Sunday, November 24, 2024
Homeតារាខ្មែរប៉ាច គីមមួយ៖ ស្នេហាដើរដល់ផ្លូវទាល់ច្រក?

ប៉ាច គីមមួយ៖ ស្នេហាដើរដល់ផ្លូវទាល់ច្រក?

   ភ្នំពេញ៖ចំណងស្នេហាស្រីស្អាតប៉ាច គីមមួយ និងប្រុសរូបសង្ហារសយ រតនៈ ហាក់ស្ថិតនៅ​មាត់ជ្រោះព្រោះ​គូស្នេហ៍​តារា១គូ​ជ្រកនៅទ្រនុំជាមួយគ្នានេះហាក់ប្រចណ្ឌគ្នារៀងៗខ្លួនទើបធ្វើឲ្យភាពផ្អែមល្ហែមពីមុនចាប់ផ្ដើមប្រែទៅជាសោះកក្រោះបន្ដិចម្ដងៗដែលប្រឈមទៅនិងការប្រេះឆាទៀតផងប្រសិនណាគ្មានការផ្សះផ្សារស្នេហ៍ឡើងវិញទេ។

ភាពប្រែប្រួល​នេះធ្វើឲ្យនាង​គីម​មួយ ពេលខ្លះកាន់ចង្កូតរថយន្ដដោយខ្លួនឯង ខណៈដែលមុននេះវិញគេឃើញលោករតនៈ ធ្វើជាតៃកុងឡានដឹកនាងទៅច្រៀង​រាំតាមគ្រប់កម្មវិធីប្រគុំតន្រ្ដីហើយប្រុសក្មេងរូបនេះថែម ទាំងមានសិទ្ធិពិសេសអាច ចេញ ចូលផ្ទះគីមមួយ ដោយសេរី​ទៀតផង​ពោល​គឺដូចក្រុមគ្រួសារតែមួយ។ប៉ុន្ដែពេលនេះអ្វីៗហាក់ផ្លាស់ប្ដូរព្រោះគីមមួយ ចាប់ ផ្ដើមហាក់ប្រចណ្ឌទៅលើរតនៈ ចម្លែក​ទៅ​ៗក្រោយពីនាងឃើញគូស្នេហ៍ងាកទៅស្និតជាមួយនារីដ៍ទៃនៅក្រោយខ្នងនាង។

ទោះជាយ៉ាងណាFanតារាចម្រៀង​ទាំងសង​ខាង​មិនចង់ឃើញពួកគេប្រេះ​ឆាស្នេហ៍កណ្ដាលទីឡើយ​ព្រោះតែម្នាក់ៗចង់ឃើញ​ពួកគេកាន់ដៃគ្នា​ចូលរោងការដូច​គូស្នេហ៍​តារា​ដ៍ទៃទៀតដែរ។

  ប៉ាច គីមមួយ មិនលើកទូរស័ព្ទឡើយកាលពីថ្ងៃទី១៩សីហា ទើបមិនអាចសុំការបំភ្លឺបានទេថាតើនាងនិងសយ រតនៈ​អាច​ត្រូវរ៉ូវ​គ្នាដូចដើមវិញបានឬអត់អំឡុងពេលដែលស្នេហាតារាទាំង២ហាក់ដើរដល់ផ្លូវទាល់ច្រកនៅរដូវកូវីដនេះ។តែតារានៅ​ហង្សមាស​ដែលស្និតគីមមួយ-រតនៈ បាននិយាយដូចគ្នាថាគូស្នេហ៍អ្នកចម្រៀង១គូនេះនៅតែទៅធ្វើការជាមួយគ្នាជាធម្មតាទេ។

ប៉ាច គីមមួយ ធ្លាប់ដំបៅបេះដូងម្ដងរួចទៅហើយក្រោយ​នាងចែកផ្លូវគ្នា​ជាមួយ​អតីត​ប្ដីជាតារាចម្រៀង​ម្នាក់ដែល​និយមច្រៀង​បទជាភាសារបរទេស។

គីមមួយ បានផាត់ចោលសំណើរស្នេហ៍ពីប្រុសៗជាច្រើនដើម្បីមកផ្សារភ្ជាប់ស្នេហ៍ជាមួយលោករតនៈ ព្រោះនាង ធ្លាប់វាចារ ថាមិន មានអារម្មណ៍ស្នេហាប្រុសណាដែលមានអាយុចាប់ពី៤០ឆ្នាំឡើងឡើយដោយសារតែនាងស្រលាញ់តែប្រុសក្មេង។នាងជាតារាដែលជ្រើសគូស្នេហ៍ជាអ្នកសិល្បៈដូចគ្នានៅឆ្នាំ២០២១ហើយសាងស្នេហ៍ជាចំហមានដូចជាពេជ្រ សោភា ,ហ្វា ហ្វា និងទេព បូព្រឹក្ស  ជាដើម៕

RELATED ARTICLES