ភ្នំពេញ៖ចំណងស្នេហាតារារួមទ្រនុំតែមួយប៉ាច គីមមួយ-សយ រតនៈ ហាក់ច្របូកច្របល់បន្ដិចនៅរយៈពេលចុងក្រោយនេះក្រោយមានដំណឹងថាលោករតនៈ ហាក់ចង់ងាករេចិត្តទៅស្នេហ៍ស្រីផ្សេងចោលគីមមួយ ។ប៉ុន្ដែភ្លាមៗនោះដើម្បីទប់ស្កាត់ស្នេហាកុំឲ្យប្រេះឆាកណ្ដាលផ្លូវគីមមួយ ព្រមបង្ហាញរឿងស្នេហានាងជាមួយលោករតៈ ទៅFanដោយគីម មួយដើរកាន់ដៃនិងជិះរថយន្ដតែពីរនាក់ជាមួយរតនៈ។អ្វីដែលកាន់តែចម្លែកនោះគីមមួយ និងរតនៈ ពាក់អាវដូចគ្នាដែលបញ្ជាក់ថាពេលនេះបេះដូងពួកគេគឺចិត្ត១ថ្លើម១ទៅហើយ។

ទាំងប៉ាច គីមមួយ និងសយ រតនៈ មិនដែលនិយាយច្បាស់លាស់រឿងពេលវេលាដែលពួកគេត្រូវដឹកដៃគ្នាចូលរោងការនោះទេ បើទោះជាមានព័តមានថាស្រីស្រស់ប្រុសសង្ហារនេះបានទិញផ្ទះ១ល្វែងដោយបង់រំលស់រួមគ្នានៅក្បែរស្ពានដែកចំការដូង ខណ្ឌមានជ័យក៍ដោយ។ប៉ុន្ដែអ្វីដែលចម្លែកពេលនេះគេមើលឃើញថានាងគីមមួយ ហាក់ព្យាយាមមិនបណ្ដោយឲ្យស្នេហាថ្មីនាងនេះដើរតាមគន្លងដានស្នេហ៍ចាស់ដែលធ្វើឲ្យប្រឈមបេះឆាស្នេហ៍ជាលើកទី២ម្ដងទៀតឡើយ។អ្វីដែលគូរឲ្យបារម្ភនោះគឺប្រុសក្មេងរតនៈ ក៍មាននារីផ្សេងៗទៀតដែលជាអ្នកមានទ្រព្យតាមស្នេហ៍និងចង់ចិញ្ចឹមអតីតកូនក្រុមពេជ្រ សោភា រូបនេះផងដែរឲ្យតែរូបគេព្រមផ្ដាច់ស្នេហ៍ពីគីមមួយ ហេតុនេះហើយគូស្នេហ៍តារា១គូនេះពិតជាប្រឈមហានិភ័យព្រោះតែទាំងសងខាងមានមន្ដស្នេហ៍មិនធម្មតាដូចគ្នា។

ប៉ាច គីមមួយ ធ្លាប់សារភាពប្រាប់អ្នកយកព័តមានយើងថានាងស្រលាញ់តែប្រុសក្មេងៗទេបើបុរសវ័យចាប់ពី៤០ឆ្នាំឡើងនាងគ្មានអារម្មណ៍ទេ កុំបាច់មកចង់តាមញ៉ែនាងអីនាំតែខាតពេលអត់ប្រយោជន៍។តារាសាច់សខ្ចីដូចបណ្ដូលចេកដែលធ្លាប់ចែកផ្លូវគ្នាជាមួយអតីតប្ដីជាតារាចម្រៀងម្នាក់ដែរនោះហាក់មិនខ្លាចការជ្រើសគូស្នេហ៍ជាតារាដូចគ្នាម្ដងទៀតនេះនាំឲ្យនាងមេម៉ាយ២ភ្លើងនោះឡើយព្រោះនាងជឿរជាក់ថាលោកសយ រតនៈ នឹងមិនធ្វើឲ្យនាងខកចិត្តនោះទេ។ប៉ុន្ដែការពន្យាពេលរៀបការជាមួយប្រុសក្មេងនោះធ្វើឲ្យនាងគីមមួយ នៅតែពិបាករក្សារស្នេហានេះបានបើទោះជាសព្វថ្ងៃលោករតនៈ ស្ម័គ្រចិត្តព្រមធ្វើជាតៃកុងឡានរបស់នាងគ្រប់ពេលទៅហើយក្ដី។

ប៉ាច គីមមួយ ធ្លាប់វាចារថានាងត្រូវការបង់រំលស់ផ្ទះតែម្នាក់ឯងរយៈពេលជាង១០ឆ្នាំទៀតគ្មានចំណែកអ្នកណាផ្សេងជួយបង់នោះទេ។គីមមួយ ថាពេលនេះនាងជិះត្រឹមរថយន្ដម៉ាកPrius តែចិត្តនាងស្រលាញ់Lexus Lx570 ឬRage Rover ដែរតែនាងមិនត្រូវការប្រុសណាឧបត្ថម្ភឡើយ។នាងថាគេចិញ្ចឹមមិនមែនជារឿងស្រួលទេ៕





