Friday, September 20, 2024
Homeតារាខ្មែរនាយចឺម ៖ស្ទះគម្រោងសង់វីឡាទ្រនុំស្នេហ៍

នាយចឺម ៖ស្ទះគម្រោងសង់វីឡាទ្រនុំស្នេហ៍

ភ្នំពេញ៖តារាចម្រៀងលោកសុខ មេសា ហៅនាយចឺម បានសម្រចបំណងធំតាមរយៈការសាងសង់ផ្ទះវីឡាស្កឹមស្កៃ​ជូន​ម្ដាយ​នៅភូមិត្រាចកុះ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺដែលបានធ្វើពិធីសម្ពោធផ្អើលមេឃកាលពីខែមករាឆ្នាំ២០២០។ប៉ុន្ដែ នាយចឺម ទទួលស្គាល់ថាផ្ទះនោះនាយក៍មានយកលុយ​ធនាគារខ្លះមកបង្រ្គប់ដែរមិនមែនមានលុយ​ទាំងដុលធ្វើនោះទេ​ដោយ នាយនិយាយបែបកំប្លែងថាសម័យនេះអត់ជំពាក់ធនាគារម៉េចស្ទាវ…។

  ក្រោយធ្វើផ្ទះជូនម្ដាយហើយនាយចឺម ដែលជាតារាចម្រៀងម្នាក់អាចរកប្រាក់ចំណូល​បានរាប់ម៉ឺនដុល្លារ​ក្នុង​១ខែៗ​ពីការ​ច្រៀងConcertsតាមបណ្ដារខេត្តនោះធ្លាប់បង្ហើបប្រាប់អ្នកយកព័តមានយើងថានាយ ចង់សង់ផ្ទះវីឡា ផ្ទាល់ខ្លួន​ដែល​ស្រ​លាញ់ទីតាំងនៅខណ្ឌម្ដុំឬស្សីកែវ ក្រុងភ្នំពេញ ដើម្បីឲ្យបងប្អូននៅទីនោះធ្វើតំណើរតាមផ្លូវគ្រប់គ្នាដឹងថាផ្ទះនាយនៅ​កន្លែង​ហ្នុងគឺដូចផ្ទះខេមរៈ សិរីមន្ដ ដែលគេដឹងថានៅជិតវត្តសំរោងអណ្ដែតដែរ។

តែគូឲ្យស្ដាយជាង១ឆ្នាំទៅហើយ​ដែលគម្រោង​ធំ​ទី២របស់នាយចឺម នេះត្រូវបានជាប់គាំងដោយសារតែកូវីដមិនស្ងាត់ធ្វើឲ្យនាយ ធ្លាក់ប្រាក់ចំណូលយ៉ាងគំហ៊ុគតែម្ដង​រហូតគាំង​ផែនការសង់ផ្ទះវីឡាទ្រនុំស្នេហ៍ជាមួយសង្សារបណ្ដូលចិត្តរបស់នាយគឺនាងហ្វា ហ្វា ហៅស្រីយី ។

   គូរបញ្ជាក់ថានាយចឺម បានភ្ជាប់ស្នេហ៍ថ្មីជាមួយស្រីស្អាតសាច់សខ្ចីញ៉ិញនាងហ្វា ហ្វា ដោយមានចាស់ទុំទាំងសងខាងដឹង​ឭ​និងគាំទ្រឲ្យពួកគេរៀបការជាមួយគ្នាទៀតផង។តែនាយចឺម អះអាថានាយ មិនទាន់ហ៊ានកំណត់​ពេលវេលាធ្វើ​ជាកូនកំលោះ​របស់សង្សារបានឡើយ ព្រោះថាពេលនេះទោះជាកំពុងស្រលាញ់​គ្នាយ៉ាងណាតែថ្ងៃក្រោយមាន​រឿងអ្វីកើត​ឡើងមិន​អាចមើល​ដឹងមុនព្រោះប្ដីប្រពន្ធខ្លះគង់បែកគ្នា ចុះទម្រាំត្រឹមសង្សារគ្នារឿងអីដឹងថាមិនអាចប្រែប្រួល។ដោយឡែកនាងហ្វា ហ្វា ហៅ​ស្រី​យី ធ្លាប់វាចារពីមុនឪពុកម្ដាយនាងដឹងរឿងនេះភ្លាមបារម្ភច្រើនតែឪឡូវលែងអីហើយ។

 ទស្សនិកជនចាប់អារម្មណ៍ឃើញថាពេលនេះនាយចឺម កាន់តែថ្នាក់ថ្នាមកាយ៉ាស្រីយី ខ្លាំងណាស់ព្រោះនាយ មិនចង់​ឲ្យដើរ​ជាន​ចាស់នាំឲ្យមានវិប្បដិសារីម្ដងទៀតឡើយក្រោយលោកមេសា ថ្លោះធ្លោយតែបន្ដិចសោះ​ធ្វើឲ្យសង្សារ​ស្រីស្អាត​ដល់ទៅ២​ដួងគឺនាងអៀ ម៉េងលិ ហៅអូនម៉ី ម៉ី និងពុធ ស្រីខួច ពេលនេះត្រូវប្រុសផ្សេងឆក់ទៅបាត់អស់ទៅហើយ៕

RELATED ARTICLES