Sunday, November 24, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ ៖ជួយប្អូនជីទួត​មួយចូល​ហង្សមាស?

ខេមរៈ សិរីមន្ដ ៖ជួយប្អូនជីទួត​មួយចូល​ហង្សមាស?

 ភ្នំពេញ៖លោកខេម ប៊ុនថៃ ត្រូវបានគេចាត់ទុកថាជាតារាដែលមានទឹកមាត់ប្រៃនៅ​ហង្សមាសព្រោះលោក​ជាអ្នកច្រៀង​ដែល​លេចធ្លោជាងគេក្រោយពីកំពូលព្រាប សុវត្ថិ ដើរចេញបាត់ជិត១ឆ្នាំហើយសិរីមន្ដ បានយកបងប្រុសឈ្មោះខេមរៈ ភារុណ ចូល​ហង្ស​មាស​​ធ្វើជាអ្នកនិពន្ធបទចម្រៀង​ឲ្យលោកច្រៀង ខណៈដែលភរិយាលោកអ្នកនាងគួយ ផល្លី វិញក្លាយទៅ​ជាអ្នកដឹកនាំ​សម្ដែង​​MVនិងជាជំនួយការលោកផ្ទាល់តែម្ដង។

លោកប៊ុនថៃ ក៍ធ្លាប់ជួយយឹតយោងស្រីស្អាត២នាក់ដែលត្រូវជាក្មួយ​លោកឲ្យ​ថត​MVបទល្បីៗរបស់ខ្លួនដែរនោះគឺកញ្ញាDenny និងហេង បញ្ញា ដែលពួកគេត្រូវបានបណ្ដុះបណ្ដាល​ឲ្យចេះសម្ដែងខារ៉ាអូខេ​ក្រោមការជម្រុញពីលោក។ប៉ុន្ដែអ្វីដែល មហាជន រងចាំមើលថាតើលោកប៊ុនថៃ នឹងអាចយកប្អូនជីទួតមួយកញ្ញាអ៊ិត ជូលីណា ដែល​ធ្លាប់​តែច្រៀង​បទCoverរបស់​ខេមរៈ ស្រីពៅ នោះចូលហង្សមាសនៅពេលខាង​មុខនេះបាន​ដែរឬទេព្រោះញឹកញាប់​លោក​សិរីមន្ដ តែងតែបង្ហាញការគាំទ្រកញ្ញាជូលីណា ចាប់អាជីពចម្រៀងហើយត្រូវបានទស្សនិកជន​លើកឡើងថាទឹកដម​សម្លេង​របស់​​នាងស្រដៀងឬអាចនឹងស្នងតំណែងខេមរៈ ស្រីពៅ បានទៀតផង។

 លោកគ្រូភ្លេង(Composer)ម្នាក់នៅហង្សមាសបានប្រាប់តាមទូរស័ព្ទ​ដោយសុំមិនឲ្យដាក់ឈ្មោះ​ថារឿងនេះនៅ​លើថៅ​កែ​ហង្ស​មាសទេ។លោកថាផលិតកម្មហង្សមាសនេះគេធ្វើអ្វីគ្រប់យ៉ាង​គឺដើម្បីឲ្យផលិតកម្មគេចំណេញ​គេនឹងធ្វើភ្លាមហើយចំពោះប្អូនជី​ទួតមួយខេមរៈ សិរីមន្ដ នោះនៅលើសិរីមន្ដ និងថៅកែ និយាយគ្នា។លោកថាបើសិនជាប្អូនខេមរៈ សិរីមន្ដ កញ្ញាខេមរៈ ស្រីពៅ មិនស្លាប់ទេម្លេះពេលនេះ១០០%នាងបានក្លាយទៅជាតារាចម្រៀងហង្សមាសទៅហើយព្រោះស្រីពៅ ល្បីស្រាប់ហង្សមាស​ប្រា​កដ​ជាទទួល។

