Friday, September 20, 2024
Homeតារាខ្មែរខាត់ សុឃីម ៖អស់ស៊យឬនៅ?

ខាត់ សុឃីម ៖អស់ស៊យឬនៅ?

ភ្នំពេញ៖ខាត់ សុឃីម បានទិញកាដូលួងចិត្តខ្លួនឯងតាមរយៈ​ការពាក់មាសធំៗ​បន្ទាប់ពីនាង​សម្រេច​​បំណងបើកហាងCosmetic បានដូចគម្រោងនៅរដូវកូវីដនេះ​ដោយ​ចំ​ណាយលុយ​អស់ជាច្រើនម៉ឺនដុល្លារ។ការបង្កើតអាជីវកម្មថ្មីនិងជះលុយ​ទិញគ្រឿង​អង្ការ​នោះសុឃីម ចង់បំភ្លេចចោលរឿងដែលនាង​ចាញ់បោកក្រុមហ៊ុនអ៊ីណារីតា អស់​ទឹកលុយដល់ទៅ​៩០ម៉ឺន​ដុល្លារ ធ្វើឲ្យ​នាងធ្លាក់ចូលស្ថានភាពក្នុងបំណុលនិងលក់​សម្អាងការជាបន្ទាន់បង់ការធនាគារ​ទៀត​ផង។​ប៉ុន្ដែអ្វីដែលសុឃីម កាន់តែ​ឈឺ​ក្បាលថែមទៀតនោះគឺកាលពី​ពេលថ្មីៗ​នេះ​នាង​ទិញរថយន្ដ​ទំនើបLexus Lx570 ព័ណខ្មៅដែលមានតម្លៃជិត២០ម៉ឺនដុល្លារ​នោះ​ស្រាប់​តែ​រង​ការខក​ចិត្ត​ព្រោះតែទើបជិះបាន២៦ថ្ងៃគេឲ្យខាតអស់២ម៉ឺនដុល្លារ។អ្នកនាងសុឃីម បាន​ចាត់ទុករឿង​នេះថា​ជា​បទ​ពិសោធន៍ក្នុងជីវិតថ្មីមួយទៀត​សម្រាប់រូបនាងក្នុងការ​ទិញឡាន​ពី​មនុស្សដែល​ស្គាល់គ្នាដោយនាងចាត់ទុកថា”លុយ មិន​យល់​មិត្ត”ហើយគេ​បឺតឈាមនាង​សា​ហាវ​តែម្ដង​។យ៉ាងណាតារាពហុជំនាញ​រូបនេះថានៅពេលចុងក្រោយនេះរូបនាង​ដូចជា​ទ​ទួ​ល​​បានបទពិសោធន៍ក្នុងជីវិតច្រើនពេកហើយ…។

 សំណួរដែលមហាជនលើកឡើងថាតើខាត់ សុឃីម ពេលនេះរាសីឡើងវិញ​ហើយឬ​ក៍​នាង​នៅតែមានយ៊ីអ៊ុនដាក់តទៅទៀត?​ការនិយាយបែបនេះដោយសារតែពេលសុឃីម បង្ហា​ញ​ស្នាមញញឹមបើកហាងថ្មីបានដូចក្ដីស្រម៉ៃនោះ​គេថានាងមាន​រាសី​ឡើង​វិញហើយ តែដឹងអីឡើង​ធ្វើថៅ​កែ​ស្រីមិនបានប៉ុន្មានថ្ងៃផងសុឃីម បែជាត្រូវខាតលុយដុល្លារអស់២ដុំ​ទៀតព្រោះតែការលេង​ម៉ូដ​​រថ​យន្ដ​ដែលនាងទិញពីអ្នកស្គាល់គ្នានោះ។តាមព័តមានថាខាត់ សុឃីម មិនទាន់ដល់ពេលវេលា​អំ​ណោយផលក្នុងការ​លេង​ម៉ូដ​ឡាននៅពេលនេះទេ​ព្រោះ​នាងធ្លាក់ក្នុងបំណុលដោះធនាគារមិនទាន់រួចឡើយ ប៉ុន្ដែមូលហេតុដែលសុឃីម ត្រូវទិញ​Lexus Lx570 ពេលនេះជិះឲ្យផ្អើល​មេឃ​នោះ​ដោយសារតែនាងចង់ប្រឆាំងទៅនិង​រឿង​ដែលមានមនុស្សមួយចំនួន​ពេបជ្រាយ​ឲ្យ​នាង​​ថាធ្លាក់ខ្លួនឬដោយសារតែនាង​ល្ងង់បាន​ត្រូវគេបោកបានអស់លុយ​ជិត១លានដុល្លារ​នោះ។តែសុឃីម ព្រមានថាអ្នក​ដែល​ចាំសើច​ចំ​អក​ឲ្យនាងនោះប្រយ័ត្នឈលេខ​រៀងបន្ទាប់​ពីនាងព្រោះមូលហេតុដែលនាងត្រូវគេបោក​បាន​បែបនេះ​ដោយសារតែ​ចិត្ត​លោភលន់ចង់បាន១ម៉ឺនដុល្លារស៊ីការ២ពាន់ដុល្លារទើបនាងជួបរឿងរ៉ាវដ៍ឈឺចាប់មួយនេះ។សុឃីម ថាបើនាងនៅតែដេក​ស្ដាយលុយជិត១លានដុល្លារនោះទៀត​មិនអាចធ្វើអ្វីកើតនោះទេ ហេតុនេះហើយនាងចាត់ទុក​ថាគ្មានលុយទាំង​នោះទៅ​ចុះ​ទើប​​​ចាប់​តាំងពីថ្ងៃទី១៥ខែឧសភាឆ្នាំ២០២០ នាងតាំងចិត្តថាលែងចង់បាន​លុយទាំងនោះ​ហើយ​និង​ចាប់ផ្ដើម​ជីវិត​សារជា​ថ្មីឡើង​វិញ។នាងថាពិតជាមានការឈឺចាប់មែន នៅពេលដែលកាត់​កេរ្ដិ៍ខ្មាស​ខំ​ទម្លាយពីបទពិសោធន៍នៃការចាញ់​បោកអស់លុយ​៩០​ម៉ឺនដុល្លារនោះទៅមហាជន​ដើម្បីកុំឲ្យបងប្អូនរងគ្រោះដូចរូបនាងដែរ តែទីបំផុតនាងត្រូវបានអ្នកខ្លះសើច​ចំអកនិង​ផ្លែផ្កា​ឲ្យនាង​ទៅវិញ។

