Friday, September 20, 2024
Homeតារាខ្មែរពេជ្រ សោភា ៖ដេញចាប៉ី ចំពេលទេព បូព្រឹក្ស គ្រងឈុតទង់ជាតិ

ពេជ្រ សោភា ៖ដេញចាប៉ី ចំពេលទេព បូព្រឹក្ស គ្រងឈុតទង់ជាតិ

  ភ្នំពេញ៖ពេជ្រ សោភា និងទេព បូព្រឹក្ស ធ្លាប់ជ្រករួមដំបូលនៅហង្សមាសជាច្រើនឆ្នាំ​ជា​មួយគ្នាតែតារា​ទាំង២មិន​ត្រូវគ្នា​ឡើយ​ហើយក៍មិននិយាយស្ដីរកគ្នាមួយម៉ាត់ណាដែរ ពិសេស​នៅពេលដែល​អតីត​ដៃ​គូរបស់សោភា លោកងួន ចាន់ដេវីដ បានងាក​ទៅ​ចាប់ដៃជាមួយនាង​បូព្រឹក្ស ហៅស្រីនិច្ច នោះ​។ប៉ុន្ដែថ្មីៗនេះមានការចាប់អារម្មណ៍ពីមហាជនថាពេជ្រ សោភា -ទេព បូព្រឹក្ស បានធ្វើ​រឿងថ្មី​ក្នុងពេលតំណាលគ្នានោះគឺសោភា បានចេញបទ”ទ្វារបេះដូង” ហើយការស​ម្ដែងMV​រប​ស់​នាងមាន​លាយភ្លេង​ខ្មែរ​ក្នុងនោះ​តារាហង្សមាស​បានដេញ​ចាប៉ី​ដងវែង ទៀតផងទើប​ធ្វើ​ឲ្យ​មាន​ការសរសើរថាសោភា នៅតែជាតារា​ដែលចូល​ចិត្ត​អភិរក្សកេរ្ដិ៍​តំណែលដូនដា ហើយ​នេះ​មិនមែនជាលើកទី១នោះទេ​ព្រោះកន្លងមកគេឃើញនាង​ច្រៀង​សម្ដែងលើឆាកតន្ត្រី​ក៍ធ្លាប់​មានការបញ្ចូលល្ខោនខោលផងដែរ។ចំពោះនាងទេព បូព្រឹក្ស វិញតំណាលគ្នាជាមួយពេជ្រ សោភា នេះដែរនាងបានគ្រង​ឈុត​ដែលមាន​ច្នៃជាទង់ជាត់ខ្មែរ​ក្នុងឈុតបុរាណរបស់នាងនោះតែនាងថាមិនមែនជាការថតMVនោះទេ គ្រាន់តែនាងយល់ថា​ឈុ​ត​នេះ​មានតម្លៃ​ជាងលុយឆ្ងាយ​ណាស់​​​ហើយ​​នាងថតឲ្យសម្អាងការមួយ។

