ភ្នំពេញ៖ពេជ្រ សោភា និងទេព បូព្រឹក្ស ធ្លាប់ជ្រករួមដំបូលនៅហង្សមាសជាច្រើនឆ្នាំជាមួយគ្នាតែតារាទាំង២មិនត្រូវគ្នាឡើយហើយក៍មិននិយាយស្ដីរកគ្នាមួយម៉ាត់ណាដែរ ពិសេសនៅពេលដែលអតីតដៃគូរបស់សោភា លោកងួន ចាន់ដេវីដ បានងាកទៅចាប់ដៃជាមួយនាងបូព្រឹក្ស ហៅស្រីនិច្ច នោះ។ប៉ុន្ដែថ្មីៗនេះមានការចាប់អារម្មណ៍ពីមហាជនថាពេជ្រ សោភា -ទេព បូព្រឹក្ស បានធ្វើរឿងថ្មីក្នុងពេលតំណាលគ្នានោះគឺសោភា បានចេញបទ”ទ្វារបេះដូង” ហើយការសម្ដែងMVរបស់នាងមានលាយភ្លេងខ្មែរក្នុងនោះតារាហង្សមាសបានដេញចាប៉ីដងវែង ទៀតផងទើបធ្វើឲ្យមានការសរសើរថាសោភា នៅតែជាតារាដែលចូលចិត្តអភិរក្សកេរ្ដិ៍តំណែលដូនដា ហើយនេះមិនមែនជាលើកទី១នោះទេព្រោះកន្លងមកគេឃើញនាងច្រៀងសម្ដែងលើឆាកតន្ត្រីក៍ធ្លាប់មានការបញ្ចូលល្ខោនខោលផងដែរ។ចំពោះនាងទេព បូព្រឹក្ស វិញតំណាលគ្នាជាមួយពេជ្រ សោភា នេះដែរនាងបានគ្រងឈុតដែលមានច្នៃជាទង់ជាត់ខ្មែរក្នុងឈុតបុរាណរបស់នាងនោះតែនាងថាមិនមែនជាការថតMVនោះទេ គ្រាន់តែនាងយល់ថាឈុតនេះមានតម្លៃជាងលុយឆ្ងាយណាស់ហើយនាងថតឲ្យសម្អាងការមួយ។






គូរបញ្ជាក់ថាការចេញឈុតបុរាណដូចគ្នារវាងពេជ្រ សោភា និងទេព បូព្រឹក្ស ព្រមគ្នាហើយសម្គាល់ជាអត្តសញ្ញាណខ្មែរក្នុងនោះសោភា បានជ្រើសយកចាប៉ីដងវែង ខណៈស្រីនិច្ច យកឈុតទង់ជាតិខ្មែរមកបង្ហាញទស្សនិកជននៅពេលនេះគឺកើតឡើងក្រោយពីតារាចម្រៀងថៃឈ្មោះnagLISA សមាជិកក្រុមចម្រៀងBlackpink បានចេញបទ”LALISA”ដែលMVបទនោះ មានបញ្ចូលរូបភាពប្រាងប្រាសាទមួយស្រដៀងប្រាសាទព្រះវិហាររបស់ខ្មែរ រហូតត្រូវបាន លោកលោកនាយករដ្ឋមន្រ្ដីថៃប្រាយុទ្ធ ចន្ទអូចា សរសើរLISAទៀតផង ធ្វើឲ្យទស្សនិកជនខ្មែរមួយចំនួនបានបញ្ចេញយោបល់ថាតារាស្រុកគេជួយជាតិគេ តែតារាខ្មែរយើងគិតតែបង្ហាញលុយ ឡាន វីឡារនិងឈ្លោះគ្នា…។ភ្លាមៗនោះពេជ្រ សោភា ចេញសារថាស្រលាញ់អ្វីធ្វើនុងទៅ កុំឲ្យហួសពេលរៀនបើកចិត្តទទួលយកការពិត កុំចាំបាត់បង់ទើបមកនិយាយថាស្ដាយ ខ្ញុំនិយាយនេះគ្រប់រឿង។ក្រោយនិយាយបេះតែប៉ុន្មានថ្ងៃសោភា ក៍ចាប់កាន់ដងចាប៉ី ថតMV ស្របពេលដែលស្រីនិច្ច បានទៅគ្រងឈុតទង់ជាតិខ្មែរដែលបញ្ជាក់ថាពួកគេសុទ្ធតែស្រលាញ់មរតកសិល្បៈពីដូនតានិងព្រលឹងជាតិខ្មែរដូចគ្នា បើទោះជាសកម្មភាពនៃការផលិតនិងទង្វើរនោះត្រូវបានគេលើកឡើងថាមិនទាន់World-Wide ដូចLISA ក្ដី។


ពេជ្រ សោភា ជាតារាចម្រៀងម្នាក់ដែលចេះនិពន្ធទំនុកច្រៀងនិងMelody ដោយខ្លួនឯងហើយនៅរដូវកូវីដនេះនាងបានផ្អឹបបទចម្រៀងចំនួន៣០បទដែលធ្វើរួចមិនហ៊ានទាន់បញ្ចេញលើទីផ្សារព្រោះខ្លាចខុសពេលវេលា។អ្នកចម្រៀងដែលល្បីឈ្មោះនៅហង្សមាសជាង១៥ឆ្នាំរូបនេះមានStudio ផ្ទាល់ខ្លួននៅផ្ទះហេតុនេះហើយនាងចង់ថតបទចម្រៀងណាមួយអាចគឺធ្វើភ្លាមមិនចាំបាច់ទៅក្រុមហ៊ុននោះទេព្រោះនាងមានគ្រូភ្លេងនិងក្រុមការងារផ្នែកបច្ចេកទេសនៅក្បែរខ្លួន។ក្រោយសោភា លែងប្ដីអាណិកជនខ្មែរមកពីអាមេរិកលោកឡៅ ឆលី ជាង៤ឆ្នាំមកពេលនេះសោភា បានភ្ជាប់ស្នេហ៍ថ្មីជាមួយប្រុសក្មេងឆឹម សក្កដា ប៉ុន្ដែមិនទាន់កំណត់ថ្ងៃចូលរោងការឡើយក្រោយលុបចោល៣លើកព្រោះតែកូវីដ។ដោយឡែកនាងទេព បូព្រឹក្ស វិញតាំងពីចេញពីហង្សមាសមកនាងគ្មានបទចម្រៀងណាលេចធ្លោដូចមុនទៀតទេ ហើយជាញឹកញាប់គេឃើញនាងបង្ហាញការញាំអាហារឆ្ងាញ់ៗច្រើនជាងសកម្មភាពសិល្បៈ។ទោះជាយ៉ាងណាចំណងស្នេហាបូព្រឹក្ស ជាមួយងួន ចាន់ដេវីត នៅតែផ្អែមល្ហែមដដែល៕