  ថ្វីត្បិតតែអ្នកសិល្បៈរួមអាជីពជាមួយខាត់ សុឃីម និងទស្សនិកជនមួយចំនួនមើល​ឃើញ​​ថាខាត់ សុឃីម ហាក់ធ្លាក់ខ្លួនក្រោយ​ត្រូវគេបោកបានសម្រេច​អស់លុយ៩០ម៉ឺនដុល្លារ​ព្រោះនាងប្រកាសលក់សម្អាងការនិងផ្ទះជាបន្ទាន់ក្ដី ប៉ុន្ដែតាមអ្នកស្និតសុឃីម ថាតា​រាមាន​ប្ដីក្មេងរូបនេះមិនដល់ថ្នាក់ដាច់បាយនោះទេព្រោះនាងនៅមានផ្ទះជួលនៅភ្នំពេញ និងដីធ្លីមួយ​ចំនួន​ទៀតនៅស្រុក​កំណើតរបស់នាងនៅភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកញ្នៅ ក្រុងភ្នំពេញហេតុនេះហើយ​បើនាងលក់ចេញដីខ្លះ​នោះនឹង​នៅតែមានប្រាក់ច្រើនសម្រាប់ធ្វើជំនួញ។ប៉ុន្ដែសុឃីម ប្រាប់អ្នកកាសែតថាមូលហេតុដែលនាងត្រូវ​គេបោកអស់លុយ​ច្រើន​បែប​នេះហើយតែអាចឈជើងបានដោយសារតែនាងសល់ទ្រព្យខ្លះដែលសន្សំពីមុនមក និងខ្ចី​លុ​យធនាគារផងដែរទើប​អាចបង្វិល​សងគេរួចពីលុយដែលនាងបានធានារឲ្យអ្នកខ្លះទៅចូលចងការប្រាក់ជាមួយនាងនៅក្រុមហ៊ុនដែលបោកប្រាស់នាងនោះ។

  គកត់សម្គាល់ថារយៈពេល២ឆ្នាំចុងក្រោយនេះខាត់ សុឃីម មានរាសីមិនសូវល្អមែន តែចំណងស្នេហា​នាង​​ជាមួយស្វាមីក្មេង​លោកអ៊ិន សុបញ្ញា ហៅផាណូ នៅតែរឹងមាំទោះជា​អ្នកទាំង២បានលុប​ចោល​គម្រោងយកកូនថែម១ទៀតក្ដី តែពេលនេះ​កូន​ស្រីរបស់សុឃីម ឈ្មោះបញ្ញា ហ្វូតូស្អាត នោះ​មានអាយុជិត៨ឆ្នាំទៅហើយ​ស្របពេលដែលកូនប្រុស​ច្បងនាង​ឈ្មោះ​ស្កាយ ដែលគេសង្ស័យថា​ជាកូនរបស់លោកចា រិទ្ធី នោះពេញវ័យកំលោះទៅហើយ៕

                                                                                                          ហ៊ឹម វិចិត្រ

RELATED ARTICLES