   គូរបញ្ជាក់ថាការចេញឈុតបុរាណដូចគ្នារវាងពេជ្រ សោភា និងទេព បូព្រឹក្ស ព្រមគ្នា​ហើយសម្គាល់ជាអត្តសញ្ញាណ​ខ្មែរក្នុង​នោះសោភា បានជ្រើសយកចាប៉ីដងវែង ខណៈស្រីនិច្ច យកឈុតទង់ជាតិខ្មែរ​មកបង្ហាញទស្សនិកជន​នៅពេលនេះគឺកើត​ឡើង​ក្រោយពីតារាចម្រៀងថៃឈ្មោះnagLISA សមាជិកក្រុមចម្រៀងBlackpink បានចេញបទ”LALISA”ដែល​MV​បទនោះ មានបញ្ចូល​រូបភាពប្រាងប្រាសាទមួយស្រដៀងប្រាសាទព្រះវិហាររបស់ខ្មែរ រហូតត្រូវ​បាន លោកលោកនាយករដ្ឋមន្រ្ដីថៃប្រាយុទ្ធ ចន្ទអូចា សរសើរLISAទៀតផង ធ្វើឲ្យទស្សនិកជន​ខ្មែរមួយ​ចំនួនបានបញ្ចេញយោបល់ថាតារាស្រុកគេជួយជាតិគេ តែតារាខ្មែរ​យើងគិត​តែ​​បង្ហាញ​លុយ ឡាន វីឡារនិងឈ្លោះគ្នា…។ភ្លាមៗនោះពេជ្រ សោភា ចេញសារថាស្រ​លាញ់អ្វីធ្វើនុង​ទៅ កុំឲ្យហួស​ពេលរៀន​បើកចិត្តទទួលយកការពិត កុំចាំបាត់បង់ទើបមកនិយាយថាស្ដាយ ខ្ញុំនិយាយនេះគ្រប់រឿង។ក្រោយនិយាយ​បេះតែប៉ុន្មាន​ថ្ងៃ​សោភា ក៍ចាប់កាន់ដងចាប៉ី ថតMV ស្របពេលដែលស្រីនិច្ច បានទៅគ្រងឈុតទង់ជាតិខ្មែរដែលបញ្ជាក់​ថាពួកគេសុទ្ធតែ​ស្រ​លាញ់​មរតកសិល្បៈពីដូនតានិងព្រលឹងជាតិខ្មែរដូចគ្នា បើទោះជាសកម្មភាព​នៃការផលិតនិងទង្វើ​រនោះ​ត្រូវបានគេ​លើក​ឡើង​ថាមិនទាន់World-Wide ដូចLISA ក្ដី។

  ពេជ្រ សោភា ជាតារាចម្រៀងម្នាក់ដែលចេះនិពន្ធទំនុកច្រៀងនិងMelody ដោយខ្លួន​ឯង​ហើយនៅរដូវកូវីដនេះនាងបានផ្អឹប​បទ​ចម្រៀងចំនួន៣០បទដែលធ្វើរួចមិន​ហ៊ានទាន់​បញ្ចេញ​លើទីផ្សារព្រោះខ្លាចខុសពេលវេលា។អ្នកចម្រៀង​ដែលល្បីឈ្មោះ​នៅហង្សមាស​ជាង​១៥ឆ្នាំ​រូបនេះមានStudio  ផ្ទាល់ខ្លួននៅផ្ទះហេតុនេះហើយនាងចង់​ថតបទចម្រៀងណាមួយអាច​គឺ​ធ្វើភ្លាមមិន​ចាំបាច់ទៅក្រុមហ៊ុននោះទេ​ព្រោះនាងមានគ្រូភ្លេងនិងក្រុមការងារផ្នែក​បច្ចេកទេស​នៅក្បែរខ្លួន។ក្រោយសោភា លែងប្ដី​អាណិក​ជនខ្មែរមកពីអាមេរិកលោកឡៅ ឆលី ជាង៤ឆ្នាំ​មកពេល​នេះ​សោភា បានភ្ជាប់ស្នេហ៍ថ្មីជាមួយប្រុសក្មេងឆឹម សក្កដា ប៉ុន្ដែមិន​ទាន់​កំណត់​ថ្ងៃ​ចូល​រោងការ​ឡើយក្រោយលុបចោល៣លើកព្រោះតែកូវីដ។ដោយឡែកនាងទេព បូព្រឹក្ស វិញតាំងពីចេញ​ពី​ហង្ស​​​មាសមកនាងគ្មានបទចម្រៀងណាលេចធ្លោដូចមុនទៀតទេ ហើយជា​ញឹកញាប់គេ​ឃើញ​នាងបង្ហាញការញាំ​អាហារ​ឆ្ងាញ់​ៗច្រើនជាង​សកម្មភាព​សិល្បៈ។ទោះ​ជា​យ៉ាងណា​ចំណង​ស្នេហា​បូព្រឹក្ស ជាមួយងួន ចាន់ដេវីត នៅតែផ្អែមល្ហែមដដែល៕

                                                                                                        

RELATED ARTICLES