ភ្នំពេញ៖តារាចម្រៀងលោកសុខ មេសា ហៅនាយចឺម បានសម្រចបំណងធំតាមរយៈការសាងសង់ផ្ទះវីឡាស្កឹមស្កៃជូនម្ដាយនៅភូមិត្រាចកុះ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺដែលបានធ្វើពិធីសម្ពោធផ្អើលមេឃកាលពីខែមករាឆ្នាំ២០២០។ប៉ុន្ដែ នាយចឺម ទទួលស្គាល់ថាផ្ទះនោះនាយក៍មានយកលុយធនាគារខ្លះមកបង្រ្គប់ដែរមិនមែនមានលុយទាំងដុលធ្វើនោះទេដោយ នាយនិយាយបែបកំប្លែងថាសម័យនេះអត់ជំពាក់ធនាគារម៉េចស្ទាវ…។

ក្រោយធ្វើផ្ទះជូនម្ដាយហើយនាយចឺម ដែលជាតារាចម្រៀងម្នាក់អាចរកប្រាក់ចំណូលបានរាប់ម៉ឺនដុល្លារក្នុង១ខែៗពីការច្រៀងConcertsតាមបណ្ដារខេត្តនោះធ្លាប់បង្ហើបប្រាប់អ្នកយកព័តមានយើងថានាយ ចង់សង់ផ្ទះវីឡា ផ្ទាល់ខ្លួនដែលស្រលាញ់ទីតាំងនៅខណ្ឌម្ដុំឬស្សីកែវ ក្រុងភ្នំពេញ ដើម្បីឲ្យបងប្អូននៅទីនោះធ្វើតំណើរតាមផ្លូវគ្រប់គ្នាដឹងថាផ្ទះនាយនៅកន្លែងហ្នុងគឺដូចផ្ទះខេមរៈ សិរីមន្ដ ដែលគេដឹងថានៅជិតវត្តសំរោងអណ្ដែតដែរ។

តែគូឲ្យស្ដាយជាង១ឆ្នាំទៅហើយដែលគម្រោងធំទី២របស់នាយចឺម នេះត្រូវបានជាប់គាំងដោយសារតែកូវីដមិនស្ងាត់ធ្វើឲ្យនាយ ធ្លាក់ប្រាក់ចំណូលយ៉ាងគំហ៊ុគតែម្ដងរហូតគាំងផែនការសង់ផ្ទះវីឡាទ្រនុំស្នេហ៍ជាមួយសង្សារបណ្ដូលចិត្តរបស់នាយគឺនាងហ្វា ហ្វា ហៅស្រីយី ។

គូរបញ្ជាក់ថានាយចឺម បានភ្ជាប់ស្នេហ៍ថ្មីជាមួយស្រីស្អាតសាច់សខ្ចីញ៉ិញនាងហ្វា ហ្វា ដោយមានចាស់ទុំទាំងសងខាងដឹងឭនិងគាំទ្រឲ្យពួកគេរៀបការជាមួយគ្នាទៀតផង។តែនាយចឺម អះអាថានាយ មិនទាន់ហ៊ានកំណត់ពេលវេលាធ្វើជាកូនកំលោះរបស់សង្សារបានឡើយ ព្រោះថាពេលនេះទោះជាកំពុងស្រលាញ់គ្នាយ៉ាងណាតែថ្ងៃក្រោយមានរឿងអ្វីកើតឡើងមិនអាចមើលដឹងមុនព្រោះប្ដីប្រពន្ធខ្លះគង់បែកគ្នា ចុះទម្រាំត្រឹមសង្សារគ្នារឿងអីដឹងថាមិនអាចប្រែប្រួល។ដោយឡែកនាងហ្វា ហ្វា ហៅស្រីយី ធ្លាប់វាចារពីមុនឪពុកម្ដាយនាងដឹងរឿងនេះភ្លាមបារម្ភច្រើនតែឪឡូវលែងអីហើយ។

ទស្សនិកជនចាប់អារម្មណ៍ឃើញថាពេលនេះនាយចឺម កាន់តែថ្នាក់ថ្នាមកាយ៉ាស្រីយី ខ្លាំងណាស់ព្រោះនាយ មិនចង់ឲ្យដើរជានចាស់នាំឲ្យមានវិប្បដិសារីម្ដងទៀតឡើយក្រោយលោកមេសា ថ្លោះធ្លោយតែបន្ដិចសោះធ្វើឲ្យសង្សារស្រីស្អាតដល់ទៅ២ដួងគឺនាងអៀ ម៉េងលិ ហៅអូនម៉ី ម៉ី និងពុធ ស្រីខួច ពេលនេះត្រូវប្រុសផ្សេងឆក់ទៅបាត់អស់ទៅហើយ៕





