ភ្នំពេញ៖ចំណងស្នេហាស្រីស្អាតប៉ាច គីមមួយ និងប្រុសរូបសង្ហារសយ រតនៈ ហាក់ស្ថិតនៅមាត់ជ្រោះព្រោះគូស្នេហ៍តារា១គូជ្រកនៅទ្រនុំជាមួយគ្នានេះហាក់ប្រចណ្ឌគ្នារៀងៗខ្លួនទើបធ្វើឲ្យភាពផ្អែមល្ហែមពីមុនចាប់ផ្ដើមប្រែទៅជាសោះកក្រោះបន្ដិចម្ដងៗដែលប្រឈមទៅនិងការប្រេះឆាទៀតផងប្រសិនណាគ្មានការផ្សះផ្សារស្នេហ៍ឡើងវិញទេ។

ភាពប្រែប្រួលនេះធ្វើឲ្យនាងគីមមួយ ពេលខ្លះកាន់ចង្កូតរថយន្ដដោយខ្លួនឯង ខណៈដែលមុននេះវិញគេឃើញលោករតនៈ ធ្វើជាតៃកុងឡានដឹកនាងទៅច្រៀងរាំតាមគ្រប់កម្មវិធីប្រគុំតន្រ្ដីហើយប្រុសក្មេងរូបនេះថែម ទាំងមានសិទ្ធិពិសេសអាច ចេញ ចូលផ្ទះគីមមួយ ដោយសេរីទៀតផងពោលគឺដូចក្រុមគ្រួសារតែមួយ។ប៉ុន្ដែពេលនេះអ្វីៗហាក់ផ្លាស់ប្ដូរព្រោះគីមមួយ ចាប់ ផ្ដើមហាក់ប្រចណ្ឌទៅលើរតនៈ ចម្លែកទៅៗក្រោយពីនាងឃើញគូស្នេហ៍ងាកទៅស្និតជាមួយនារីដ៍ទៃនៅក្រោយខ្នងនាង។

ទោះជាយ៉ាងណាFanតារាចម្រៀងទាំងសងខាងមិនចង់ឃើញពួកគេប្រេះឆាស្នេហ៍កណ្ដាលទីឡើយព្រោះតែម្នាក់ៗចង់ឃើញពួកគេកាន់ដៃគ្នាចូលរោងការដូចគូស្នេហ៍តារាដ៍ទៃទៀតដែរ។

ប៉ាច គីមមួយ មិនលើកទូរស័ព្ទឡើយកាលពីថ្ងៃទី១៩សីហា ទើបមិនអាចសុំការបំភ្លឺបានទេថាតើនាងនិងសយ រតនៈអាចត្រូវរ៉ូវគ្នាដូចដើមវិញបានឬអត់អំឡុងពេលដែលស្នេហាតារាទាំង២ហាក់ដើរដល់ផ្លូវទាល់ច្រកនៅរដូវកូវីដនេះ។តែតារានៅហង្សមាសដែលស្និតគីមមួយ-រតនៈ បាននិយាយដូចគ្នាថាគូស្នេហ៍អ្នកចម្រៀង១គូនេះនៅតែទៅធ្វើការជាមួយគ្នាជាធម្មតាទេ។

ប៉ាច គីមមួយ ធ្លាប់ដំបៅបេះដូងម្ដងរួចទៅហើយក្រោយនាងចែកផ្លូវគ្នាជាមួយអតីតប្ដីជាតារាចម្រៀងម្នាក់ដែលនិយមច្រៀងបទជាភាសារបរទេស។

គីមមួយ បានផាត់ចោលសំណើរស្នេហ៍ពីប្រុសៗជាច្រើនដើម្បីមកផ្សារភ្ជាប់ស្នេហ៍ជាមួយលោករតនៈ ព្រោះនាង ធ្លាប់វាចារ ថាមិន មានអារម្មណ៍ស្នេហាប្រុសណាដែលមានអាយុចាប់ពី៤០ឆ្នាំឡើងឡើយដោយសារតែនាងស្រលាញ់តែប្រុសក្មេង។នាងជាតារាដែលជ្រើសគូស្នេហ៍ជាអ្នកសិល្បៈដូចគ្នានៅឆ្នាំ២០២១ហើយសាងស្នេហ៍ជាចំហមានដូចជាពេជ្រ សោភា ,ហ្វា ហ្វា និងទេព បូព្រឹក្ស ជាដើម៕




