ភ្នំពេញ៖ព្រាប សុវត្ថិ បានឈជើងនៅGalaxyជាង១ឆ្នាំទៅហើយដែលកេរ្ដិ៍ឈ្មោះរបស់អតីតតារាចម្រៀងហង្សមាសរូបនេះត្រូវបានអ្នកជំនាញសិល្បៈលោកនូ ស៊ឹប លើកឡើងថាលោកស្នាយ មិនធ្លាក់ចុះនោះទេពោលគឺនៅតែមិនទាន់មាន់តារាជើងថ្មីណាដណ្ដើមតំណែងលោកបានឡើយ ព្រោះព្រាប សុវត្ថិ វ័យ៤៦ឆ្នាំទៅហើយនោះសម្លេងអត់ទាន់បែកធ្លាក់ចុះទេ។ប៉ុន្ដែសម្រាប់មជ្ឈដ្ឋានមហាជនៅតាមបណ្ដារខេត្តនៅពេលដែលសួររឿងបទល្បីៗរបស់ព្រាប សុវត្ថិ នៅGalaxyនោះពួកគេបែជាស្រពិចស្រពិលហើយនៅចាំតែបទចម្រៀងព្រាប សុវត្ថិ អំឡុងច្រៀងនៅហង្សមាសទៅវិញ។

ជាក់ស្ដែងតារាសម្ដែងជើងចាស់អ្នកស្រីឌី សាវ៉េត បានឲ្យដឹងតាមទូរស័ព្ទថាតាំងពីព្រាប សុវត្ថិ ចេញពីហង្សមាសចូល ទៅ ផលិតកម្មថ្មីនោះអ្នកស្រីមិនទាន់បានស្ដាប់បទទាំងនោះនៅឡើយទេ សូម្បីតែមួយបទ។អ្នកស្រីសាវ៉េត នៅតែសរសើរហង្ស មាសថាជាផលិតកម្មមួយដែលខ្លាំងព្រោះធ្វើបទចម្រៀងឲ្យព្រាប សុវត្ថិ ច្រៀងត្រូវនិងសម្លេងគ្រប់បទតែម្ដង។

ទោះជាព្រាប សុវត្ថិ ហាក់ស្ងប់ស្ងាត់ជាងមុនបន្ដិចពេលប្ដូរផលិតកម្មមែនតែតាមព័តមានថាកំពូលតារាចម្រៀងរូបនេះត្រូវបានតារាចម្រៀងរួមទ្រនុំនៅGalaxy ទាំងអស់គោរពលោកដូចជាលោកគ្រូរបស់ពួកគេតែម្ដងក្នុងនោះដែរដូចជានាងតន់ ច័ន្ទសីម៉ា អីចឹងទោះជាក្នុងMVលេងស្និតស្នាលជាមួយព្រាប សុវត្ថិ យ៉ាងណាតែនាងគោរពព្រាប សុវត្ថិ ជារៀមច្បងផងគ្រូផង។ប៉ុន្ដែការទៅដល់Galaxyរបស់ព្រាប សុវត្ថិ ធ្វើឲ្យតារារួមទ្រនុំដូចជាខេម និងវង្ស ថាណាន់ ជាដើមពិបាកនឹងដណ្ដើមបានភាពលេចធ្លោខ្លាំងណាស់ដោយសម្អាងថាកេរិ៍ឈ្មោះរបស់ព្រាប សុវត្ថិ ហាក់គ្របពីលើពួកគេតែម្ដង ហេតុនេះហើយតារាទាំងអស់របស់ផលិតកម្មនេះគ្មានអ្នកណាហ៊ានប៉ៈតារាចម្រៀងដែលល្បីល្បាញជាង២៣ឆ្នាំនេះឡើយ។

តាមរយៈការចុះកុងត្រាតំណាក់កាលដំបូងរបស់ព្រាប សុវត្ថិ រយៈពេល៥ឆ្នាំនោះមានន័យថាព្រាប សុវត្ថិ នឹងបន្ដច្រៀងនៅGalaxyដល់ឆ្នាំ២០២៥ ។ប៉ុន្ដែផលិតកម្មជើងថ្មីតែមានលុយច្រើនហ៊ានទិញព្រាប សុវត្ថិ ដល់ទៅ៣០ម៉ឺនដុល្លារនិងផ្ដល់ប្រាក់ខែ៨០០០ដុល្លារនោះធ្លាប់បញ្ចេញសារថាចង់ធ្វើការជាមួយអតីតតារាហង្សមាសរូបនេះ១០ឆ្នាំថែមទៀតពោលគឺរហូតដល់ឆ្នាំ២០៣៥ឯណ្ណោះដែលពេលនោះព្រាប សុវត្ថិ នឹងមានអាយុ៥៦ឆ្នាំ៕






