Friday, September 20, 2024
Homeតារាខ្មែរកែវ ពេជ្រពិសី៖រក្សារជំហមិនយកកូនមុនរៀបការ

កែវ ពេជ្រពិសី៖រក្សារជំហមិនយកកូនមុនរៀបការ

  ភ្នំពេញ៖បើទោះជាកែវ ពេជ្រពិសី ឈានចូលវ័យត្រូវដល់ពេលយកកូនប្រើដូចមិត្តភក្ដិនាងមួយចំនួនដែល​ពួកគេខ្លះមាន​កូន​ធំៗទៅហើយក្ដី តែពេជ្រពិសី ថានាងគ្មានផែនការណ៍យកកូនមុនរៀបការឡើយ។

យ៉ាងណានាងថានេះ​គ្រាន់តែជា​ការគិត​របស់​​នាងប៉ុណ្ណោះ ខណៈដែលអ្នកផ្សេងយល់ឃើញខុសពីនាងនោះ​ជាគំនិត មនុស្ស ម្នាក់ៗមិនដូចគ្នាទេហើយនាងសូមមិន​ឲ្យប៉ៈពាល់អ្នកណាទាំងអស់ព្រោះគ្មានអ្នកណាយល់ឃើញត្រូវគ្នាទាំងអស់នោះឡើយ។

ការអះអាងរបស់ពេជ្រពិសី នៅ​ពេល​នេះដោយសារតែនាងបានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរមកពីកាណាដាលោកពៅ សម្បត្តិ ជាង១ឆ្នាំទៅហើយ​តែមិនអាច​កំណត់​ថ្ងៃរៀបការបានទេព្រោះតែកូវីដ មិនទាន់ស្ងប់ស្ងាត់។

ប៉ុន្ដែពេជ្រពិសី មិនបារម្ភខ្លាចថាចំណងស្នេហាមាន​ការប្រប្រួល​ឡើយ​ព្រោះថានាងនិងគូដណ្ដឹង មានការយល់ ចិត្តគ្នាច្បាស់ ហើយលោកសម្បត្តិ ជាបុរសម្នាក់ដែល​ស្រលាញ់នាងនិងក្រុម​គ្រួសារ​ដោយស្មោះត្រង់។មុនឈានដល់ ការភ្ជាប់ពាក្យ ជាមួយ អ្នកជំនួញមកពីកាណាដានេះពេជ្រពិសី ធ្លាប់ប្រាប់អ្នក​យក​ព័តមាន​យើងថានាងគ្មានមហិច្ឆិតាធំនោះទេគឺបំណង​សូមតែ មាន ក្រុមគ្រួសារមួយដែលមានប្ដីនិងកូនៗដូចគ្រួសារ​គេទៅ​បានហើយ។ការវាចារបែបនេះបង្ហាញឲ្យគេដឹងថាពេជ្រពិសីចង់បាន កូន តែនាងថានឹងយកកូននៅ​ក្រោយរៀបការមិនមែន​មុនរៀបការឡើយ។

   កែវ ពេជ្រពិសី បានភ្ជាប់ពាក្យជាមួយលោកពៅ សម្បត្តិ កាលពីថ្ងៃទី១៧ខែឧសភាឆ្នាំ២០២០ បន្ទាប់ពីនាង​បានស្វែង​យល់​លោកសម្បត្តិ ជាច្រើនខែហើយឃើញថាលោកជាបុរសល្អដែលអាចឲ្យនាងផ្ញើរវាសនាបាន។យ៉ាងណាពេជ្រពិសី មិនទាន់​ច្បាស់ក្នុងចិត្តថានៅថ្ងៃអនាគតនាងនឹងចេញទៅរស់នៅកាណាដាតាមស្វាមីឬបន្ដនៅស្រុកខ្មែរនោះទេតែនាងថាអាចទៅមកៗច្រើនជាង។

អតីតតារាសម្ដែងនិងពិធីការិនីពេជ្រពិសី ដែលបើកហាងសម្អាងការជាង​១០ឆ្នាំទៅហើយនោះ​បានជួបផលវិបាក​ក្នុងមុខរបរក្រៅ សិល្បៈដូចអ្នករកស៊ីផ្នែកនេះដ៍ទៃទៀតដែរព្រោះតែកូវីដ ហើយពេលនេះនាងមិនទាន់​សម្រេចចិត្តវិលត្រឡប់​មករកអាជីព សម្ដែងភាពយន្ដវិញទេ ក្រោយផ្អាកអាជីពនេះជាច្រើនឆ្នាំ។

យ៉ាងណានាងថាបានខកខាន​ថតភាពយន្ដដល់ទៅ​៥​រឿង​ព្រោះតែអ្នកដឹកនាំសម្ដែងតម្រូវឲ្យនាងលេងជាតួម្ដាយ ខណៈរូប នាងផ្ទាល់គិត​ថាវ័យរបស់ខ្លួនមិនទាន់ធ្លាក់​ទៅធ្វើ​ជាតួ​ម្ដាយ​ទេ​​ទើបមិនទាន់ទទួល។នាងថាពេលនាងចូលវ័យជ្រេជាងនេះ​បន្ដិចកុំថាឡើយធ្វើជាតួម្ដាយទោះជា​ឲ្យធ្វើជាតួលោក​យាយ​ក៍នាងមិនប្រកែកដែរ។ដោយឡែកអនាគត ស្វាមីរបស់ នាង លោកសម្បត្តិ វិញបានផ្ដល់សិទ្ធឲ្យនាងក្នុងការបន្ដលេង​សិ​ល្បៈ​ប្រសិនបើនាងចង់ថត សម្ដែងសារជាថ្មីនោះ លោកមិន ហាមឃាត់ឡើយ៕

RELATED ARTICLES