Saturday, October 19, 2024
Homeតារាខ្មែរខាត់ វ៉ៃហាំង ៖នៅតែស្ទាក់​ស្ទើរសារ​ភាព​ស្នេហ៍យូប៊ីន

ខាត់ វ៉ៃហាំង ៖នៅតែស្ទាក់​ស្ទើរសារ​ភាព​ស្នេហ៍យូប៊ីន

  ភ្នំពេញ៖តារាសម្ដែងភាពយន្ដលោកខាត់ វ៉ៃហាំង នៅរដូវកូវីដនេះកាន់តែបង្ហាញភាពស្អិតល្មូតជាមួយស្រីស្អាតស៊ីន យូប៊ីន ខ្លាំងៗឡើងៗដែលមើលទៅប្រុសសសង្ហារប៉ៈស្រីស្រស់នេះប្រៀបបានចិត្ត១ថ្លើម១ទៅហើយ។ទោះជាយ៉ាង​ណានៅ​ពេលសាក​សួរពីពេលវេលារៀបការលោកវ៉ៃហាំង ហាក់នៅស្ទាក់ស្ទើររារែកចិត្តច្រើនដោយម្ដងលោកថាមិនចង់និយាយរឿងឯកជននិង​ម្ដង​​ថាខ្លាចថ្ងៃនេះ មិនដូចថ្ងៃស្អែក។

 ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២០ខែសីហា លោកខាត់ វ៉ៃហាំង ប្រាប់ទាំងរារែកចិត្តពីទំនាក់ទំនងរវាងលោកនិង​ស្រី​ស្អាតយូប៊ីន ដោយអះអាងថាលោកមិនមែនទើបតែស្គាល់នាងឆាប់ៗនេះទេ តែរយៈពេលជិត៧ឆ្នាំទៅហើយ។លោកថា​មិនមែន​តែអ្នកកាសែតទេដែលសួរនាំរឿងថាតើលោកនិងយូប៊ីន ត្រូវជាម៉េចនិងគ្នា​ឬគិតម៉េចជាមួយគ្នា​នោះតែហ្វេនលោក​ឲ្យតែជួបដឹង​តែសួររឿងនេះមុនសំណួរផ្សេង។

ប៉ុន្ដែលោកមានតែសូមអធ្យាស្រ័យព្រោះ​មិនចង់និយាយរឿងជីវិតឯកជន​នោះទេដោយសារ​តែ​គិតថាគ្មានអ្នកណាដឹងថានៅ ថ្ងៃ ខាងមុខមានរឿងអ្វីកើតឡើងព្រោះថ្ងៃនេះ ថ្ងៃស្អែកមិនដូចគ្នាឡើយ។តែលោកវ៉ៃហាំង ថា​លោកអាចនិយាយបានថាយូប៊ីន ជា នារីមានសម្ថភាពម្នាក់ហេតុ​នេះហើយលោកពេញចិត្តដែល​បានស្គាល់និង​រួមការងារ​ជា​មួយ​​នាង។

លោកថាគិតត្រឹមឆ្នាំ២០២១នេះលោកនិងយូប៊ីន បានចាប់ដៃគូគ្នាថតសម្ដែងភាពយន្ដ​ជាមួយគ្នា៦ទៅ៧រឿង​ហើយ​ដែល ដៃ គូម្នាក់នេះពិតជាយល់ចិត្តលោកក្នុងការសម្ដែងឬអាចនិយាយថាគ្រាន់តែលោកសម្លឹងមុខយូប៊ីន ក៍នាងដឹង​មុន​ថា​លោក​ចង់និយាយពីអ្វីដែរ។តែលោកថាចំពោះរឿងស្នេហាថាអាចទៅរួចឬអត់នោះមិនទាន់អាចនិយាយបានទេ។

 ដោយឡែកស៊ីន យូប៊ីន វិញក៍ធ្លាប់ផ្ដល់ចម្លើយទៅអ្នកកាសែតជុំវិញរឿងគេថានាងជាគូស្នេហ៍របស់លោកខាត់ វ៉ៃហាំង នេះ​បែប ​មិនសូវច្បាស់លាស់ដែរស្របពេលដែលមានដំណឹងថាអតីតFreshieលេខ១កាល​ពីឆ្នាំ២០១៣រូបនេះ​មានបុរសជាច្រើន​តាម​ស្នេហា។

ចំពោះលោកវ៉ៃហាំង ដែលមិនព្រមសារភាពស្នេហ៍យូប៊ីន នោះថានៅរដូវកូវីដនេះលោក​នៅតែចេញថតភាពយន្ដ​ឲ្យ​ប៉ុស្​ដិ៍Pnn ដែលទើបតែបញ្ចប់រឿង១និងកំពុងត្រៀមថតរឿងថ្មី១ទៀត ប៉ុន្ដែលោកមានការប្រុងប្រយ័ត្នខ្លាំង​ណាស់ដើម្បី​ការពារ​ពីកូវីដ ដែល កំពុងរាតត្បាតនេះ។

លោកសង្កត់ថាមិនអាចកំណត់​ពេលវេលាថាប៉ុន្មានឆ្នាំទៀតទើប​ចង់រៀបការ​ប្រពន្ធបាននោះ​ទេព្រោះលោកត្រូវការ ពង្រឹង សម្ថភាពខ្លួននិងដើរឲ្យដល់គោលដៅដែលលោកចង់បានជាមុនសិន។ លោកបន្ថែមទៀតថា វ៉ៃ​ហាំង មិនចង់យកកូនគេ មកឲ្យពិបាកជាមួយលោកដែលជាមនុស្សប្រុសឡើយ៕

RELATED ARTICLES