ភ្នំពេញ៖ឆ្លងកាត់ប្រកួតយ៉ាងស្វិតស្វាញអស់ជាច្រើនវគ្គនៅទីបំផុតកម្មវិធីប្រកួតបវរកញ្ញាឆ្លាតវៃឬMiss Wisdom 2021 បានរកឃើញម្ចាស់មកុដហើយដែលជ័យលាភីបានទៅលើបេក្ខនារីមកពីខេត្តបាត់ដំបង។

កញ្ញាឯកដែលទទួលបានចំណាត់ថ្នាក់លេខ១នោះមានឈ្មោះថាកញ្ញាហុក សារិតុលា អាយុ១៩ឆ្នាំ,កម្ពស់១,៧០ម៉ែត្រ ទម្ងន់៤៩គីឡូ ,ទំហ៊ុំទាំង៣គឺ៣៤,២៤,៣៥។

នាងបានក្លាយទៅជាម្ចាស់មកុដដោយសារតែភាពឆ្លាតវៃពូកែឆ្លើយសំណួរជាភាសាអង់គ្លេស មានភាពក្លាហាន រួមទាំងមានរូបសម្រស់ដ៍ស្រស់ស្អាតផងដែរ។

នាងបានខំប្រឹងប្រែងតាំងពីវគ្គដំបូងរហូតដល់តំណាក់កាលចុងបញ្ចប់ទើបធ្វើឲ្យនាងបានសម្រេចបំណងធំនេះ។

សូមបញ្ជាក់ថាកម្មវិធីMiss Wisdom 2021 ទទួលសិទ្ធិរៀបចំដោយផលិតកម្មមហាហង្សក្រោមការដឹកនាំរបស់លោកអ៊ិន សុភិន ដែលជាអ្នករៀបចំកម្មវិធីប្រកួតMiss Grand Cambodiaឆ្នាំ២០២០ កន្លងមកនេះ។

លោកសុភិន គ្រោងនឹងយកបេក្ខនារីឈ្នះមកុដនេះចេញទៅប្រកួតនៅប្រទេសវៀតណាមនាពេលខាងមុខនេះ ប្រសិនណានាងគោរពទៅតាមល័ក្ខខណ្ឌនៃកម្មវិធីនិងបំពេញតួនាទីជាម្ចាស់មកុដរបស់ខ្លួនបានល្អ៕



