Sunday, November 24, 2024
Homeតារាខ្មែរវ៉ាន់ វល័ក្ខ ៖ចង់គ្រងតំណែងកំពូលតារាស៊ិចស៊ី?

វ៉ាន់ វល័ក្ខ ៖ចង់គ្រងតំណែងកំពូលតារាស៊ិចស៊ី?

 ភ្នំពេញ៖ខណៈដែលអតីតតារាសម្ដែងស៊ិចស៊ីវ៉ាង ស្រីណូ,សម សុជាតា,សាន សុម៉ាលី ជាដើម មានវ័យរាងជ្រេ​បន្ដិចហើយ​ចាប់​ផ្ដើមលែងសូវហ៊ានបង្អួតសម្រស់ដើមទ្រួងនិងគល់ភ្លៅដូចមុនទៀតនោះគេឃើញស្រីស្រស់វ៉ាន់ វល័ក្ខ នៅរដូវកូវីដ​នេះវិញ​នាងកាន់តែបញ្ចេញកន្លែងសំខាន់នេះធ្វើឲ្យប្រុសៗកាន់តែច្រើនជ្រួលជ្រើមនិងក្នាញ់ស្បែកសាច់ដ៍សខ្ចីម៉ដខៃរលើបរលោងរបស់នាង។

វល័ក្ខ មានពេលខ្លះនាងលេងស្ទីលថតលើកជើងបញ្ចេញគល់ភ្លៅស្ទើតែលេញចេញខោក្នុងតែម្ដង ខណៈដែល​ដើម​ទ្រួង​របស់​នាង​​វិញ កាន់តែរីកធំឡើងៗបើប្រៀបធៀបនាងចូលសិល្បៈដំបូងនិងពេលនេះគឺផ្ទុយគ្នាស្រឡះតែម្ដង។ទោះជាយ៉ាង​ណានៅ​ពេល ដែលអ្នកយកព័តមានយើងជួបនាងផ្ទាល់ហើយសួរថាវល័ក្ខ មានកែកុនសុដន់​ឬអត់នោះនាងថា​មិននិយាយរឿង​មួយនេះ​ជាដាច់ខាត។តែមិត្តភក្ដិនាងបានបង្ហើបប្រាប់ថាវល័ក្ខ បានកែពង្រីកដើមទ្រួង​ឲ្យកាន់តែធំស៊ិច​ស៊ីតាំងពីពាក់កណ្ដាល​ឆ្នាំ២០២០​ម្លេះ​ទើបពេលនេះមើលទៅឃើញដើមទ្រួងនាងកាន់តែប្លែកទៅៗបែបនេះ។

  វ៉ាន់ វល័ក្ខ ជាតារាសាច់សខ្ចីដែលលេងសម្រស់ដើមទ្រួងនិងហ៊ានបញ្ចេញ​សាច់គល់ភ្លៅជាងគេនៅ​ឆ្នាំ២០២១នេះហើយ​នាងក៍​មិនជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដែរនៅរដូវកូវីដនេះព្រោះបានទិញរថយន្ដម៉ាកLexus Lx570Kuro2020  តម្លៃ23ម៉ឺនដុល្លារជិះ​យ៉ាង​កា​លីព​បើទោះជាពេលនេះនាងមិនសូវមានការងារសិល្បៈច្រើនដូចមុនក្ដី។

នាងជាស្រីស្អាតដែលជិះរថយន្ដLexus Lx570 នៅ​ឆ្នាំ​២០២១​ក្នុងចំណោមតារាស្រីយក់ ថឹករដ្ឋា,សូដា នីតា ,ស៊ឹម សូលិកា,ឈួន សុវណ្ណឆ័យ ,ម៉ាក សែនសូនីតា,លី ម៉ារីណា ,សឿ សុធារ៉ា​,គង់ វង្សយ៉ាទី​ និងស៊ូ ស៊ីរីកា  ជាដើម។ប៉ុន្ដែវល័ក្ខ មិនទាន់ លេង ម៉ូដ វីឡាដូចតារាលេងសម្រស់មួយចំនួនទៀត​ឡើយ​ហើយនាងក៍មិនធ្លាប់បណ្ដើរគូស្នេហ៍ ថ្មីជាសាធារណៈដែរ ក្រោយចែក ផ្លូវគ្នា ជាមួយសង្សារចាស់ជាច្រើនឆ្នាំមក។

មហាជនរង​ចាំមើលថាតើវ៉ាន់ វល័ក្ខ នឹងក្លាយទៅជាកំពូលតារាស៊ិច​ស៊ីផុតគេនៅរដូវកូវីដនេះបានដែរឬទេ​ព្រោះពេលនេះ​តារាដែលចូល​ចិត្តបង្ហាញសាច់ភ្លៅមាននាងស៊ឹម ស្រីនិច្ច ម្នាក់ទៀតដែរ៕

RELATED ARTICLES