Saturday, October 19, 2024
Homeតារាខ្មែរឈាន នីហ្សា ៖មិនទាន់រៀបផែន​ការ​យក​កូនទី៣

ឈាន នីហ្សា ៖មិនទាន់រៀបផែន​ការ​យក​កូនទី៣

បារាំង៖ឈាន នីហ្សា បានទៅរស់នៅទីក្រុងប៉ារីស ប្រទេសបារាំងរយៈពេលជាង៧ឆ្នាំទៅ​ហើយ​ដែល​ពេលនេះ​នាង​មានកូន​២(ស្រី១)ហើយមុនផ្ទុះកូវីដនីហ្សា បានចុះមក​លេងស្រុក​កំណើតនៅក្រុងភ្នំពេញ ប៉ុន្ដែដោយ​សារតែ​កូវីដនៅ​មិនទាន់ស្ងាត់​នេះ​នីហ្សា ផ្អឹបបំណង​មក​ស្រុកខ្មែរជាថ្មីដោយសម្អាងថាបើមកដល់ត្រូវធ្វើចត្តាឡីស័ក្ក១៤ថ្ងៃនាងខាតពេលវេលាច្រើន។យ៉ាង​ណា​នាងថារងចាំព័តមានពីក្រសួងសុខាភិបាលកម្ពុជាបើអ្នកនៅបរទេសដែលបានចាក់វ៉ាក់សាំង២លើករួចហើយអនុញ្ញាត្តិឲ្យចេញចូលជាធម្មតាដោយមិនធ្វើចត្តាឡីស័ក្កនាងនឹងមកដើម្បីរៀបចំបើកហាងCosmeticមួយនាពេលខាងមុខនេះ។នីហ្សា បាន​ប្រាប់​តាមឆាត​ហ្វេស​បុកកាលពីពេលថ្មីៗនេះថាស្ថានភាពកូវីដនៅបារាំងហាក់កម្រើកឡើងវិញ តែពលរដ្ឋ​ស្ទើ​តែ​៩០%​ដែលចាក់វ៉ាក់​សាំងរួចមិនពាក់ម៉ាសក៍នោះទេ។

  ក្រៅពីខកគម្រោងមកលេងស្រុកម្ដងទៀតឈាន នីហ្សា ដែលមានកូន២នាក់កូនទី១​ប្រុស​ឈ្មោះ​Richard អាយុជាង៦ឆ្នាំ និង​កូនទី២​ឈ្មោះLaura អាយុជាង៣ឆ្នាំនោះនាងថា​មិនទាន់មាន​ផែន​ការយកកូន​ទី៣ឡើយ។អតីតតារា​សម្ដែងនិង​ចម្រៀង​រូប​នេះ​ថាគ្រាន់តែ​មានកូន២ឡើងចង់វិលមុខទៅហើយ ចុះទម្រាំមាន​កូន៣?នាងថាអត់ទាន់ចង់បាន​ថែមនោះ​ទេ។

  ឈាន នីហ្សា បានរៀបការជាមួយបុរសអាណិកជនខ្មែរនៅបារាំងកាលពីឆ្នាំ២០១៣ ហើយនាងបានចេញ​ទៅរស់នៅតាម​ស្វាមី​ភ្លាមៗនិងធ្លាប់ចុះមកលេងស្រុកបាន២លើករួចមកហើយគឺកាលពីឆ្នាំ២០១៥ និងឆ្នាំ២០២០ ។នីហ្សា ធ្លាប់ប្រាប់ថានៅថ្ងៃអនាគត​នាងចង់មករស់​នៅស្រុកខ្មែរវិញព្រោះនៅស្រុកគេពិបាករឿងញាំអាហារដោយសារតែនាងចូលចិត្តញាំម្ហូមខ្មែរ  ដែលនៅ​ពេល​ស្ងាត់​​កូវីដខាងមុខនេះ​នាងអាចុះឡើងៗហើយទុក្ខកូនៗ​ទាំង២របស់​នាង​ឲ្យ​រស់នៅនិងសិក្សារនៅទីនោះ។ដោយឡែក​សម្រាប់​រូប​នាងផ្ទាល់ចង់រកស៊ីលក់ផលិតផល និង​កាបូបម៉ាកប្រេនប្រេននាំចូលពីបរទេស ហើយមុនផ្ទុះកូវីដ​នេះនាងបានរត់​ការសុំ​License​ពី ក្រសួងដែលពាក់ព័ន្ធរួចអស់ហើយ។តែដោយសារតែកូវីដទើបគម្រោងទាំងនោះត្រូវជាប់គាំង តែមិនយូទេនាងនឹង​បំពេញក្ដីស្រម៉ៃនេះឲ្យបានតាមរយៈការបង្កើតមុខរបរផ្ទាល់ខ្លួននៅពេលដែលនាងមកកម្ពុជាវិញនាពេលឆាប់ៗខាងមុខនេះ៕

RELATED ARTICLES