តែកញ្ញាជូលីណា លោកមិនសូវស្គាល់ទេ ហើយតាមលោកដឹងពេលនេះហង្សមាស​មានតារាច្រើនណាស់​ដែល​អត់បទច្រៀង ព្រោះសម្បូរតែអ្នកចម្រៀងតែអ្នកនិពន្ធមិនសូវច្រើន មិនដូចពីមុនអ្នកចម្រៀង​ម្នាក់មានអ្នក​និពន្ធ៥នាក់​ចាំជួយ​គឺ​ត្រូវតែល្បី តែពេលនេះតារា៥នាក់មានអ្នកនិពន្ធតែម្នាក់ចាំជួយវិញហើយឲ្យល្បីយ៉ាងម៉េច?Composerរូបនោះ​បន្ថែមថា​ចំពោះ​ខេមរៈ​ សិរីមន្ដ ពេលនេះពិតជាតារាលេចធ្លោជាងគេនៅហង្សមាសមែន ព្រោះសិរីមន្ដ មានបងប្រុសនិពន្ធឲ្យច្រៀង ហើយ​បើ​តារា ផ្សេងៗទៀតច្រណែនថាម៉េចបានហង្សមាសលើកតែសិរីមន្ដ នោះសួរខ្លួនឯងទៅថា​មានបងនិពន្ធឲ្យច្រៀង​ដូចគេឬអត់​ហើយ​ហង្សមាសបើកសិទ្ធិឲ្យគ្រប់គ្នាអាចធ្វើចម្រៀងពីខាងក្រៅបានដូចគ្នាតើ។

  ទោះជាខេមរៈ សិរីមន្ដ តែងតែផ្ដល់សញ្ញាជម្រុញប្អូនជីទួតមួយកញ្ញាអ៊ិត ជូលីណា ធ្វើជាតារាចម្រៀងអាជីពក្ដី តែគេមិន​ទាន់​ឃើញ​លោកប៊ុនថៃ ចេញបទចម្រៀងឆ្លងឆ្លើយណាមួយជាមួយកញ្ញាជូលីណា នៅក្រៅហង្សមាសឬឡើងឆាក​ជាមួយគ្នា​ឡើយ។​អ្នកជំនាញសិល្បៈលើកឡើងថាការដែលលោកសិរីមន្ដ អាចយកក្មួយស្រីថតMVនោះព្រោះភរិយា​លោកជា​អ្នក​ដឹក​នាំសម្ដែងMvបទទាំងនោះដោយផ្ទាល់ ហេតុនេះហើយគ្រាន់តែបណ្ដុះបណ្ដាលរយៈពេលខ្លីគឺអាចថតបាន។

ប៉ុន្ដែសម្រាប់អាជីព​ចម្រៀងមិនដូច្នេះទេគឺត្រូវការពេលវេលា ឡង់សេតារាម្នាក់ ល្បីឬមិនល្បីត្រូវការ រយៈពេល ដល់ទៅ៥ឆ្នាំ ហើយអាជីពមួយនេះមានការប្រជែងគ្នាខ្លាំងខ្លាណាស់ហេតុនេះហើយហង្សមាសពិនិត្យច្បាស់លាស់ណាស់ពីទីផ្សារមុនទទួលតារាណាម្នាក់ឲ្យក្លាយជាតារារបស់ខ្លួន។អ្វីដែលពិបាកសម្រាប់តារាមិនទាន់ល្បីឬល្បីល្មមៗ​តែចង់ចូលហង្សមាសពេលនេះ​គឺ រឿងតារាហង្សមាសមាន​ច្រើនពេកហើយបណ្ដារ កម្មវិធីប្រលងចម្រៀង នីមួយៗដែលហង្សមាស រើសបានម្ចាស់ពាន ហើយ នោះពួកគេអាចយកអ្នកធ្លាក់៥នាក់ទៀតក្នុងកម្មវិធីតែ១ក៍មិនខ្វះអ្នកចម្រៀងដែរ។

តែករណីខេមរៈ សិរីមន្ដ ពេលនេះហង្សមាសត្រូវសម្រប​ខ្លួនតាមច្រើនព្រោះ​បើលោកប៊ុនថៃ ចេញពីហង្សមាសដូចព្រាប សុវត្ថិ នៅថ្ងៃណាមួយនោះផលិតកម្មធំនេះនឹងស្រឡះដៃធេងតែម្ដង។

  គេកត់សម្គាល់ថានៅរដូវកូវីដនេះខេមរៈសិរីមន្ដ បានផ្អាកចេញច្រៀងសម្ដែង​តាមឆាកតន្រ្ដី​នៅប៉ុស្ដិ៍ទូរទស្សន៍ជាច្រើន​ខែមក​ហើយលោកធ្លាប់ប្រាប់អ្នកយកព័តមានយើងថាអ្នកដឹកនាំប្រគុំតន្រ្ដីនៅហង្សមាសតែងតែចង់ឲ្យលោកឡើងច្រៀងជារៀងរាល់សប្ដាហ៍ ប៉ុន្ដែលោកបានសុំការអធ្យាស្រ័យពន្យាពេលឡើងឆាកមួយរយៈសិន៕

                                                                                                         

RELATED ARTICLES