Friday, September 20, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ៖ លេងសាក់កាន់តែ​ច្រើន​ក្រោយ​ឡើងថៅកែ

ខេមរៈ សិរីមន្ដ៖ លេងសាក់កាន់តែ​ច្រើន​ក្រោយ​ឡើងថៅកែ

  ភ្នំពេញ៖មុននេះលោកខេម ប៊ុនថៃ បានបញ្ចេញស្នាដៃថ្មីតែមិនមែន​បទចម្រៀងនោះទេ​គឺវិធី​គាស់អយស័រក្នុង​សម្លៀកបំពាក់​បែបជាចុងភៅហើយអ្វីដែលធ្វើឲ្យស្រីៗចាប់អារម្មណ៍នោះក៍មិនមែនលើអយស្ទ័រនោះទេ ប៉ុន្ដែគឺនៅលើដងខ្លួនសិរីមន្ដ កាន់តែ​រំលេចសាក់​ថ្មីៗជាច្រើន​កន្លែង​ដូចជាខ្នង,កំភួនដៃស្ដាំ,កំភួនជើងឆ្វេង និងសាក់រូបខ្លារខិននៅក្រោមរន្ធផ្ចិតជា​ដើម។

ទោះជា​សិ​រីមន្ដ មានកូន៣នាក់ទៅហើយមែន ប៉ុន្ដែតាមរយៈតារាហង្សមាសប្រឹងហាត់​ប្រាណ​ឡើង​សាច់​ដុំកង់ៗនោះធ្វើឲ្យ លោកប៊ុនថៃ នៅតែជាទីចាប់អារម្មណ៍ពីសំណាក់​ស្រីៗជាច្រើន​នាក់ពិសេស​គឺនៅពេលដែលលោកងាកមកលេងម៉ូដសាក់ កាន់តែច្រើន​នៅ​លើ​ដងខ្លួននេះ។គេ​ចាប់​អា​រម្មណ៍​​ដែរថាការដែលលោកប៊ុនថៃ លេងសាក់ថ្មីៗជាបន្ដបន្ទាប់នេះចំពេលដែល​លោកងាក​ទៅ​រកស៊ី​ផ្នែកអចលនទ្រព្យកាន់​តែជ្រៅហើយពេលនេះឡើង​ធ្វើថៅកែខ្លួនឯង​តែម្ដងនូវ​គម្រោង​ធំៗ ខណៈដែល មុន នេះ​លោកគ្រាន់​តែជា​អ្នកឃោសនាឲ្យ​ថៅកែGalaxy​ដោយស៊ី​ភាគរយប៉ុណ្ណោះ។តាមរយៈការពង្រីក មុខជំនួញនៅរដូវ កូវីដនេះ បញ្ជាក់ថាខេមរៈ សិ​រី​មន្ដ​កាន់​តែមានទុនច្រើនទៅៗបើទោះជាពេលនេះ លោកមិនទាន់បង្ហើបពីទំហ៊ុំ លុយសរុបដូចកំពូលតារា ចម្រៀងព្រាប សុវត្ថិ មែនតែលោកប៊ុនថៃ ស្ថិតក្នុងចំណោមតារាចម្រៀង​មានទ្រព្យ​ច្រើន​​នៅឆ្នាំ២០២១នេះ។

 ខេមរៈ សិរីមន្ដ បានផ្អាកច្រៀងរាំលើឆាកតន្រ្ដីជាង៥ខែ​ទៅហើយក្រោយ​មានតារាហង្ស​មាសជាច្រើនដួង​​​បានផ្ទុះឆ្លង​កូវីដជាបន្ដ​បន្ទាប់កាលពីដើមខែមីនាឆ្នាំ២០២១ ហើយអំឡុង​ពេលមិនទាន់​វិលកាន់ក្បាលមីក្រូឡើងវិញ​នេះតារាកូន៣កាន់តែ​បង្ហាញ​ភាព​ស្អិត​​ល្មូត​ជា​មួយ​ភរិយាអ្នកនាងគួយ ផល្លី គឺដូចគូស្នេហ៍ទើបរៀបការ​ហើយថ្មោងថ្មីអីចឹង។ទស្សនិក​ជនដែល​គាំទ្រ​លោកប៊ុន​ថៃ និយាយថាមិនយូទេ​អតីតតារាសាន់ដេរូបនេះ​នឹងតាមយកកូន​ទី៤ដើម្បីឲ្យ​ទាន់ខាន់ ជេមស៍ នឹងវ៉ាលោកព្រាប សុវត្ថិ ដែលមាន កូន៣នាក់ដែរនោះជាមិនខាន។

  ខេមរៈ សិរីមន្ដ ធ្លាប់ប្រាប់អ្នកយកព័តមាន​យើងថាជំហានលើវិថី​សិល្បៈនេះលោកមាន​គម្រោងការអស់ទៅហើយ​ថាតើឆ្នាំណា​ត្រូវធ្វើអ្វីខ្លះ ហើយលោកនឹងមិនដើរផ្ទុយ​ពីគោល​ការណ៍​ដែលបានកំណត់​នោះ​ឡើយ។ចំណែក​មហាជនមើល​ឃើញថា​ពេល​នេះ​​លោកប៊ុនថៃ គឺ​ជា​តួឯក​នៅ​ហង្សមាស​ព្រោះវ៉ាដាច់អស់តារារួមទ្រនុំក្រោយព្រាប សុវត្ថិ ដើរចេញ ហេតុ​នេះហើយបើថៅកែ​ប្រហែស​បណ្ដោយ​ឲ្យសិរីមន្ដ ត្រូវ​Galaxyទាញ​បានដូចព្រាប សុវត្ថិ នោះច្បាស់ជាទ្រនុំធំនេះស្រឡះដៃធេងតែម្ដង៕

RELATED ARTICLES