ភ្នំពេញ៖ខណៈដែលអតីតតារាសម្ដែងស៊ិចស៊ីវ៉ាង ស្រីណូ,សម សុជាតា,សាន សុម៉ាលី ជាដើម មានវ័យរាងជ្រេបន្ដិចហើយចាប់ផ្ដើមលែងសូវហ៊ានបង្អួតសម្រស់ដើមទ្រួងនិងគល់ភ្លៅដូចមុនទៀតនោះគេឃើញស្រីស្រស់វ៉ាន់ វល័ក្ខ នៅរដូវកូវីដនេះវិញនាងកាន់តែបញ្ចេញកន្លែងសំខាន់នេះធ្វើឲ្យប្រុសៗកាន់តែច្រើនជ្រួលជ្រើមនិងក្នាញ់ស្បែកសាច់ដ៍សខ្ចីម៉ដខៃរលើបរលោងរបស់នាង។

វល័ក្ខ មានពេលខ្លះនាងលេងស្ទីលថតលើកជើងបញ្ចេញគល់ភ្លៅស្ទើតែលេញចេញខោក្នុងតែម្ដង ខណៈដែលដើមទ្រួងរបស់នាងវិញ កាន់តែរីកធំឡើងៗបើប្រៀបធៀបនាងចូលសិល្បៈដំបូងនិងពេលនេះគឺផ្ទុយគ្នាស្រឡះតែម្ដង។ទោះជាយ៉ាងណានៅពេល ដែលអ្នកយកព័តមានយើងជួបនាងផ្ទាល់ហើយសួរថាវល័ក្ខ មានកែកុនសុដន់ឬអត់នោះនាងថាមិននិយាយរឿងមួយនេះជាដាច់ខាត។តែមិត្តភក្ដិនាងបានបង្ហើបប្រាប់ថាវល័ក្ខ បានកែពង្រីកដើមទ្រួងឲ្យកាន់តែធំស៊ិចស៊ីតាំងពីពាក់កណ្ដាលឆ្នាំ២០២០ម្លេះទើបពេលនេះមើលទៅឃើញដើមទ្រួងនាងកាន់តែប្លែកទៅៗបែបនេះ។

វ៉ាន់ វល័ក្ខ ជាតារាសាច់សខ្ចីដែលលេងសម្រស់ដើមទ្រួងនិងហ៊ានបញ្ចេញសាច់គល់ភ្លៅជាងគេនៅឆ្នាំ២០២១នេះហើយនាងក៍មិនជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដែរនៅរដូវកូវីដនេះព្រោះបានទិញរថយន្ដម៉ាកLexus Lx570Kuro2020 តម្លៃ23ម៉ឺនដុល្លារជិះយ៉ាងកាលីពបើទោះជាពេលនេះនាងមិនសូវមានការងារសិល្បៈច្រើនដូចមុនក្ដី។

នាងជាស្រីស្អាតដែលជិះរថយន្ដLexus Lx570 នៅឆ្នាំ២០២១ក្នុងចំណោមតារាស្រីយក់ ថឹករដ្ឋា,សូដា នីតា ,ស៊ឹម សូលិកា,ឈួន សុវណ្ណឆ័យ ,ម៉ាក សែនសូនីតា,លី ម៉ារីណា ,សឿ សុធារ៉ា,គង់ វង្សយ៉ាទី និងស៊ូ ស៊ីរីកា ជាដើម។ប៉ុន្ដែវល័ក្ខ មិនទាន់ លេង ម៉ូដ វីឡាដូចតារាលេងសម្រស់មួយចំនួនទៀតឡើយហើយនាងក៍មិនធ្លាប់បណ្ដើរគូស្នេហ៍ ថ្មីជាសាធារណៈដែរ ក្រោយចែក ផ្លូវគ្នា ជាមួយសង្សារចាស់ជាច្រើនឆ្នាំមក។

មហាជនរងចាំមើលថាតើវ៉ាន់ វល័ក្ខ នឹងក្លាយទៅជាកំពូលតារាស៊ិចស៊ីផុតគេនៅរដូវកូវីដនេះបានដែរឬទេព្រោះពេលនេះតារាដែលចូលចិត្តបង្ហាញសាច់ភ្លៅមាននាងស៊ឹម ស្រីនិច្ច ម្នាក់ទៀតដែរ៕






