Monday, April 21, 2025
Homeកីឡាអន្ដរជាតិស៊ី​លី​ បាត់​បង់​ Al​e​x​i​s​ S​a​n​c​h​e​z​ ក្នុង​ជំនួប​ជា​មួយ​កូ​ឡុំ​ប៊ី​

ស៊ី​លី​ បាត់​បង់​ Al​e​x​i​s​ S​a​n​c​h​e​z​ ក្នុង​ជំនួប​ជា​មួយ​កូ​ឡុំ​ប៊ី​

ក្រុមជម្រើសជាតិស៊ីលីបានបង្ហាញក្តីកង្វល់យ៉ាងខ្លាំងក្នុងជំនួបជាមួយក្រុមម្ចាស់ផ្ទះ កូឡុំប៊ី ក្នុងយុទ្ធនាការប្រកួតជម្រុះបាល់ទាត់ពិភពលោក នៅរាត្រីថ្ងៃព្រហស្បត៍ទី ១០ វិច្ឆិកា ២០១៦ នេះ ដោយសារតែកីឡាករខ្សែប្រយុទ្ធដ៏សំខាន់របស់គេម្នាក់មិនអាចចូលសមរភូមិប្រយុទ្ធបាន។

2

ខ្សែប្រយុទ្ធ Alexis Sanchez មកពីក្លឹបកាំភ្លើងធំArsenal រងរបួសសាច់ដុំ តិចតួចដែលធ្វើឲ្យរូបគេមិនអាចជួយក្រុមជម្រើសជាតិបាន។ ទោះជាយ៉ាងណាក្តី គ្រូពេទ្យបានឲ្យដឹងថា ស្ថានភាពរបួសរបស់ខ្សែប្រយុទ្ធ អាចវិលត្រឡប់មកកាន់ទីលានប្រយុទ្ធ វិញ ទាន់ពេលប្រកួតជាមួយភ្ញៀវអ៊ុយរុយហ្គាយ បាននៅថ្ងៃអង្គារ ដើមសប្តាហ៍។

កិឡាករ Sanchez បានទទួលរងរបួសក្នុងអំឡុងពេល ប្រកួតស្មើ ១-១ ជាមូយក្រុម Tottenham កាលពីចុងសប្តាហ៍កន្លងទៅ។

គ្រូពេទ្យបាននិយាយថា៖’’អីឡូវនេះកីឡាករ Sanchez កំពុងសម្រាកព្យាបាលនៅទីក្រុង Santiago ហើយអាចនឹងជាសះស្បើយក្នុងរយៈពេល ២-៣ ថ្ងៃទៀត’’។

ដោយ៖ ហេង ដេត

RELATED ARTICLES