ប្រសិនណា​នាងគោរពទៅតាមល័ក្​ខខណ្ឌនៃ​កម្មវិធីនិងបំពេញ​តួនាទីជាម្ចាស់មកុដរបស់ខ្លួនបានល្អ៕

RELATED ARTICLES