Friday, January 24, 2025
Homeកីឡាអន្ដរជាតិកីឡាករខ្សែប្រយុទ្ធ ចាស់វស្សា Klose ប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់

កីឡាករខ្សែប្រយុទ្ធ ចាស់វស្សា Klose ប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់

បន្ទាប់ពីចំណាយពេលជិត២០ឆ្នាំ ក្នុងវិស័យបាល់ទាត់ កីឡាករខ្សែប្រយុទ្ធ Miroslav  Klose បានប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយនៅថ្ងៃនេះ។

កីឡាករវ័យខ្សែប្រយុទ្ធវ័យ៣៨ឆ្នាំ បានជួយឲ្យក្រុមជម្រើសជាតិឥន្ទ្រីដែកអាល្លឺម៉ង់ឈ្នះបាល់ទាត់ពិភពលោក ២០១៤ ហើយបានក្លាយទៅជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោកក្នុងការបង្ហាញវត្តមាន World Cup ៤ សម័យកាល រកគ្រាប់បាល់បានចំនួន១៦គ្រាប់។

Klose
Klose

កីឡាករ Klose អត់មានក្លឹបណាមួយចាប់អារម្មណ៍ទេក្រោយពីដាច់កុងត្រាជាមួយក្លឹបបាល់ទាត់ Lazio កាលពីឆ្នាំទៅមិញ ។

បន្ទាប់ពីប្រកាសចូលនិវត្តន៍ Klose មានបំណងចូលបម្រើការងារជាជំនួយការគ្រូបង្វឹកក្រុមជម្រើសក្រោយពីមានការអញ្ជើញពីលោក Joachim Low ដែលទើបតែបានបន្តកុងត្រាច្រើនថ្មីរហូតដល់ឆ្នាំ ២០២០។

លោក Low បាននិយាយថា៖’’ ខ្ញុំទទ្ទឹងរងចាំវត្តមានរបស់ខ្សែប្រយុទ្ធចាស់វស្សាររូបនេះ ដើម្បីជួយការងាររបស់ខ្ញុំ បើទោះជាគាត់មិនមិនអាចទៅទីលានហ្វឹកហាត់ជាមួយខ្ញុំតែគាត់អាចមានសមត្ថភាពជួយកិច្ចការជាច្រើនដល់ខ្ញុំ’’។

គួររំឮកថា Klose ចាប់ផ្ដើមអាជីពជាកីឡាករបាល់ទាត់ ជាមួយក្រុម Homburg បន្ទាប់មកបានលេង ឲ្យក្រុម Kaiserslautern, Werder Bremen, Bayern Munich និងចុងក្រោយ Lazio។ ខ្សែប្រយុទ្ធរូបនេះ ធ្លាប់ជោគជ័យខ្លាំងជាមួយក្រុម Bayern ដោយឈ្នះពានប៊ុនដេស្លីហ្គាចំនួន ២ដង, អាល្លឺម៉ង់ខាប់ ២ដង និង ឈ្នះស្បែកជើងមាស រដូវកាល២០០៥-២០០៦ ផងដែរ។

ដោយ៖ ហេង ដេត

 

 

 

RELATED ARTICLES